Close
Close
Ads: 88BOL
Inter Milan ចង់រក្សាកំនត់ត្រាបើករដូវកាលមិនរបូតគ្រាប់បាល់ ៣ប្រកួតពេលទទួលភ្ញៀវ Fiorentina
ទំហំអក្សរ
តូច
ធំ

ក្លឹបពស់យក្ស Inter Milan មានបំណងចង់រក្សាជ័យជំនះបន្តទៀតរបស់ពួកគេទៅកាន់រដូវកាលថ្មីនៃក្របខ័ណ្ឌ Serie ដោយត្រៀមទទួល​ម្ចាស់ ផ្ទះ Fiorentina នៅកីឡដ្ឋាន San Siro នៅរាត្រីថ្ងៃអាទិត្យនេះនាវេលាម៉ោង១១​ និង ៣០នាទីយប់។Inter Milan ធ្វើបានល្អ​ណាស់ ដោយនៅក្របខណ្ឌ Serie A​ បានចាប់ផ្ដើមយុទ្ធនាការឆ្នាំ ២០២៣-២០២៤ ទទួលជ័យជំនះ២លើក ហើយ​មិនទាន់របូតគ្រាប់​បាល់​នៅឡើយទេ ខណៈFiorentina ស្មើនិងឈ្នះa របស់ពួកគេក៏មិនស្គាល់ចាញ់ក្នុងលីកដែរ​ហើយទើប​តែទទួល​បានកៅអី​លេងនៅក្របខណ្ឌ Europa Conference Leagueវគ្គជម្រុះក្នុងពូល ។
ប្រវត្តិជួបគ្នាក្រោយមិនដែលឈ្នះ១១ប្រកួតជាមួយក្រុម Inter Milan ក្នុងក្របខ័ណ្ឌ Serie A ក្រុម Fiorentina បានឈ្នះការ​ប្រកួត​រដូវ​កាល​មុន១​តែ១​គ្រាប់ប៉ុណ្ណោះក្នុងលទ្ធផល ១-0 នៅកីឡាដ្ឋាន San Siro ក្នុងខែមេសាឆ្នាំនេះដូច្នេះប្រសិនពួកគេឈ្នះ Inter Milan ២ដងជាប់គ្នា​ក្រៅដីនោះក្រុមនិងតាមទាន់កំនត់ត្រាដែលធ្លាប់ផ្តួល Inter MIlan ២ដងជាប់គ្នានៅរប្រកួតក្រៅដីពីរលើក​ជាលើកដំបូងចន្លោះឆ្នាំ២០១៣ និង ២០១៤ខណៈដែល Inter Milan សម្លឹងចង់តាមទាន់កំនត់ត្រារក្សា Clean Sheet ៣ដងពេល​ចាប់ផ្តើមរដូវកាលគិតចាប់តាំងពីឆ្នាំ ១៩៦៦។

១.ពត៌មានកីឡាករ Inter Milan (ម្ចាស់ផ្ទះ)
គ្រូបង្វឹក
-សមាសភាពកីឡាករ១១នាក់ដំបូងអាចនិងចូលលេង Sommer; Darmian, De Vrij, Bastoni; Dumfries, Barella, Calhanoglu, Frattesi, Dimarco; Thuram, Martinez
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៣-៥-២

២.ពត៌មានកីឡាករ Fiorentina (ភ្ញៀវ)
ប្រសិនមិនមានការប្រែប្រួលនោះទេកីឡាករដែលចូលលេងវគ្គជម្រុះ ECL និងត្រូវបន្តបង្ហាញខ្លួនអាចផ្លាស់ប្តូរសមាសភាពតែបន្តិចបន្តួចប៉ុណ្ណោះ។
-សមាសភាពកីឡាករ១១នាក់ដំបូងអាចនិងចូលលេង Terracciano; Dodo, Milenkovic, Ranieri, Biraghi; Duncan, Arthur; Gonzalez, Bonaventura, Kouame; Nzola
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-២-៣-១
៣.លទ្ធផលព្យាករណ៏ការប្រកួតរវាងគូទាំងពីរនេះគឺ Inter MIan ២:១ Fiorentina
ប្រភព:whoscored&sportsmole

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស
អត្ថបទទាក់ទង
  • Sponsor By 88BoL

  • September 2023
    M T W T F S S
     123
    45678910
    11121314151617
    18192021222324
    252627282930