Ramos បោះបង់លាភធំរាប់សិបលាន ដោយរកបានតែជាង១លានអឺរ៉ូប៉ុណ្ណោះនៅ Sevilla
ទំហំអក្សរ
តូច
ធំ
(បរទេស)៖ យោងតាមប្រភពសារព័ត៌មានអេស្ប៉ាញ Mundo Deportivo បានឱ្យដឹងថា ខ្សែការពារឆ្នើម Sergio Ramos បានច្រានចោលសំណើចំនួន ១១លានអឺរ៉ូក្នុងមួយឆ្នាំ ពីក្រុម Galatasaray របស់ទួរគី ហើយថែមទាំងបានបដិសេធការផ្តល់ជូន ២០លានអឺរ៉ូក្នុងមួយឆ្នាំ ពីសំណាក់ក្លឹប Al Ittihad របស់អារ៉ាប៊ីសាអូឌីត។
សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស
ទោះបីជាមានការផ្តល់ជូនទឹកប្រាក់ដ៏ច្រើនពីក្លឹបធំៗដល់រូបគាត់(Ramos)ក្តី ក៏គាត់នៅតែសម្រេចចិត្តវិលត្រលប់ទៅកាន់ប្រទេសកំណើតរបស់ខ្លួនវិញ ដោយសម្រេចចិត្តចូលរួមជាមួយនឹងក្រុម Sevilla ដោយអាចរកចំណូលក្នុង១ឆ្នាំប្រមាណជា ១លានអឺរ៉ូ ហើយក៏ដើម្បីមានឱកាសបន្តលេងនៅក្នុងព្រឹត្តិការណ៍ UEFA Champions League ផងដែរ៕

ប្រភព៖ sportbible.com
អត្ថបទទាក់ទង
6 months ago .
143 Views
អ្នកគាំទ្រ Barca ទទូចឲ្យក្លឹបបណ្តេញកីឡាករម្នាក់ បន្ទាប់ពីចាញ់ PSG
7 months ago .
165 Views
គួរឲ្យអាណិត! Prime Antony បង្ហើបថា MAN UTD ធ្វើរឿងមួយដាក់ ដែលជាទង្វើមិនផ្តល់តម្លៃឲ្យខ្លួន
7 months ago .
161 Views
Liverpool ចាញ់ Galatasaray ភ្លាម! ផ្ទុះការរិះគន់លើតារាឆ្នើមម្នាក់ ក្រោយប៉ះបាល់បានតែ៤ដងគត់
7 months ago .
135 Views
MAN UTD បង្អាក់ការចង់ចែកផ្លូវជាមួយតារាឆ្នើមម្នាក់ ខណៈត្រូវប្រជែងនឹង Bruno បើចង់ចូលលេង
