(បរទេស)៖ ខ្សែប្រយុទ្ធឆ្នើមសញ្ជាតិអង់គ្លេស Harry Kane របស់ក្លឹប Bayern Munich បានបង្ហាញពីកីឡាករ Barcelona ដែលគាត់ពេញចិត្តបំផុតកាលពីគាត់នៅក្មេង ហើយវាបានធ្វើឲ្យមានការភ្ញាក់ផ្អើលជាខ្លាំង ដោយ Kane បាននិយាយពន្យល់ថា៖
- «កាលខ្ញុំនៅក្មេង ហើយរហូតដល់សព្វថ្ងៃនេះ ខ្ញុំចូលចិត្តការលេងរបស់ Sergio Busquets»។
- «គាត់ជាកីឡាករដ៏មិនគួរឱ្យជឿម្នាក់ ដោយសារតែរបៀបគាត់លេង របៀបដែលគាត់ធ្វើចលនារាងកាយ ហើយខ្ញុំបានប្រើសមត្ថភាពគាត់ទាំងនេះ សម្រាប់លេងក្នុងទីតាំងស្រដៀងគ្នា»។
- «សម្រាប់ខ្ញុំ គាត់គឺជាខ្សែបម្រើដ៏ឆ្នើមម្នាក់ក្នុងប្រវត្តិសាស្ត្រ»។
- «ខ្ញុំដឹងថាគាត់នៅ Miami ឥឡូវនេះ ប៉ុន្តែខ្ញុំតែងតែកោតសរសើរចំពោះគាត់ និងការពិតដែលគាត់ស្ថិតនៅក្នុងស្រមោលរបស់មិត្តរួមក្រុមផ្សេងទៀតដូចជា Messi, Neymar, Xavi ឬ Iniesta»។
រំលឹកដែរថា ក្លឹបអ្នកមានបុណ្យ Barcelona គឺជាក្រុមមួយក្នុងចំណោមក្រុមលេចធ្លោ និងជោគជ័យបំផុតនៅចុងទសវត្សរ៍ឆ្នាំ ២០០០ និងដើមទសវត្សរ៍ឆ្នាំ ២០១០ ដោយបានឈ្នះពានរង្វាន់ UEFA Champions League ចំនួន ៣ដង និងពានរង្វាន់ La Liga ចំនួន ៥ដងក្នុងរយៈពេលត្រឹមតែ ៧រដូវកាលប៉ុណ្ណោះចាប់ពីឆ្នាំ ២០០៨ ដល់ ២០១៥។
ប្រភព៖ sportbible.com
Real Madrid បានគ្រងតំណែងជើងឯក La Liga ជាលើកទី៣៦ បន្ទាប់ពីគូប្រជែងនិងជាក្រុមការពារតំណែងជើងឯក Barcelona បានរងបរាជ័យក្នុងលទ្ធផល ៤-២ ក្រោមថ្វីជើង ក្រុម Girona នៅថ្ងៃសៅរ៏ស្របពេលក្រុមរបស់លោក Carlo Ancelotti ដែលបានផ្តួល Cadiz កាលពីថ្ងៃសៅរ៍ដូចគ្នាបានឈ្នះជើងឯកដោយស្វ័យប្រវត្តិ ។មានន័យថាគិតត្រឹមសប្តាហ៏ទី៣៤នៅក្របខណ្ឌ La Liga ក្រុម Real Madrid មានពិន្ទុ ៨៧ និងមានគម្លាតពីក្រុមការពារតំណែងជើងឯក Barcelona ១៤ពិន្ទុ ខណៈ Girona ១៣ពិន្ទុនិងនៅសល់៤សប្តាហ៏ទៀត និងបញ្ចប់រដូវកាល។អត្ថបទកំពុងចាប់អារម្មណ៍៖ Real Madrid គ្រងជើងឯក La Liga ក្រោយ Barcelona បរាជ័យនៅទឹកដី Girona (មាន២វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថាខ្សែបម្រើសញ្ជាតិអង់គ្លេស Jude Bellingham គឺជាតួអង្គសំខាន់ក្នុងភាពជោគជ័យរបស់ Real […]