
វីរបុរសហូឡង់ និង AC Milan លោក Van Basten រើសយកកីឡាករកំពូលទាំងបី ដោយគ្មាន Ronaldo និង Messi
ទំហំអក្សរ
តូច
ធំ
(បរទេស)៖ វីរបុរសប្រទេសហូឡង់ និងក្លឹប AC Milan លោក Marco van Basten បានដាក់ឈ្មោះកីឡាករកំពូលទាំងបីក្នុងប្រវត្តិសាស្ត្របាល់ទាត់ពិភពលោក ដោយមិនមានតារាឆ្នើម Cristiano Ronaldo និង Lionel Messi ឡើយ។ កាលពីឆ្នាំ២០២២ នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន France Football គាត់បាននិយាយថា៖
សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស- «Pele, Diego Maradona និង Johan Cruyff សម្រាប់ខ្ញុំ គឺជាកីឡាករដ៏អស្ចារ្យបំផុតទាំងបីក្នុងប្រវត្តិសាស្ត្រ»។
- «កាលពីក្មេង ខ្ញុំចង់ធ្វើឲ្យដូច Cruyff គាត់ជាមិត្តរបស់ខ្ញុំ ខ្ញុំនឹកគាត់។ Pele និង Maradona គឺពិតជាអស្ចារ្យណាស់»។
- «Messi ក៏ជាកីឡាករដ៏អស្ចារ្យម្នាក់ដែរ ប៉ុន្តែ Maradona តែងតែមានលក្ខណៈសម្បត្តិល្អច្រើនជាងនៅក្នុងក្រុម»។
- «ខ្ញុំមិនដែលភ្លេច Cristiano Ronaldo, Michel Platini ឬក៏ Zinedine Zidane នោះទេ»៕
រំលឹកដែរថា Van Basten គឺជាខ្សែប្រយុទ្ធដ៏ល្អបំផុតម្នាក់ក្នុងពិភពលោកក្នុងទសវត្សរ៍ឆ្នាំ ១៩៨០ ដោយស៊ុតបញ្ចូលទីប្រមាណ១គ្រាប់ ក្នុង១ប្រកួតសម្រាប់ Ajax មុនពេលឈ្នះពានរង្វាន់អឺរ៉ុបចំនួនបីជាមួយ AC Milan ។ចាប់តាំងពីចូលនិវត្តន៍មក Van Basten បានចូលគ្រប់គ្រងក្រុមហូឡង់ Ajax និង Heerenveen មុនពេលចូលកាន់តំណែងនៅ FIFA ជានាយកបច្ចេកទេស៕
ប្រភព៖ sportbible ចុះផ្សាយថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣
អត្ថបទទាក់ទង

1 week ago .
330 Views
ខ្សែបម្រើ PSG កំពុងពិបាកស្វែងរកក្លឹបព្រោះមូលហេតុមួយនេះ(មាន១វីដេអូ)

1 week ago .
391 Views
ដល់ក! ខ្សែការពារម្នាក់ ប្តឹងអតីតក្លឹប MAN UTD ដែលធ្វេសប្រហែលពេលខ្លួនរបួសកន្លងមក

1 week ago .
187 Views
Modric បង្ហើបប្រាប់រឿងគួរអោយស្រណោះមុនពេលចាកចេញពី Real Madrid (មាន២វីដេអូ)

2 weeks ago .
145 Views
ស្ងាត់ៗ! Messi បង្កើតកំនត់ត្រាថ្មីចែសមួយនៅ MLS(មាន១វីដេអូ)