
(អង់គ្លេស)៖ ក្លឹបបិសាចក្រហម Manchester United មានភាពសកម្មក្នុងការធានាកីឡាករឱ្យបន្តកុងត្រាថ្មីចាប់តាំងពីលោក Erik ten Hag ចូលកាន់តំណែង ដោយ Marcus Rashford, Diogo Dalot និង Luke Shaw សុទ្ធតែបានប្តេជ្ញាចិត្តស្នាក់នៅបន្ត។ ជាការពិតណាស់ United គ្រោងនឹងបាត់បង់កីឡាករចំនួន ៨នាក់ ដោយឥតគិតថ្លៃនៅចុងបញ្ចប់រដូវកាលនេះដូចខាងក្រោម៖
- Aaron Wan-Bissaka ដែលបានចុះហត្ថលេខាពីក្លឹប Crystal Palace ក្នុងឆ្នាំ ២០១៩ ក្នុងតម្លៃ ៥០លានផោន ហើយគាត់គឺជាកីឡាករម្នាក់ក្នុងចំណោមកីឡាករជាច្រើនដែលមានជម្រើសរយៈពេល១២ខែបន្ថែក្នុងកិច្ចសន្យា។
- Anthony Martial គឺជាកីឡាករម្នាក់ទៀតដែលអាចចាកចេញដោយឥតគិតថ្លៃនៅរដូវក្តៅក្រោយ។ ខ្សែប្រយុទ្ធរូបនេះបានជួបការលំបាកក្នុងការសម្រេចបាននូវសក្ដានុពលពេញលេញក្នុងអំឡុងពេលមានបញ្ហារបួសរយៈពេលប្រាំបីឆ្នាំនៅ Old Trafford ហើយក្លឹបប្រហែលជាចង់កាត់ផ្តាច់ទំនាក់ទំនងគាត់។
- Victor Lindelof ក៏ស្ថិតក្នុងឆ្នាំចុងក្រោយនៃកិច្ចព្រមព្រៀងជាមួយ United ផងដែរ ប្រសិនបើក្លឹបមិនជ្រើសរើសជម្រើសនៃកិច្ចសន្យារយៈពេលមួយឆ្នាំបន្ថែម នៅក្នុងកិច្ចសន្យារបស់គាត់។
- ជាការពិតណាស់ Wan Bissaka, Martial និង Lindelof សុទ្ធតែត្រូវបានអនុញ្ញាតឱ្យចាកចេញពី Man Utd នៅរដូវក្តៅនេះ ហើយ United នឹងខាតបង់តម្លៃសរុប ១១៨លានផោន ចំពោះកីឡាករទាំង៣រូបនេះ។
- កិច្ចសន្យារបស់ Jonny Evans ក៏នឹងត្រូវបញ្ចប់នៅរដូវក្តៅក្រោយផងដែរ។
- ទន្ទឹមនឹងនេះ Hannibal Mejbri នឹងត្រូវ United មិនបន្តកុងត្រាថ្មីឡើយ។
- អ្នកចាំទី Tom Heaton ក៏កំពុងចាប់អារម្មណ៍លើការផ្លាស់ប្តូររបស់គាត់ទៅកាន់ក្លឹបថ្មីនៅរដូវក្តៅ ដោយសារតែគាត់នៅជម្រើសដៃទី៣។
- Sofyan Amrabat ក៏នឹងត្រូវចាកចេញផងដែរ ខណៈរូបគាត់បានចុះហត្ថលេខា លើកុងត្រាខ្ចីជើង១រដូវកាលប៉ុណ្ណោះ ពី Fiorentina ក្នុងតម្លៃ 10 លានផោន។
- ស្រដៀងគ្នានេះដែរ Sergio Reguilon ស្ថិតក្នុងលក្ខខណ្ឌខ្ចីជើង ប៉ុន្តែ United មិនមានជម្រើសក្នុងការទិញគាត់នៅក្នុងកិច្ចព្រមព្រៀងនោះទេ៕
ប្រភព៖ sportbible ចុះផ្សាយថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣

(បរទេស)៖ ការតែតបាល់បញ្ចូលទីនៅនាទីទី ៩០+៧ របស់ Declan Rice បានដណ្តើមយកជ័យជម្នះសម្រាប់ក្រុមកាំភ្លើងធំ Arsenal ផ្តួលក្រុម Luton Town ក្នុងលទ្ធផល ៤ទល់នឹង៣ ។ គួរជម្រាបដែរថា Arsenal យកបាន៣ពិន្ទុពេញ ដើម្បីបន្តឈរនៅកំពូលតារាង Premier League ដោយមាន ៣៦ ពិន្ទុតាមពីក្រោយដោយក្រុម Liverpool មាន ៣១ ពិន្ទុ ខណៈ Luton Town មានតែ ៩ ពិន្ទុប៉ុណ្ណោះ ដែលកៀកនឹងត្រូវបានគេកាត់ចោលទៅលេងលីគទី ២ អង់គ្លេស៕អត្ថបទកំពុងចាប់អារម្មណ៍៖ ការតែតបាល់ចុងម៉ោងរបស់ Declan Rice ដណ្តើមជ័យជម្នះឲ្យ Arsenal បន្តឈរនៅកំពូលតារាង EPL សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស សូមទស្សនានូវវីដេអូ Highlights ខាងក្រោម៖ ប្រភព៖ BBC



