លោក Ten Hag ចង់ឲ្យកូនក្រុមយកគំរូតាមកីឡាកររូបនេះ ប៉ុន្តែមិនមែនប្រធានក្រុម Bruno ឡើយ
ទំហំអក្សរ
តូច
ធំ
(អង់គ្លេស)៖ អ្នកចាត់ការទូទៅលោក Erik ten Hag បានដាក់ឈ្មោះអតីតខ្សែបម្រើការពារឆ្នើមរបស់ក្រុមអធិរាជស Real Madrid កីឡាករ Casemiro ឲ្យកូនក្រុមរបស់លោកយកគំរូតាម បន្ទាប់ពីក្លឹប Man Utd ចាញ់ Bayern Munich កន្លងទៅ។ ចំពេលមានការធ្លាក់ចុះទម្រង់លេងនៃការចាប់ផ្តើមរដូវកាលថ្មីរបស់ Man United ដោយលោក Ten Hag ថា Casemiro មានគំរូទម្លាប់ល្អ និងភាពជាអ្នកដឹកនាំ ដែលលោកចង់បាន។
សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស
លោក Ten Hag បានបន្ថែមថា៖
- «កីឡាករទាំងអស់អាចនៅជាមួយគាត់។ គាត់បង្ហាញគំរូល្អ ដែលកីឡាករទាំងអស់ត្រូវធ្វើតាម នោះហើយជា Casemiro ហើយនៅទីបញ្ចប់គាត់រកបានពីរគ្រាប់ជាមួយ Bayern»។
- «រាល់ការប្រកួតទាំងអស់គឺធំណាស់! យើងត្រូវបង្កើតសំណាងដោយខ្លួនឯង គ្មានអ្នកណាមកជួយយើងទេ អ្នកឃើញទេ ២៥នាទីដំបូងយើងល្អ ប៉ុន្តែយើងមិនបានស៊ុតបញ្ចូលទីឡើយ»៕

គួរជម្រាបដែរថា Casemiro បានចូលរួមជាមួយបិសាចក្រហម Manchester United កាលពីអំឡុងទីផ្សារដោះដូរកីឡាករ ខណៈកីឡាកររូបនេះមានបទពិសោធន៍ច្រើននៅក្នុងពានរង្វាន់ធំៗ៕
ដកស្រង់: sportbible.com
អត្ថបទទាក់ទង
2 weeks ago .
461 Views
Rashford ឡើងជើងភ្លាម! Man Utd ត្រៀមយកអ្នកចាំទីដ៏ឆ្នើមម្នាក់របស់ Barca ជាថ្នូរទិញលក់ផ្ដាច់កុងត្រា
3 weeks ago .
2.5K Views
អ្នកគាំទ្រ Barca ទទូចឲ្យក្លឹបបណ្តេញកីឡាករម្នាក់ បន្ទាប់ពីចាញ់ PSG
3 weeks ago .
327 Views
គួរឲ្យអាណិត! Prime Antony បង្ហើបថា MAN UTD ធ្វើរឿងមួយដាក់ ដែលជាទង្វើមិនផ្តល់តម្លៃឲ្យខ្លួន
3 weeks ago .
760 Views
Liverpool ចាញ់ Galatasaray ភ្លាម! ផ្ទុះការរិះគន់លើតារាឆ្នើមម្នាក់ ក្រោយប៉ះបាល់បានតែ៤ដងគត់
