
(អេស៉្បាញ)៖ លោកគ្រូ Xavi ជិតដល់ឆ្នាំចុងក្រោយនៃកិច្ចសន្យារបស់គាត់ហើយ ដោយបានចុះហត្ថលេខាលើកិច្ចសន្យារយៈពេល ៣រដូវកាល នៅពេលដែលគាត់ចូលកាន់តំណែងជាគ្រូបង្វឹកនៅឆ្នាំ ២០២១។ យោងតាមប្រភព Marca អតីតខ្សែបម្រើអេស្ប៉ាញ និងក្លឹបអ្នកមានបុណ្យ Barcelona បានយល់ព្រមរួចរាល់ ក្នុងការចុះហត្ថលេខាលើកិច្ចសន្យាថ្មីដែលនឹងរក្សាគាត់ឲ្យកាន់តំណែងរហូតដល់ឆ្នាំ ២០២៦។ អតីតកីឡាករវ័យ៤៣ឆ្នាំ រូបនេះបានដឹកនាំក្រុម Barcelona ឱ្យឈ្នះពានរង្វាន់លីគអេស្ប៉ាញកាលពីរដូវកាលមុន ខណៈដែលក្រុមរបស់គាត់បានបញ្ចប់ ១០ ពិន្ទុដាច់ពីគូប្រកួតប្រជែងអធិរាជស Real Madrid។ ក្រុម Catalan កំពុងតែចាប់ផ្តើមយ៉ាងរឹងមាំក្នុងរដូវកាលនេះផងដែរ ដោយបានឈ្នះបីប្រកួត និងស្មើមួយប្រកួតក្នុងចំណោមការប្រកួត La Liga ៤លើកដំបូងរបស់ពួកគេ ដោយតាមពីក្រោយក្រុម Real Madrid ចំនួនពីរពិន្ទុ។ កិច្ចសន្យាថ្មីរបស់គ្រូបង្វឹកទំនងជានឹងត្រូវប្រកាសក្នុងពេលឆាប់ៗនេះ។ គាត់នឹងធ្វើការជាមួយសមាជិកនៃក្រុមរបស់គាត់មុនពេលក្រុមត្រលប់ទៅការប្រកួត La Liga ជាមួយនឹងក្រុម Real Betis នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៣៕
ប្រភព៖ goal.com

គ្រូបង្វឹកក្រុមមេឃខៀវ Man. City លោក Pep Guardiola បានកំនត់គោលដៅលើកីឡាករ Rayan Ait-Nouri នៅក្នុងបញ្ជីផ្ទេរដ៍មានសក្តានុពលរបស់គាត់ ដើម្បីដោះស្រាយបញ្ហាវិបត្តិខ្សែការពារឆ្វេងសម្រាប់ក្រុមរបស់គាត់។ គួរកត់សម្គាល់ថាMan Cityក្រុមបញ្ចប់ចំណាត់ថ្នាក់លេខ៣នៅរដូវកាលនេះ បានដំណើរការលេងដោយគ្មានកីឡាករលេងតួនាទីខ្សែការពារឆ្វេងពោលគឺចាប់តាំងពីការចាកចេញរបស់កីឡាករមានរឿងអាស្រូវផ្លូវភេទគឺកីឡាករអន្តរជាតិបារាំង Benjamin Mendy តាំងពីកំលុងខែសីហា ឆ្នាំ ២០២១មកម្លេះ។អត្ថបទកំពុងចាប់អារម្មណ៍៖ Man.City ចង់បានកីឡាករលេងតួនាទីការពារស្លាបឆ្វេងពីក្លឹបគូប្រជែង EPL (មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស មានអីតកីឡាករមួយចំនួនដូចជាOleksandr Zinchenko, Joao Cancelo និងបច្ចុប្បន្នគឺ Josko Gvardiolធ្លាប់បានដាក់អោយលេងតួនាទីមួយនេះ ប៉ុន្តែមិនទទួលបានភាពប្រាកដប្រជានោះទេ ស្របបពេលកីឡាករវ័យក្មេងនិងជាយុវជនថ្នាល Nico O’Reilly បានដើរតួនាទីចុងក្រោយកាលពីរដូវកាលមុន រួមទាំងការបរាជ័យវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ FA Cup ផងដែរនោះ។អ្នកចាត់ការសញ្ជាតិអេស្បាញលោក Pep Guardiola បច្ចុប្បន្នកំពុងពន្លឿនចង់ដោះស្រាយបញ្ហាមួយនេះនៅរដូវក្តៅខណៈ Ait-Nouri របស់ Wolves គឺជាកីឡាករដែលរូបលោក ចង់បាន។ មិនទាន់មានកិច្ចព្រមព្រៀងណាមួយកើតឡើងនៅឡើយទេសម្រាប់កីឡាករអន្តរជាតិអាល់ហ្សេរីមានដើមកំណើតកើតនៅប្រទេសបារាំងវ័យ ២៣ឆ្នាំរូបនេះទេ […]



