Close
Close
Ads: 88BOL
លោកគ្រូ Xavi យល់ព្រមបន្តកុងត្រាថ្មីជាមួយ Barca រហូតដល់ឆ្នាំ២០២៦
ទំហំអក្សរ
តូច
ធំ

(អេស៉្បាញ)៖ លោកគ្រូ Xavi ជិតដល់ឆ្នាំចុងក្រោយនៃកិច្ចសន្យារបស់គាត់ហើយ ដោយបានចុះហត្ថលេខាលើកិច្ចសន្យារយៈពេល ៣រដូវកាល នៅពេលដែលគាត់ចូលកាន់តំណែងជាគ្រូបង្វឹកនៅឆ្នាំ ២០២១។ យោងតាមប្រភព ​​Marca អតីតខ្សែបម្រើអេស្ប៉ាញ និងក្លឹបអ្នកមានបុណ្យ Barcelona បានយល់ព្រមរួចរាល់ ក្នុងការចុះហត្ថលេខាលើកិច្ចសន្យាថ្មីដែលនឹងរក្សាគាត់ឲ្យកាន់តំណែងរហូតដល់ឆ្នាំ ២០២៦។ អតីតកីឡាករវ័យ៤៣ឆ្នាំ រូបនេះបានដឹកនាំក្រុម Barcelona ឱ្យឈ្នះពានរង្វាន់លីគអេស្ប៉ាញកាលពីរដូវកាលមុន ខណៈដែលក្រុមរបស់គាត់បានបញ្ចប់ ១០ ពិន្ទុដាច់ពីគូប្រកួតប្រជែងអធិរាជស Real Madrid។ ក្រុម Catalan កំពុងតែចាប់ផ្តើមយ៉ាងរឹងមាំក្នុងរដូវកាលនេះផងដែរ ដោយបានឈ្នះបីប្រកួត និងស្មើមួយប្រកួតក្នុងចំណោមការប្រកួត La Liga ៤លើកដំបូងរបស់ពួកគេ ដោយតាមពីក្រោយក្រុម Real Madrid ចំនួនពីរពិន្ទុ។ កិច្ច​សន្យា​ថ្មី​របស់​គ្រូ​បង្វឹក​ទំនង​ជា​នឹង​ត្រូវ​ប្រកាស​ក្នុង​ពេល​ឆាប់ៗ​នេះ។ គាត់នឹងធ្វើការជាមួយសមាជិកនៃក្រុមរបស់គាត់មុនពេលក្រុមត្រលប់ទៅការប្រកួត La Liga ជាមួយនឹងក្រុម Real Betis នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៣៕

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Xavi

Xavi Hernandez

Xavi Barcelona 2023-24

ប្រភព៖ goal.com

Topics
អត្ថបទទាក់ទង
  • Sponsor By 88BoL

  • September 2023
    M T W T F S S
     123
    45678910
    11121314151617
    18192021222324
    252627282930