

រឿងហេតុ៤យ៉ាង ក្នុងការហ្វឹកហាត់របស់ Man Utd មុនប៉ះ Crystal Palace
ទំហំអក្សរ
តូច
ធំ
(អង់គ្លេស)៖ ក្លឹបបិសាចក្រហម Manchester United ត្រូវប៉ះ Crystal Palace ក្នុងជុំទី៣ ពានរង្វាន់ Carabao Cup នាយប់ថ្ងៃអង្គារនេះ។ ដោយឡែកមានរឿងបួនយ៉ាងដែលត្រូវបានគេប្រទះឃើញក្នុងការហ្វឹកហាត់មុនការជួបគ្នា៖
សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស- ខ្សែបម្រើ Mount ត្រូវបានអវត្តមានដោយសាររបួស ចាប់តាំងពីបរាជ័យរបស់ Tottenham មកម៉្លេស ខណៈនេះ Mount បានត្រឡប់មកហ្វឹកហាត់វិញហើយ។
- Maguire ក៏បានចូលមកហ្វឹកហាត់ក្នុងក្រុមដែរ។ ខ្សែការពារកណ្តាលរូបនេះបានខកខានការប្រកួត UCL ដែល Man Utd ចាញ់ក្នុងលទ្ធផល ៤:៣ ក្រោមស្នាដៃ Bayern ហើយក៏បានខកខានជំនួបជាមួយក្រុម Burnley ផងដែរ។
- អ្នកចាំទី Altay Bayindir អាចនឹងត្រៀមបង្ហាញខ្លួនជាលើកដំបូងឲ្យ United ព្រោះតែការរិះគន់ទៅលើ Onana។
- កីឡាករ Dan Gore និង James Nolan ស្ថិតក្នុងចំណោមថ្នាលយុវជនមួយចំនួន ដែលក្លឹបរួមបញ្ចូលក្នុងការហ្វឹកហាត់ ដើម្បីឲ្យលេង១១នាក់ដំបូងមុនការប្រកួត៕

ប្រភព៖ sportbible
អត្ថបទទាក់ទង

21 hours ago .
355 Views
សង្ឃឹមថាជោគជ័យ! Chelsea ដាក់គោលដៅទិញខ្សែប្រយុទ្ធស្លាបរបស់ Man Utd រូបនេះ

22 hours ago .
102 Views
លើកនេះមិនមែន Vini Jr! ប៉ុន្តែ FIFA ស៊ើបអង្កេតការរើសអើងជាតិសាសន៍របស់តារាឆ្នើម Real រូបនេះ

2 days ago .
148 Views
ក្លឹបយក្សពីរនៅលីកកំពូលអឺរ៉ុបកំពុងប្រជែងចង់បាន Sancho (មាន១វីដេអូ)