Close
Close
Ads: 88BOL
Burnley ស្រេកឃ្លានជ័យជំនះ ខណៈ Tottenham ចង់រក្សាកំនត់ត្រាល្អពេលជួបម្ចាស់ផ្ទះ
ទំហំអក្សរ
តូច
ធំ

ម្ចាស់ផ្ទះBurnleyកំពុងឈរនៅចំណាត់ថ្នាក់ទី១៨ក្នុតតំបន់កាត់ចោល ខណៈ ក្រុមភ្ញៀវ Tottenham ឈរនៅលេខរៀងទី ៣ ក្នុងតារាង EPL ស្របពេលក្រុមទាំងពីរនិងត្រូវជួបគ្នានៅកីឡាដ្ឋាន Turf Moor នៅថ្ងៃសៅរ៍វេលាម៉ោង៩យប់នេះ។ទោះបីជាបានជួយអោយក្រុមឡើង​មកលេង​នៅក្របខណ្ឌ Premier League វិញនៅរដូវកាលថ្មី ប៉ុន្តែក្រុមដែលដឹកនាំដោយលោក Vincent Kompany នៅមិនទាន់រកឃើញជ័យ​ជំនះនៅឡើយទេ​សម្រាប់ការ​ប្រកួត​លីកកំពូលអង់គ្លេស២ប្រកួតដំបូងខណៈក្រុម Tottenham ធ្វើបានល្អគួរសមក្រោយស្មើ១និងឈ្នះ២ដង។ជួបគ្នា៧ប្រកួតចុងក្រោយគ្រប់ក្របខណ្ឌប្រកួត គឺ Tottenham ធ្វើបាន Cleansheet ៥ងពេលជួប Burnley ៧ដងចុងក្រោយ។

១.ពត៌មានកីឡាករ Burnley (ម្ចាស់ផ្ទះ)
Jordan Beyer ទំនងជានឹងត្រលប់មកជួយក្រុមវិញបន្ទាប់ពីសម្រាកប្រកួតលក្ខណៈអន្តរជាតិ។ ទោះយ៉ាងណា Hjalmar Edkal អាចនឹងអវត្តមានយូរជាង​នេះចំណែកឯ Vitinho និង Aaron Ramsey នៅមិនទាន់ប្រាកដ។ Michael Obafemi និង Darko Churlinov អវត្តមាន ខណៈ Anass Zaroury បន្តខកខាន​ទោះ​ចប់បម្រាម។
-កីឡាករអាចនិងចូលលេងជម្រើស១១នាក់ដំបូង Trafford; Roberts, Al-Dakhil, O’Shea, Delcroix; Manuel, Berge, Cullen, Koleosho; Amdouni, Foster
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-៤-២

២.ពត៌មានកីឡាករ Tottenham (ភ្ញៀវ)
Ryan Sessegnon, Rodrigo Bentancur និង Bryan Gil បន្តអវត្តមានខណៈ Richarlison បានបង្ហាញខ្លួនលើកដំបូងផ្តួលក្រុម Fulham នៅពាក់កណ្តាលសប្តាហ៍ មុនពេលបង្ហាញខ្លួនលើកទីពីរនៅ Turf Moor ។
-កីឡាករអាចនិងចូលលេងជម្រើស១១នាក់ដំបូង Vicario; Porro, Romero, Van de Ven, Udogie; Maddison, Bissouma, Sarr; Kulusevski, Richarlison, Son
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-២-៣-១
៣.ព្យាករណ៏ការប្រកួតគូនេះគឺ Burnley ១: ២ Tottenham
ប្រភព:whoscored&sportsmole

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស
No posts
  • Sponsor By 88BoL

  • September 2023
    M T W T F S S
     123
    45678910
    11121314151617
    18192021222324
    252627282930