
បរទេស៖ ខ្សែប្រយុទ្ធឆ្នើម Neymar បានចេញមកបង្ហាញអំពីអារម្មណ៍ពិតរបស់ខ្លួន ក្នុងកិច្ចសម្ភាហ៍មួយនាពេលថ្មីៗ នេះ ជុំវិញរឿងរ៉ាវផ្សេងៗ ដែលបានកើតឡើងកាលពីខ្លួននៅក្លឹប Paris Saint Germain ។ Neymar បាននិយាយថា៖ «Messi បានចាកចេញពីទីក្រុងប៉ារីសទាំងមិនសាកសម បើប្រៀបធៀបនិងអ្វីគ្រប់យ៉ាងដែលគាត់ធ្លាប់បានធ្វើក្នុងពិភពបាល់ទាត់។ ប៉ុន្តែទន្ទឹមនឹងនេះ ខ្ញុំសប្បាយចិត្តខ្លាំងណាស់ដែលគាត់ឈ្នះ World Cup។ ដូចខ្ញុំបាននិយាយ បាល់ទាត់លើកនេះយុត្តិធម៌។ ពេលដែលក្រុមជម្រើសជាតិប្រេស៊ីលធ្លាក់ចេញគឺជាពេលដែល Messi ស័ក្តិសមនឹងបញ្ចប់អាជីពរបស់គាត់តាមវិធីនេះ។
Messi បានទៅឋានសួគ៌ជាមួយក្រុមជម្រើសជាតិអាហ្សង់ទីន គាត់បានឈ្នះគ្រប់យ៉ាង។ នៅទីក្រុងប៉ារីស គាត់រស់នៅក្នុងនរក ពួកយើងបានឆ្លងកាត់នរក ទាំងគាត់ និងខ្ញុំ»៕

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible


