
ការប្រកួតនៅលីកំពូលអង់គ្លេសរវាងក្លឹបធំពីរគឺម្ចាស់ផ្ទះ Arsenal បើកទ្វារកីឡាដ្ឋាន Emirate ទទួលភ្ញៀវបិសាចក្រហម Man.Utdខណៈ ការប្រកួតនេះគឺជាការធ្វើតេស្ត៏ក្រុមដែលមានសមត្ថភាពដែលនិងប្រកួតប្រជែងពានរង្វាន់លីកកំពូលអង់គ្លេស Premier League នាថ្ងៃអាទិត្ វេលាម៉ោង ១១:៣០នាទីយប់។
ក្រុមម្ចាស់ផ្ទះរបស់លោក Mikel Arteta បានបាត់បង់២ពិន្ទុលើកដំបូងក្រោយស្មើ Fulham ២ទល់និង២ កាលពីចុងសប្តាហ៍មុន ខណៈMan.Utd បានផ្តួល Nottingham Forest ៣ទល់និង២ ។Arsenal បានឈ្នះ ៤ លើកក្នុងចំណោម ៥ ប្រកួតចុងក្រោយជាមួយនឹង Man. United នៅក្របខ័ណ្ឌ Premier League មានន័យថា Man. United បានចាញ់ 5 ប្រកួតក្នុងចំណោម ៩ ប្រកួតចុងក្រោយរបស់ពួកគេជាមួយនឹងក្រុម Arsenal ក្នុងក្របខ័ណ្ឌ Premier League។
១.ពត៌មានកីឡាករក្រុមArsenal(ក្រុមម្ចាស់ផ្ទះ)
Gabriel Jesus បានចូលលេងក្នុងនាមកីឡាកបម្រុងពេលប៉ះ Fulham ខណៈ Mikel Arteta អាចចាប់ផ្តើមចូលលេងជម្រើស១១នាក់ដំបូងទល់នឹង Man. United ជាលើកដំបូងនៅរដូវកាលនេះ។Eddie Nketiah នៅមិនទាន់ច្បាស់ក្រោយពីព្យាបាលរបួសជង្គង់។ Jurrien Timber នឹងអវត្តមានរយៈពេលវែងតែក្រុមស្វាគមន៍ការត្រលប់មកវិញរបស់ខ្សែការពារឆ្វេង Takehiro Tomiyasu ក្រោយរងការព្យួរបន្ទាប់ពីត្រូវបានបណ្តេញចេញទល់នឹង Crystal Palace ។
Arsenal bankheunh Gabriel Jesus
-សមាសភាពកីឡាករ១១នាក់ដំបូងអាចនិងចូលលេង Ramsdale; White, Saliba, Gabriel, Zinchenko; Odegaard, Rice, Havertz; Saka, Jesus, Martinelli
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-៣-៣
២.ពត៌មានកីឡាករក្រុមMan.Utd(ក្រុមភ្ញៀវ)
Man.United មានកីឡាករមិនតិចជាងប្រាំបីនាក់ទេដែលអវត្តមានរួមទាំងកីឡាករចំណូលថ្មី Mason Mount ។Raphael Varane ក៏នឹងអវត្តមានផងដែរបន្ទាប់ពី Ten Hag បានបញ្ជាក់ថាគាត់នឹងអវត្តមានពីរទៅបីសប្តាហ៍។ដូច្នេះ Victor Lindelof និងចាប់ដៃគូជាមួយ Lisandro Martinez នៅតំបន់ការពារកណ្តាល។ រីឯសមាជិកថ្មី Sergio Reguilon និងមានឈ្មោះបម្រុងរីឯ Diogo Dalot និងលេងនៅស្លាបឆ្វេងជំនួស Luke Shaw ។
-សមាសភាពកីឡាករ១១នាក់ដំបូងអាចនិងចូលលេង Onana; Wan-Bissaka, Lindelof, Martinez, Dalot; Casemiro, Eriksen; Antony, Fernandes, Rashford; Hojlund
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-២-៣-១
៣.លទ្ធផលទស្សន៏ទាយសម្រាប់ការប្រកួតគូនេះគឺ Arsenal ២:១ Man.Utd
ប្រភព:whoscored&sportsmole

បរទេសៈ វីរបុរសរបស់ក្រុម Leicester City គឺ Jamie Vardy នឹងចាកចេញពីក្រុមចុងបញ្ចប់រដូវកាល ២០២៤ ២០២៥ នេះ បន្ទាប់ពីចំណាយពេលអស់រយៈពេល១៣ឆ្នាំ និងអាចរកបានជិត ២០០គ្រាប់ឲ្យក្លឹបមួយនេះ។អត្ថបទកំពុងចាប់អារម្មណ៍៖ លេងមិនកើត! Man UTD ចង់យកខ្សែប្រយុទ្ធម្នាក់របស់ខ្លួនទៅដូរជាមួយខ្សែប្រយុទ្ធ Wolves ម្នាក់ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស បច្ចុប្បន្ន Vardy មានវ័យ៣៨ឆ្នាំ កំពុងសម្លឹងរកទីតាំងដើម្បីទទួលយកបទពិសោធន៍ថ្មីបន្តទៀតក្នុងវិស័យបាល់ទាត់ មុនចូលនិវត្តន៍ ខណៈបច្ចុប្បន្នមានរបាយការណ៍នាក្លឹបមកពីអាមេរិក និងអារ៉ាប់ បានទាក់ទៅកាន់ភ្នាក់ងាររបស់គេរួចជាស្រេច។ ទោះបីជាយ៉ាងណាមិញ Saudi Arabia League មានច្បាប់ដ៏តឹងរឹងមួយ ដោយកីឡាករមិនអាចប្រើប្រាស់សំណើរដទៃ ដើម្បីទាមទារបានប្រាក់ឈ្នួលកាន់តែខ្ពស់នោះទេ បើមិនដូច្នោះទេរូបគេនឹងជាប់ពិន័យ។ Vardy នឹងលេងការប្រកួតចុងក្រោយនៅថ្ងៃទី១៨ខែក្រោយក្នុងជំនួបទល់នឹង Ipswich Town។ គួររំលឹកថា Vardy ក៏ធ្លាប់បានបដិសេធសំណើរពីលីកអារ៉ាប់ម្តងផងដែល ដោយសារតែបញ្ហាក្រុមគ្រួសារ, ប៉ុន្តែបច្ចុប្បន្នរូបគេបើកទទួលគ្រប់សំណើរទាំងអស់៕



