

(បរទេស)៖ ខ្សែប្រយុទ្ធបែលហ្ស៊ិក Romelu Lukaku បានចូលរួមជាមួយក្រុមអ៊ីតាលី Roma ក្នុងកិច្ចសន្យាខ្ចីជើងរយៈពេលមួយរដូវកាលពី Chelsea ។ កីឡាករវ័យ ៣០ឆ្នាំ បានត្រលប់ទៅ Serie A វិញដោយបានចំណាយកាលពីរដូវកាលមុនក្នុងលក្ខខ័ណ្ឌខ្ចីជើងជាមួយក្លឹប Inter Milan ដោយបានជួយពួកគេឈានដល់វគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League ។ Lukaku បានបដិសេធការផ្លាស់ទៅកាន់ Saudi Pro League។ Lukaku ត្រូវបានគេជឿថាសុខចិត្តកាត់ប្រាក់ឈ្នួលខ្លួន ដើម្បីបានជួបជាមួយគ្រូបង្វឹក Jose Mourinho នៅ Roma។ បន្ទាប់ពីបានផ្ទេរជាអចិន្ត្រៃយ៍ ៧៤លានផោនទៅកាន់ Inter ពី Man Utd ក្នុងឆ្នាំ ២០១៩ Lukaku បានចូលរួមជាមួយ Chelsea ម្តងទៀតក្នុងតម្លៃ ៩៧.៥លានផោន ក្នុងឆ្នាំ២០២១ ប៉ុន្តែការត្រឡប់មកវិញរបស់គាត់មិនបានជោគជ័យទេ ហើយគាត់មិនបានលេងឱ្យក្រុមតោខៀវចាប់តាំងពីខែឧសភា ឆ្នាំ២០២២។

Lukaku បាននិយាយថា «ការស្វាគមន៍ដែលក្លឹប និងអ្នកគាំទ្របានធ្វើឱ្យខ្ញុំរំភើបចិត្ត និងតំណាងឱ្យការលើកទឹកចិត្តបន្ថែមទៀតដើម្បីផ្តល់អ្វីគ្រប់យ៉ាងសម្រាប់ក្រុមថ្មីរបស់ខ្ញុំ»។ Lukaku ធ្លាប់ឈ្នះជើងឯកបែលហ្ស៊ិកជាមួយ Anderlecht, FA Cup និង Club World Cup ជាមួយ Chelsea, និង Scudetto, Italian Cup និង Italian Super Cup ជាមួយ Inter Milan។ ទោះបីជានៅសល់កុងត្រារយៈពេល ៣ឆ្នាំក៏ដោយ ក៏គាត់មិនមែនជាផ្នែកនៃផែនការរបស់អ្នកចាត់ការថ្មីលោក Mauricio Pochettino សម្រាប់ឆ្នាំ ២០២៣-២៤ នោះទេ៕
ប្រភព៖ BBC ចុះផ្សាយថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣

ក្លឹបបិសាចក្រហម Man. United កំពុងចរចាជាមួយខ្សែប្រយុទ្ធក្លឹបគូប្រជែងលីកគឺតោខៀវ Chelsea ជុំវិញការផ្ទេរយកកីឡាករ Christopher Nkunku បន្ទាប់ពីសាម៉ីខ្លួនមិនបានស្ថិតក្នុងបញ្ជីប្រើប្រាស់ក្រោមការដឹកនាំរបស់អ្នកចាត់ការទូទៅលោក Enzo Maresca នៅកីឡដ្ឋាន Stamford Bridge ។សម្រាប់រដូវកាលចាស់អតីតកីឡាករ RB Leipzig សញ្ជាតិបារាំងរូបនេះចូលលេងបានសរុប ៩១០ នាទីនៅក្របខណ្ឌ Premier Leagueហើយទោះបីជាគាត់បានបង្ហាញនៅក្នុងការប្រកួតលីកក្នុងស្រុកចំនួន ៣៣លើក ប៉ុន្តែ Nkunku កីឡាករសញ្ជាតិបារាំងមានវ័យ ២៧ឆ្នាំ បានចាប់ផ្តើមជម្រើសដំបូងបានតែ៩ប្រកួត ប៉ុណ្ណោះ។អត្ថបទកំពុងចាប់អារម្មណ៍៖ Tottenham ចែចូវបានខ្សែការពារជប៉ុនម្នាក់ ដែលលេងនៅ J-League សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ប្រភពពីគេហទំព័រ L’Equipe បានចុះផ្សាយថាៈខណៈក្រុម Man.Utd បញ្ចប់រដូវកាលចាស់ដ៍យ៉ាប់យ៉ឺននោះ Man.Utdបានផ្តួចផ្តើមការចរចាជាលើកដំបូងជាមួយភ្នាក់ងាររបស់ Nkunku ទោះបីជាមិនមានសំណើជាក់លាក់ណាមួយត្រូវបានដាក់ជូន តែអាចនិងបញ្ចេញក្នុងពេលឆាប់ៗនេះ។បន្ទាប់ពីចុះហត្ថលេខាលើ Matheus Cunha ពី Wolves ឥឡូវនេះ United កំពុងបន្ថែមកីឡាករនៅតំបន់ប្រយុទ្ធបន្ថែមទៀតដើម្បីពង្រឹងក្រុមរបស់ពួកគេ។ក្រៅពី […]



