Close
Close
Ads: 88BOL
ទីបំផុត! Lukaku យល់ព្រមចូលរួមជាមួយ Roma លើលក្ខខណ្ឌខ្ចីជើង១រដូវកាល
ទំហំអក្សរ
តូច
ធំ

(បរទេស)​៖ ខ្សែប្រយុទ្ធបែលហ្ស៊ិក Romelu Lukaku បានចូលរួមជាមួយក្រុមអ៊ីតាលី Roma ក្នុងកិច្ចសន្យាខ្ចីជើងរយៈពេលមួយរដូវកាលពី Chelsea ។ កីឡាករវ័យ ៣០ឆ្នាំ បានត្រលប់ទៅ Serie A វិញដោយបានចំណាយកាលពីរដូវកាលមុនក្នុងលក្ខខ័ណ្ឌខ្ចីជើងជាមួយក្លឹប Inter Milan ដោយបានជួយពួកគេឈានដល់វគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League ។ Lukaku បានបដិសេធការផ្លាស់ទៅកាន់ Saudi Pro League។ Lukaku ត្រូវ​បាន​គេ​ជឿ​ថា​សុខចិត្ត​កាត់​ប្រាក់​ឈ្នួល​ខ្លួន ដើម្បីបាន​ជួប​ជាមួយ​គ្រូ​បង្វឹក Jose Mourinho នៅ Roma។ បន្ទាប់ពីបានផ្ទេរជាអចិន្ត្រៃយ៍ ៧៤លានផោនទៅកាន់ Inter ពី Man Utd ក្នុងឆ្នាំ ២០១៩ Lukaku បានចូលរួមជាមួយ Chelsea ម្តងទៀតក្នុងតម្លៃ ៩៧.៥លានផោន ក្នុងឆ្នាំ២០២១ ប៉ុន្តែការត្រឡប់មកវិញរបស់គាត់មិនបានជោគជ័យទេ ហើយគាត់មិនបានលេងឱ្យក្រុមតោខៀវចាប់តាំងពីខែឧសភា ឆ្នាំ២០២២។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Image

Lukaku បាននិយាយថា «ការស្វាគមន៍ដែលក្លឹប និងអ្នកគាំទ្របានធ្វើឱ្យខ្ញុំរំភើបចិត្ត និងតំណាងឱ្យការលើកទឹកចិត្តបន្ថែមទៀតដើម្បីផ្តល់អ្វីគ្រប់យ៉ាងសម្រាប់ក្រុមថ្មីរបស់ខ្ញុំ»។ Lukaku ធ្លាប់ឈ្នះជើងឯកបែលហ្ស៊ិកជាមួយ Anderlecht, FA Cup និង Club World Cup ជាមួយ Chelsea, និង Scudetto, Italian Cup និង Italian Super Cup ជាមួយ Inter Milan។ ទោះបីជានៅសល់កុងត្រារយៈពេល ៣ឆ្នាំក៏ដោយ ក៏គាត់មិនមែនជាផ្នែកនៃផែនការរបស់អ្នកចាត់ការថ្មីលោក Mauricio Pochettino សម្រាប់ឆ្នាំ ២០២៣-២៤ នោះទេ៕

Image

Image

ប្រភព៖ BBC ចុះផ្សាយថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣

អត្ថបទទាក់ទង
  • Sponsor By 88BoL

  • September 2023
    M T W T F S S
     123
    45678910
    11121314151617
    18192021222324
    252627282930