
នៅមិនទាន់បញ្ចប់នោះទេពេលនេះកីឡាករអេស្បាញមួយចំនួនដូចជា Morata ,Azpilicueta,Asensio និង Rodri បានធ្វើការ បានថ្កោលទោសជាសធារណៈចំពោះអាកប្បកិរិយាមិនអាចទទួលយកបានរបស់ប្រធានសហព័ន្ធបាល់ទាត់អេស្បាញលោក Luis Rubiales ។ ពោលគឺមជ្ឈដ្ឋានទូទៅបានបញ្ចេញមតិរិះគន់យ៉ាងបើកចំហរបន្ទាប់ពីបានបុរសវ័យ ៤៦ ឆ្នាំបានថើបមាត់កីឡាការិនីនាង Jenni Hermoso ក្រោយព្រឹត្តិការណ៏ប្រកួតដែលក្រុមបាល់ទាត់នារី អេស្បាញ បានផ្តួលជម្រើសជាតិអង់គ្លេសអោយឈ្នះពានរង្វាន់បាល់ទាត់ពិភពលោកកាលពីថ្ងៃទី២០ខែសីហា។ហេតុការណ៏នេះកើតមានឡើងនៅឯកីឡដ្ឋាន Sydney’s Stadium Australia ខណៈសកម្មភាពនេះកើតមានឡើងនៅចំពោះមុខម្ចាស់ក្សត្រី Letizia នៃប្រទេសអេស្ប៉ាញ និងបុត្រីវ័យ១៦ឆ្នាំក៏មានព្រះវត្តមាននៅក្នុងហេតុការណ៏នោះផងដែរ។
ទោះបីជាកាយវិកានេះត្រូវបានសាម៉ីខ្លួនលោក Rubiales ទទួលស្គាល់ថាមានកំហុសតែបានបដិសេធម្តងហើយម្តងទៀត និងបានបញ្ជាក់ថាជាការព្រមព្រៀង ប៉ុន្តែសម្រាប់នារីរងគ្រោះ Hermoso បាននិយាយថាមិនមែនជាការយល់ព្រមទាំងសងខាងនោះទេ។ ក្នុងចំណោមកីឡាករអន្តរជាតិអេស្បាញទាំងនោះមានខ្សែប្រយុទ្ធរបស់At.Madrid គឺ Alvaro Morata បាននិយាយក្នុងសេចក្តីថ្លែងការណ៍តំណាងអោយក្រុមជម្រើសជាតិអេស្ប៉ាញថា : យើងបដិសេធ និង ចាត់ទុកអាកប្បកិរិយារបស់ Rubiales មិនអាចទទួលយកបានទេ ហើយគាត់មិនគួរណានៅឈរក្នុងតំណែងដែលតំណាងអោយស្ថាប័ន្តដ៏ធំមួយនោះទេ។ អតីតកីឡាករ Real Madrid, Juventus និង Chelsea បន្តថាៈយើងបេ្តជ្ញាយ៉ាងម៉ឺងម៉ាត់និងច្បាស់លាស់និងផ្តល់តម្លៃដល់កីឡាការិនីដែល តំណាងអោយ ជាតិ។
ប្រភព:BBC
វីដេអូ:

បន្ទាប់ពីរកបានគ្រាប់បាល់ស៊ុតបញ្ចូលទីពីរគ្រាប់ទល់នឹង Bournemouth ក្នុងជំនួបមិត្តភាពកំដៅសាច់ដុំមុនបើករដូវកាលក្នុងទីក្រុង Chicago កាលពីថ្ងៃពុធខ្សែប្រយុទ្ធអន្តរជាតិដាណឺម៉ាក Rasmus Hojlund របស់ក្រុមMan. United អាចនិងត្រូវក្លឹបដាក់លក់ ក្នុងតម្លៃត្រឹមតែ 30លានផោនប៉ុណ្ណោះ។ប្រភពពី BBC បានចុះផ្សាយថាៈទោះបីជាបានឆ្លើយសំនួរអ្នកកាសែតក្រោយចប់ការប្រកួតថាសាម៉ីខ្លួនចង់បន្តអាជីពនៅទឹកដី Old Trafford ប៉ុន្តែការចាប់អារម្មណ៍ចង់ចុះហត្ថលេខាលើខ្សែប្រយុទ្ធស្លូវេនី Benjamin Sesko របស់ RB Leipzig នៅតែធ្វើអោយអនាគតរបស់កីឡាករអន្តរជាតិន័រវេរូបនេះជួបភាពមិនច្បាស់លាស់។អត្ថបទកំពុងចាប់អារម្មណ៍៖ Son ពណ៌នាពី Tottenham និងត្រៀមចាកចេញទៅក្លឹបថ្មី(មាន២វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ប្រសិន Hojlund ត្រូវបានលក់ក្នុងតម្លៃ 30 លានផោន វានឹងជាការខាតបង់សម្រាប់ Man Utd ដោយសារតែក្លឹបបានចុះហត្ថលេខានាំយករូបគេក្នុងតម្លៃរហូតដល់ទៅ 43 លានផោនឯណោះពីក្លឹបAtalantaហើយ រូបគេមានកិច្ចសន្យា ២ ឆ្នាំទៀតជាមួយក្លឹប។ United បានចំណាយប្រាក់ជិត 130 លានផោននៅរដូវក្តៅនេះដើម្បីទិញកីឡាករឆ្នើមមានដូចជា Bryan Mbeumo និង Matheus […]



