Close
Sponsor ads Featured-Image
Man.City មានប្រវត្តិមិនដែលចាញ់ និង ស្មើទេពេលជួប Fulham គ្រប់ក្របខណ្ឌប្រកួត ១៤ ដងចុងក្រោយ
ទំហំអក្សរ
តូច
ធំ

Man.City សម្លឹងចង់ផ្តួល Fulham ក្នុងការប្រកួតក្របខណ្ឌ EPL សប្តាហ៏ទី ៤ដើម្បីរក្សាបានជ័យជំនះលើកទី៤ជាប៉គ្នា ពោលគឺក្រោយពីក្រុមការពារ តំណែងជើងឯក អង់គ្លេស រកបានជ័យជំនះ៣លើកជាប់គ្នាមកហើយ ។កាលពីសប្តាហ៏មុន Man.City បានផ្តួលក្រុមទើបនិងឡើងមកគឺ Sheffield Utd ក្នុងលទ្ធផល ២ទល់និង១ ខណៈ Fulham បានត្រឹមស្មើ Arsenal ។ ជួបគ្នា១៤គ្រប់ក្របខណ្ឌប្រកួតគឺ Man.CIty មិនដែលចាញ់និងស្មើ ហើយតែងរកបានគ្រាប់បាល់មិនតិចជាង២គ្រាប់ក្នុងចំណោមការប្រកួតទាំង១៤ដង។

១.ពត៌មានកីឡាករ Man.City
Manuel Akanji និង Kevin De Bruyne ព្រមទាំង John Stones នៅព្យាបាលរបួសនៅឡើយ ទោះយ៉ាងណាក្រុមលោក Pep Guardiola មានវត្តមានខ្សែបម្រើស្លាប Jeremy Doku និងចូលលេងលើកដំបូងខណៈ Matheus Nunes ដែលទើបផ្ទេរពី Wolver ក៏នឹងអាចចូលលេង​ក្នុងក្រុមបាន។រីឯ Phil Foden បន្តចូលលេងខណៈ Julian Alvarez ត្រៀមបង្ហាញខ្លួនដូចគ្នានៅតំបន់ប្រយុទ្ធ ។
-ជម្រើស១១នាក់អាចនិងចូលលេង: Ederson; Walker, Akanji, Dias, Gvardiol; Rodri, Kovacic; Foden, Alvarez, Grealish; Haaland
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-២-៣-១

២.ពត៌មានកីឡាករ Fulham
ខ្សែបម្រើស្លាបឆ្នើមWillian បានខកខានការប្រកួតពីរលើកចុងក្រោយតែកីឡាករប្រេស៊ីលដ៏មាន​បទពិសោធន៍អាចត្រលប់​មកវិញសម្រាប់ការប្រកួត​ជាមួយ Man City ទោះបីជា Harry Wilson និង Bobby De Cordova-Reid ត្រូវរំពឹងថានឹងដាក់អោយចូលលេងជាមួយ Bernd Leno, Sasa Lukic, Raul Jimenez និង Andreas Pereira។
-ជម្រើស១១នាក់ដំបូងអាចនិងយកមកប្រើប្រាស់ Leno; Tete, Ream, Bassey, Robinson; Reed, Palhinha; Wilson, Pereira, De Cordova-Reid; Jimenez
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-២-៣-១
៣.លទ្ធផលព្យាករណ៏សម្រាប់ការប្រកួតនេះគឺ Man.City ៣:១
ប្រភព:whoscored &sportsmole

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

ads

អត្ថបទកំពុងចាប់អារម្មណ៍៖
ប្រយ័ត្នត្រីរ៉ស់ក៍រួចទន្សាយក៍រួច ! Arsenal សម្លឹងឃើញកីឡាករ ២ រូបមកជំនួស Thomas Partey(មាន២វីដេអូ)
featured image

ក្រុមកាំភ្លើងធំ Arsenal បានកំណត់គោលដៅលើខ្សែបម្រើ Christian Norgaard កីឡាករអន្តរជាតិដាណឺម៉ាកវ័យរបស់ក្លឹប Brentford វ័យ៣១ឆ្នាំ បើទោះបីជាពួកគេខិតជិតកិច្ចព្រមព្រៀងផ្ទេរយក Martin Zubimendi សញ្ជាតិអេស្បាញ ពីក្រុម Real Sociedad ក៍ដោយ។ប្រភពពីគេហទំព័រ ESPN បានចុះផ្សាយ កាលពីដើមសប្តាហ៍នេះថាពេលវេលារបស់ខ្សែបម្រើ Thomas Partey នៅកីឡដ្ឋាន Emirates ហាក់ដូចជាជិតដល់ទីបញ្ចប់ស្របពេលខ្សែបម្រើសញ្ជាតិហ្គាណារំពឹងថានឹងចាកចេញពីក្លឹបភាគខាងជើងទីក្រុងឡុងដ៍នៅចុងខែនេះ ក្រោយជាប់គាំងលើការបន្តកិច្ចសន្យាថ្មី។ជាមួយនឹងការចាកចេញរបស់ Partey និង Jorginho ក្រុម Arsenal ចង់ពង្រឹងខ្សែបម្រើរបស់ពួកគេ ហើយបានកំណត់ថា Norgaard ជាគោលដៅអាទិភាព ។អត្ថបទកំពុងចាប់អារម្មណ៍៖ ប្រយ័ត្នត្រីរ៉ស់ក៍រួចទន្សាយក៍រួច ! Arsenal សម្លឹងឃើញកីឡាករ ២ រូបមកជំនួស Thomas Partey(មាន២វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស កីឡាករអន្តរជាតិដាណឺម៉ាកដែលបានចុះកុងត្រាថ្មីជាមួយ Brentford កាលពីខែមីនា នៅមានកិច្ចសន្យារយៈពេល 2 ឆ្នាំទៀតដែលមានន័យថាក្លឹបទំនងជាទាមទារថ្លៃដើមច្រើនខណៈក្រុមលោក […]

ចុចអានបន្ត
អត្ថបទទាក់ទង
  • September 2023
    M T W T F S S
     123
    45678910
    11121314151617
    18192021222324
    252627282930