កក្រើក! Neymar ទាមទារឱ្យក្លឹបបណ្តេញគ្រូបង្វឹកលោក Jesus ចេញពីតំណែង ព្រោះតែជម្លោះមួយនេះ
ទំហំអក្សរ
តូច
ធំ
(អារ៉ាប៊ីសាអូឌីត)៖ យោងតាមសារព័ត៌មាន Mundo Deportivo របស់អេស្ប៉ាញបានឱ្យដឹងថា Neymar Jr ចង់ឲ្យក្លឹបបណ្តេញអ្នកចាត់ការទូទៅក្លឹប Al Hilal លោក Jorge Jesus ឲ្យចុះចេញពីតំណែង បន្ទាប់ពីគាត់(Neymar) ត្រូវបានស្តីបន្ទោសយ៉ាងចាស់ដៃនៅបន្ទប់ផ្លាស់សំលៀកបំពាក់ ចំពោះការបង្ហាញអាកប្បកិរិយាមិនល្អរបស់គាត់។ ទន្ទឹមនឹងនេះ នាយកក្លឹបបានជួបជាមួយភ្នាក់ងាររបស់លោក Jesus ហើយបានព្រមានគាត់អំពីលទ្ធភាពនៃការបញ្ចប់កិច្ចសន្យា ប្រសិនបើដំណើរការរបស់ Al Hilal មិនមានភាពប្រសើរឡើងនាពេលខាងមុខ។
សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស
រំលឹកផងដែរថា Neymar បានបញ្ចប់ការស្នាក់នៅរយៈពេល៦ឆ្នាំរបស់គាត់នៅ Paris Saint Germain បន្ទាប់ពីគាត់បានផ្លាស់ទៅកាន់ក្រុម Al Hilal របស់ Saudi Professional League ក្នុងតម្លៃខ្លួន ៩០លានអឺរ៉ូ កាលពីរដូវក្តៅមុន៕
ប្រភព៖ sportbible ចុះផ្សាយថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣
អត្ថបទទាក់ទង
1 month ago .
2.6K Views
អ្នកគាំទ្រ Barca ទទូចឲ្យក្លឹបបណ្តេញកីឡាករម្នាក់ បន្ទាប់ពីចាញ់ PSG
1 month ago .
382 Views
គួរឲ្យអាណិត! Prime Antony បង្ហើបថា MAN UTD ធ្វើរឿងមួយដាក់ ដែលជាទង្វើមិនផ្តល់តម្លៃឲ្យខ្លួន
1 month ago .
811 Views
Liverpool ចាញ់ Galatasaray ភ្លាម! ផ្ទុះការរិះគន់លើតារាឆ្នើមម្នាក់ ក្រោយប៉ះបាល់បានតែ៤ដងគត់
2 months ago .
577 Views
MAN UTD បង្អាក់ការចង់ចែកផ្លូវជាមួយតារាឆ្នើមម្នាក់ ខណៈត្រូវប្រជែងនឹង Bruno បើចង់ចូលលេង
