Close
Close
Ads: 88BOL
Ben Foster ថាកីឡាករម្នាក់នឹងគ្មានថ្ងៃឃើញពន្លឺថ្ងៃទៀតឡើយ ប្រសិនបើធ្វើអត្តចរិកដូចពេលនេះក្រោមការដឹកនាំរបស់លោក Sir Alex
ទំហំអក្សរ
តូច
ធំ

បរទេស៖ អតីតអ្នកចាំទីរបស់ក្លឹប Watford លោក Ben Foster បាននិយាយថា Jadon Sancho នឹងគ្មានបានលេងឲ្យក្រុមបិសាចក្រហម Manchester United ម្តងទៀតឡើយ ប្រសិនបើរូបគេបង្ហាញអត្តចរិកឥឡូវនេះក្រោមការដឹកនាំរបស់លោក Sir Alex Ferguson ។ លោក Ben Foster បាននិយាយថាក្នុងកម្មវិធី Podcast មួយថា៖ «ប្រសិនបើលោក Sir Alex Ferguson ជាគ្រូបង្វឹក ហើយ Sancho ធ្វើអញ្ចឹងនោះគាត់នឹងគ្មានថ្ងៃបានឃើញពន្លឺថ្ងែនៅ Man Utd ម្តងទៀតឡើយ។ គាត់នឹងគ្មានថ្ងៃបានលេងឲ្យក្រុមម្តងទៀតឡើយ គាត់នឹងមិនអនុញ្ញាតឲ្យចូលកន្លែងហ្វឹកហាត់ជាដាច់ខាត»

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Image

Image

គួររំលឹកផងដែរថា ក្រោយចប់ការប្រកួតរវាងក្រុម Man Utd និង Arsenal គឺមានរឿងរ៉ាវជុំវិញទំនាក់ទំនងរវាងលោក Erik Ten Hag និង Jadon ​Sancho ក្រោយលោក Ten Hag បានប្រាប់អ្នកសារព័ត៌មានខ្សែប្រយុទ្ធរូបគេហាក់មិនសូវសកម្មឡើយអំឡុងពេលហ្វឹកហាត់ដែលហេតុធ្វើឲ្យរូបលោកសម្រេចចិត្តយកដាក់ឲ្យរូបគេលេង ខណៈក្រោយមក Sancho ក៏បានចេញសេចក្តីថ្លែងការណ៍នៅលើគេហទំព័រផ្ទាល់ខ្លួនជុំវិញការលើកឡើងរបស់គ្រូបង្វឹកថា វាជារឿងមិនពិត ហើយរូបគេតែងតែពន្យាយាមហ្វឹកហាត់ និងរង់ចាំឪកាសក្នុងការបង្ហាញខ្លួនជានិច្ចសម្រាប់ក្លឹបបិសាចក្រហម Manchester United ៕

អត្ថបទទាក់ទង
  • Sponsor By 88BoL

  • September 2023
    M T W T F S S
     123
    45678910
    11121314151617
    18192021222324
    252627282930