
ក្លឹបពស់យក្ស Inter Milan មានបំណងចង់រក្សាជ័យជំនះបន្តទៀតរបស់ពួកគេទៅកាន់រដូវកាលថ្មីនៃក្របខ័ណ្ឌ Serie ដោយត្រៀមទទួលម្ចាស់ ផ្ទះ Fiorentina នៅកីឡដ្ឋាន San Siro នៅរាត្រីថ្ងៃអាទិត្យនេះនាវេលាម៉ោង១១ និង ៣០នាទីយប់។Inter Milan ធ្វើបានល្អណាស់ ដោយនៅក្របខណ្ឌ Serie A បានចាប់ផ្ដើមយុទ្ធនាការឆ្នាំ ២០២៣-២០២៤ ទទួលជ័យជំនះ២លើក ហើយមិនទាន់របូតគ្រាប់បាល់នៅឡើយទេ ខណៈFiorentina ស្មើនិងឈ្នះa របស់ពួកគេក៏មិនស្គាល់ចាញ់ក្នុងលីកដែរហើយទើបតែទទួលបានកៅអីលេងនៅក្របខណ្ឌ Europa Conference Leagueវគ្គជម្រុះក្នុងពូល ។
ប្រវត្តិជួបគ្នាក្រោយមិនដែលឈ្នះ១១ប្រកួតជាមួយក្រុម Inter Milan ក្នុងក្របខ័ណ្ឌ Serie A ក្រុម Fiorentina បានឈ្នះការប្រកួតរដូវកាលមុន១តែ១គ្រាប់ប៉ុណ្ណោះក្នុងលទ្ធផល ១-0 នៅកីឡាដ្ឋាន San Siro ក្នុងខែមេសាឆ្នាំនេះដូច្នេះប្រសិនពួកគេឈ្នះ Inter Milan ២ដងជាប់គ្នាក្រៅដីនោះក្រុមនិងតាមទាន់កំនត់ត្រាដែលធ្លាប់ផ្តួល Inter MIlan ២ដងជាប់គ្នានៅរប្រកួតក្រៅដីពីរលើកជាលើកដំបូងចន្លោះឆ្នាំ២០១៣ និង ២០១៤ខណៈដែល Inter Milan សម្លឹងចង់តាមទាន់កំនត់ត្រារក្សា Clean Sheet ៣ដងពេលចាប់ផ្តើមរដូវកាលគិតចាប់តាំងពីឆ្នាំ ១៩៦៦។
១.ពត៌មានកីឡាករ Inter Milan (ម្ចាស់ផ្ទះ)
គ្រូបង្វឹក
-សមាសភាពកីឡាករ១១នាក់ដំបូងអាចនិងចូលលេង Sommer; Darmian, De Vrij, Bastoni; Dumfries, Barella, Calhanoglu, Frattesi, Dimarco; Thuram, Martinez
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៣-៥-២
២.ពត៌មានកីឡាករ Fiorentina (ភ្ញៀវ)
ប្រសិនមិនមានការប្រែប្រួលនោះទេកីឡាករដែលចូលលេងវគ្គជម្រុះ ECL និងត្រូវបន្តបង្ហាញខ្លួនអាចផ្លាស់ប្តូរសមាសភាពតែបន្តិចបន្តួចប៉ុណ្ណោះ។
-សមាសភាពកីឡាករ១១នាក់ដំបូងអាចនិងចូលលេង Terracciano; Dodo, Milenkovic, Ranieri, Biraghi; Duncan, Arthur; Gonzalez, Bonaventura, Kouame; Nzola
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-២-៣-១
៣.លទ្ធផលព្យាករណ៏ការប្រកួតរវាងគូទាំងពីរនេះគឺ Inter MIan ២:១ Fiorentina។
ប្រភព:whoscored&sportsmole

(អេស៉្បាញ)៖ ក្លឹបកាតាឡាន់ FC Barcelona ក្រុមជើងឯករងលីគកំពូលអេស្ប៉ាញ La Liga រដូវកាលមុន ត្រូវការតែ ៣ពិន្ទុទៀតប៉ុណ្ណោះ ក្នុងចំណោម ៣ប្រកួតដែលនៅសល់រដូវកាលនេះ បន្ទាប់ពីយកឈ្នះគូសត្រូវស៊ីហុតឈាម Real Madrid ៤-៣ កាលពីរាត្រីថ្ងៃអាទិត្យ ប្រចាំសប្តាហ៍ទី៣៥ យប់មិញនេះ។អត្ថបទកំពុងចាប់អារម្មណ៍៖ Arnold ត្រូវថ្មោងរបស់អ្នកគាំទ្រ Liverpool យប់មិញ! ក្រោយប្រកាសចាកចេញពីក្លឹបនៅពេលចប់រដូវកាលនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ទន្ទឹមនឹងនេះ ៣ពិន្ទុដ៏សំខាន់ក្នុងដីនេះផងដែរ បានញាំងឱ្យក្រុមរបស់លោក Hansi Flick រកបាន ៨២ពិន្ទុ ស្របពេលក្រុមការពារតំណែងជើងឯក Real Madrid ឈរលេខ២ មានតែ ៧៥ពិន្ទុ មុនពេលលេង ៣ប្រកួតទៀតបិទរដូវកាល Laliga ២០២៤/២៥។ គួរជម្រាបដែរថា ក្រុមអ្នកមានបុណ្យ Barcelona បានធ្វើការវាយបក ដើម្បីនាំមុខអធិរាជស Real Madrid ៤-២ […]



