អតីតអ្នកចាំទី Arsenal មានទុក្ខជាទម្ងន់ បន្ទាប់ពីភរិយាទទួលមរណភាពដោយសារជម្ងឺមហារីក ក្រោយរៀបការបាន៣ខែ
ទំហំអក្សរ
តូច
ធំ
(អង់គ្លេស)៖ អតីតអ្នកចាំទី Arsenal កីឡាករ Josh Vickers របស់ក្លឹប Derby County បានថ្លែងអំណរគុណដល់ប្រពន្ធរបស់គាត់(Laura) បន្ទាប់ពីភរិយាគាត់បានទទួលមរណភាពដោយសារជំងឺមហារីកត្រឹមតែបីខែប៉ុណ្ណោះ បន្ទាប់ពីពួកគេរៀបការ។ អមដោយរូបភាពក្នុងថ្ងៃរៀបការរបស់ពួកគេក្នុងខែមិថុនា ដោយលោក Vickers បានសរសេរកាលពីព្រឹកថ្ងៃអាទិត្យថា៖
សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស- «ខ្ញុំបានសរសេរសារនេះជាច្រើនលើកច្រើនសារ ខ្ញុំមិនអាចរកពាក្យមកនិយាយបានច្រើនឡើយ»។
- «កាលពីល្ងាចថ្ងៃអង្គារ ភរិយារបស់ខ្ញុំបានបាត់បង់នូវការតស៊ូប្រឆាំងនឹងជំងឺមហារីក»។
- «Laura គឺជាមនុស្សស្រីដែលរឹងមាំ ក្លាហានបំផុត និងជាមនុស្សដ៏គួរឲ្យស្រលាញ់បំផុតដែលខ្ញុំធ្លាប់ជួប ទោះបីជានាងឆ្លងកាត់អ្វីគ្រប់បែបយ៉ាងក៏ដោយ ក៏នាងនៅតែញញឹម មិនដែលបណ្តោយឲ្យអ្វីៗទៅដោយគ្មានអនុស្សាវរីយ៍ល្អឡើយ។ ពួកយើង យំ ឬសើច នៅពេលវេលាដ៏លំបាករួមគ្នា»។
- «ខ្ញុំស្រលាញ់រាល់ពេលដែលពួកយើងបានចំណាយពេលជាមួយគ្នា តាំងពីជួបគ្នាលើកដំបូង រហូតដល់ពេលដែលអ្នកចាកចេញពីខ្ញុំ។ ខ្ញុំដឹងថាអ្នកប្រហែលជាតាមមើលខ្ញុំ ហើយបន្តលើកទឹកចិត្តខ្ញុំជារៀងរាល់ថ្ងៃ»។
- «អរគុណអ្នកគ្រប់គ្នាដែលបានគាំទ្រខ្ញុំ និងគ្រួសារខ្ញុំឆ្លងកាត់ពេលវេលាដ៏លំបាកលំបិនមួយនេះ»។
- «ខ្ញុំពិតជាសំណាងណាស់ដែលមានគ្រួសារ និងមិត្តភ័ក្តិដ៏អស្ចារ្យបំផុត! ខ្ញុំស្រលាញ់អ្នកជានិច្ច និងជារៀងរហូត»៕


ប្រភព៖ mirror.co.uk និង sportbible.com
ចុះផ្សព្វផ្សាយថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣
Topics
អត្ថបទទាក់ទង
1 month ago .
2.6K Views
អ្នកគាំទ្រ Barca ទទូចឲ្យក្លឹបបណ្តេញកីឡាករម្នាក់ បន្ទាប់ពីចាញ់ PSG
1 month ago .
385 Views
គួរឲ្យអាណិត! Prime Antony បង្ហើបថា MAN UTD ធ្វើរឿងមួយដាក់ ដែលជាទង្វើមិនផ្តល់តម្លៃឲ្យខ្លួន
1 month ago .
814 Views
Liverpool ចាញ់ Galatasaray ភ្លាម! ផ្ទុះការរិះគន់លើតារាឆ្នើមម្នាក់ ក្រោយប៉ះបាល់បានតែ៤ដងគត់
2 months ago .
580 Views
MAN UTD បង្អាក់ការចង់ចែកផ្លូវជាមួយតារាឆ្នើមម្នាក់ ខណៈត្រូវប្រជែងនឹង Bruno បើចង់ចូលលេង
