Close
Sponsor ads Featured-Image
ខ្សែបម្រើ Man.Utd ថាខ្លួនមានសមត្ថភាពបែរជាត្រូវគ្រូបង្វឹកទុកចោល និង ដកឈ្មោះចេញពេលជួប Arsenal យប់មិញ (មានវីដេអូ)
ទំហំអក្សរ
តូច
ធំ

បន្ទាប់ពីត្រូវបានគ្រូបង្វឹកលោក Erik ten Hag ដកឈ្មោះចេញពីការប្រកួតកាលពីថ្ងៃអាទិត្យពេលបរាជ័យនៅទឹកដី Arsenal ដោយលទ្ធផល ៣ទល់និង១ ក្រោមហេតុផលថាកីឡាករអន្តរជាតិអង់គ្លេសរូបនេះបានធ្វើការហ្វឹកហាត់មិនបានល្អដល់ចំនុចដែលចង់បាន និង ជារៀងរាល់ថ្ងៃនោះ។ ខ្សែបម្រើស្លាប Jadon Sancho បានឆ្លើយតបវិញទាក់ទងទៅនិងបញ្ហានេះនៅលើប្រព័ន្ធផ្សព្វផ្សាយបណ្តាញសង្គមយ៉ាងដូច្នេះថាៈ សូមកុំជឿ​នូវអ្វី​គ្រប់យ៉ាងដែលអ្នកបានអាន ។ខ្ញុំនឹងមិនអនុញ្ញាតឱ្យនរណាម្នាក់និយាយអ្វីដែលប្រាសចាកផ្ទុយពីការពិតទាំងស្រុងពេកនោះទេ ។ខ្ញុំបានជម្រុញ និងលើកទឹកចិត្តខ្លួនឯងអោយហ្វឹកហាត់យ៉ាងល្អក្នុងសប្តាហ៍នេះ។វាអាចជាហេតុផលផ្សេងមួយព្រោះខ្ញុំប្រៀបបីដូច​ជាកីឡាករ​ដែល​ចង់បញ្ចេញសមត្ថភាពជួយក្រុម តែត្រូវបានគេទុកចោលទៅវិញ។ ជារឿងមិនយុត្តិធម៌ទាល់តែសោះ


គួររំលឹកថាអតីតយុវជនថ្នាលក្លឹប Man.City Sancho វ័យ ២៣ ឆ្នាំបានសម្រេចចិត្តផ្លាស់មកកាន់លីកកំពូលអង់គ្លេស ពីក្រុម Borussia Dortmund ក្នុងតម្លៃ ៧៣ លានផោនក្នុងឆ្នាំ ២០២១ និងបានព្យាយាមប្រកួតប្រជែងនិងតំណែងជម្រើស១១នាក់ដំបូងអោយបានជាប់លាប់ ដោយស៊ុត​បាល់​បញ្ចូល​ទីបានចំនួន ៩ គ្រាប់ក្នុងលីក និង Assist បានត្រឹម ៦ ដងប៉ុណ្ណោះក្រោយបង្ហាញខ្លួនចូលលេង៥៨លើក។
ប្រភព:BBC
វីដេអូ:

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

ads

អត្ថបទកំពុងចាប់អារម្មណ៍៖
មិនមែនលើកទី១! អតីតគ្រូបង្វឹកម្នាក់បន្តរិះគន់មិនសំចៃមាត់លើព្រឹត្តការណ៍ FIFA Club World Cup
featured image

អតីតអ្នកចាត់ការទូទៅក្រុមហង្សក្រម Liverpool លោក Jurgen Klopp ធ្លាប់បានបញ្ចេញមតិរិះគន់ចាស់ដៃដោយជឿជាក់ថា Club World Cup គឺជា គំនិតដ៏អាក្រក់បំផុតដែលមិនធ្លាប់មាននៅក្នុងពិភពបាល់ទាត់ ដោយសារតែរូបលោកមានហេតុផលតែមួយគត់នោះគឺសំដៅទៅដល់ការភ័យខ្លាចប៉ះពាល់យ៉ាងធ្ងន់ធ្ងន់ធ្ងរលើសុខុមាលភាពកីឡាករនេះតែម្តង។បច្ចុប្បន្នស្ថិតក្នុងវ័យ ៥៨អតីតគ្រូបង្វឹកហង្សក្រហម Liverpool កំពុងមានតួនាទីជាប្រធានគណកម្មការគ្រប់គ្រង ក្លឹបបាល់ទាត់ Red Bull និងជាបុត្រសម្ព័ន្ធរបស់ Red Bull Salzburg របស់អូទ្រីសដែលមានវត្តមានសម្រាប់ការប្រកួតរដូវក្តៅនេះនៅសហរដ្ឋអាមេរិកក្នុងព្រឹត្តការណ៍FIFA Club World Cup។អត្ថបទកំពុងចាប់អារម្មណ៍៖ មិនមែនលើកទី១! អតីតគ្រូបង្វឹកម្នាក់បន្តរិះគន់មិនសំចៃមាត់លើព្រឹត្តការណ៍ FIFA Club World Cup សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស កំលុងពេលដឹកនាំនៅអង់គ្លេសលោក Klopp ជារឿយៗបានត្អូញត្អែរអំពីបន្ទុកការងារ និងការកកស្ទះការប្រកួតរបស់កីឡាករ(ជាន់កាលវិភាគប្រកួត) ហើយប៉ុន្មានថ្ងៃមុនការប្រកួត Club World Cup សហព័ន្ធកីឡាបាល់ទាត់ពិភពលោក Fifpro បានចេញផ្សាយរបាយការណ៍មួយដោយនិយាយថា កីឡាករគួរតែត្រូវបានអនុញ្ញាតឱ្យសម្រាកយ៉ាងហោចណាស់បួនសប្តាហ៍មុនពេលព្រឹត្តការណ៍ប្រកួតក្លឹបមកពីទ្វីបទាំងអស់នៅជុំវិញពិភពលោកចាប់ផ្តើម។ទោះយ៉ាងណាការប្រកួត Club World Cup ឆ្នាំនេះ គឺជាការប្រកួតដំបូងដែលមានក្រុមរហូតដល់ទៅ […]

ចុចអានបន្ត
អត្ថបទទាក់ទង
  • September 2023
    M T W T F S S
     123
    45678910
    11121314151617
    18192021222324
    252627282930