Kane បង្ហាញពីកីឡាករ Barcelona ដែលគាត់ពេញចិត្តបំផុតកាលពីកុមារភាព សូម្បីអ្នកគាំទ្រក៏នឹកស្មានមិនដល់
ទំហំអក្សរ
តូច
ធំ
(បរទេស)៖ ខ្សែប្រយុទ្ធឆ្នើមសញ្ជាតិអង់គ្លេស Harry Kane របស់ក្លឹប Bayern Munich បានបង្ហាញពីកីឡាករ Barcelona ដែលគាត់ពេញចិត្តបំផុតកាលពីគាត់នៅក្មេង ហើយវាបានធ្វើឲ្យមានការភ្ញាក់ផ្អើលជាខ្លាំង ដោយ Kane បាននិយាយពន្យល់ថា៖
សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស- «កាលខ្ញុំនៅក្មេង ហើយរហូតដល់សព្វថ្ងៃនេះ ខ្ញុំចូលចិត្តការលេងរបស់ Sergio Busquets»។
- «គាត់ជាកីឡាករដ៏មិនគួរឱ្យជឿម្នាក់ ដោយសារតែរបៀបគាត់លេង របៀបដែលគាត់ធ្វើចលនារាងកាយ ហើយខ្ញុំបានប្រើសមត្ថភាពគាត់ទាំងនេះ សម្រាប់លេងក្នុងទីតាំងស្រដៀងគ្នា»។
- «សម្រាប់ខ្ញុំ គាត់គឺជាខ្សែបម្រើដ៏ឆ្នើមម្នាក់ក្នុងប្រវត្តិសាស្ត្រ»។
- «ខ្ញុំដឹងថាគាត់នៅ Miami ឥឡូវនេះ ប៉ុន្តែខ្ញុំតែងតែកោតសរសើរចំពោះគាត់ និងការពិតដែលគាត់ស្ថិតនៅក្នុងស្រមោលរបស់មិត្តរួមក្រុមផ្សេងទៀតដូចជា Messi, Neymar, Xavi ឬ Iniesta»។


រំលឹកដែរថា ក្លឹបអ្នកមានបុណ្យ Barcelona គឺជាក្រុមមួយក្នុងចំណោមក្រុមលេចធ្លោ និងជោគជ័យបំផុតនៅចុងទសវត្សរ៍ឆ្នាំ ២០០០ និងដើមទសវត្សរ៍ឆ្នាំ ២០១០ ដោយបានឈ្នះពានរង្វាន់ UEFA Champions League ចំនួន ៣ដង និងពានរង្វាន់ La Liga ចំនួន ៥ដងក្នុងរយៈពេលត្រឹមតែ ៧រដូវកាលប៉ុណ្ណោះចាប់ពីឆ្នាំ ២០០៨ ដល់ ២០១៥។
ប្រភព៖ sportbible.com
អត្ថបទទាក់ទង
1 month ago .
525 Views
Rashford ឡើងជើងភ្លាម! Man Utd ត្រៀមយកអ្នកចាំទីដ៏ឆ្នើមម្នាក់របស់ Barca ជាថ្នូរទិញលក់ផ្ដាច់កុងត្រា
1 month ago .
2.6K Views
អ្នកគាំទ្រ Barca ទទូចឲ្យក្លឹបបណ្តេញកីឡាករម្នាក់ បន្ទាប់ពីចាញ់ PSG
1 month ago .
383 Views
គួរឲ្យអាណិត! Prime Antony បង្ហើបថា MAN UTD ធ្វើរឿងមួយដាក់ ដែលជាទង្វើមិនផ្តល់តម្លៃឲ្យខ្លួន
1 month ago .
814 Views
Liverpool ចាញ់ Galatasaray ភ្លាម! ផ្ទុះការរិះគន់លើតារាឆ្នើមម្នាក់ ក្រោយប៉ះបាល់បានតែ៤ដងគត់
