Close
Close
Ads: 88BOL
Mbappe បន្តទម្រង់លេងល្អខណៈ PSG លត់ Lyon ដើម្បីដាក់សម្ពាធលើលោក Lorent Blanc (មានវីដេអូ)
ទំហំអក្សរ
តូច
ធំ

គិតត្រឹមផ្តួល Lyon ដោយរកបាន២គ្រាប់តែម្នាក់ឯងមកដល់ពេលបច្ចុប្បន្ននេះគឺមានតែកីឡាករ ១១ នាក់ប៉ុណ្ណោះដែលបានស៊ុតបាល់បញ្ចូលទីនៅ Ligue ១ ច្រើនជាង Kylian Mbappe បន្ទាប់ពីម្ចាស់ជ័យលាភីស្បែកជើងមាស World Cup ២០២២រកបាន គ្រាប់បាល់សរុប១៦៩ គ្រាប់។ទោះយ៉ងណាខ្សែប្រយុទ្ធបារាំង Mbappe បានស៊ុតបញ្ចូលទីបាន ៥ គ្រាប់ហើយក្រោយចូលលេង ៣ ប្រកួត ក្រោយបង្ហាញខ្លួនចូលលេង​ជាមួយ​ក្លឹបបន្ទាបពីការចរចារបន្តកុងត្រាថ្មីត្រូវជាប់គាំងនៅដើមរដូវកាល ខណៈម្ចាស់ជើងឯកបារាំងព្យាយាមលក់រូបគេចេញពីក្រុមផងដែរនោះ។



៤គ្រាប់របស់ក្រុមភ្ញៀវ PSGរកបាននៅត្រឹមតង់ទី១ស៊ុតបញ្ចូលទីដោយកីឡាករ Kylian Mbappe រកបានពីរគ្រាប់(១គ្រាប់ប៉េណាល់ទី) ខណៈ Archraf Hakimi និង Marco Asensio រកបានម្នាក់១គ្រាប់ រិឯ Lyon រកបានដោយកីឡាកCorentin Tolissoរកបានគ្រាប់បាល់វាយ​បក១​គ្រាប់​វិញ។ទោះយ៉ាងណាលទ្ធផលបរាជ័យមិនទាន់ស្គាល់ឈ្នះពោលគឺចាញ់ ៣ និងស្មើ១ បានបន្តបង្កើនសម្ពាធលើគ្រូបង្វឹក Lyon លោក Laurent Blanc ប្រឈមនិងការបញ្ចប់តួនាទីគិតត្រឹមសប្តាហ៏ទី៤នៃក្របខណ្ឌ Ligue-១ ដើមរដូវកាល២០២៣-២០២៤នេះ។PSG បច្ចុប្បន្នឈរ​នៅចំណាត់​ថ្នាក់​លេខ២ដោយមិនទាន់ចាញ់ក្នុងរដូវកាលនេះទេ ខណៈ Lyon បច្ចុប្បន្នស្ថិតនៅបាតតារាងដោយមានមួយពិន្ទុពីការប្រកួត ៤ លើក។

ប្រភព:BBC
វីដេអូ:

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស
អត្ថបទទាក់ទង
  • Sponsor By 88BoL

  • September 2023
    M T W T F S S
     123
    45678910
    11121314151617
    18192021222324
    252627282930