

Brighton &Hove Albion នឹងចាប់ផ្តើមយុទ្ធនាការប្រកួតពានរង្វាន់ទ្វីបអឺរ៉ុបធំទី២ជាលើកដំបូងមិនធ្លាប់មាននៅវេលាម៉ោង២រំលងអធ្រាតឈានចូលថ្ងៃសុក្រជាមួយ AEK Athens ក្នុងការប្រកួតបើកឆាកក្នុងពូល Europa League របស់ពួកគេក្នុងពូល B។ ក្រុមរហស្សនាមសត្វរំពេរមានឪកាសឈានមកដល់វគ្គប្រកួតសន្សំពិន្ទុក្នុង ពូលក្រោយ បញ្ចប់រដូវកាលចាស់ឈរនៅលេខរៀងទី៦នៅក្របខណ្ឌ EPL។ សម្រាប់ការប្រកួត៥ដងដើមរដូវកាលនេះ Brighton ធ្វើបានល្អគួរសមដោយឈ្នះ៤និងចាញ់តែ១លើក ប៉ុណ្ណោះ ខណៈ AEK Athens ចាញ់២ស្មើ៣ និង ឈ្នះ១ គ្រប់ក្របខណ្ឌប្រកួត។
១.ប្រវត្តិធ្លាប់ជួបគ្នា គឺក្រុមទាំងពីរមិនធ្លាប់ជួបគ្នានៅព្រឹត្តិការណ៏ Europa League នេះឡើយ។
២.ពត៌មានក្រុម Brighton Albion
ក្រូបង្វឹក Roberto De Zerbi ត្រៀមដាក់កីឡាករលេងស្ទើរតែទាំងអស់ដូចអ្វីដែលធ្លាប់លេងកំលុងពេលផ្តួល Man.Utd នៅOld Trafford កាលពីថ្ងៃសៅរ៍។
Ansu Fati អាចនឹងចូលលេងអោយ Brighton ជាលើកដំបូងរបស់គេ។រីឯ កីឡាករ James Milner និង Billy Gilmour ក៏អាចត្រលប់មកវិញផងដែរ ខណៈ Tariq Lamptey បានបង្ហាញចំណាប់អារម្មណ៍នៅទម្រង់ខ្សែការពារឆ្វេងពេលប៉ះ Manchester United អាចនិងបន្តលេងតួនាទីនេះទៀត។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេង Verbruggen; Veltman, Van Hecke, Dunk, Lamptey; Dahoud, Gross; Adingra, Pedro, Fati; Ferguson
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-២-៣-១

៣.ពត៌មានក្រុម AEK Athen (ភ្ញៀវ)
ក្រុមភ្ញៀវនឹងអវត្តមានកីឡាករមួយចំនួនតូចទេមានដូចជា Rodolfo Pizarro, Paolo Fernandes, Mijat Gacinovic និង Levi Garcia ។សម្រាប់ខ្សែការពារ Domagoj Vida បានបង្ហាញខ្លួននៅពាក់កណ្តាលតង់ពេលជួប Olympiacos ត្រូវឆ្លងកាត់ការវាយតម្លៃកាយសម្បទាសិន។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេង Stankovic; Rota, Mitoglou, Moukoudi, Mohammadi; Eliasson, Szymanski, Jonsson, Amrabat; Araujo, Ponce
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-៣-១-២
៤.លទ្ធផលទស្សន៏ទាយសម្រាប់ការប្រកួតគូនេះគឺ Brighton Albion ២:១ AEK Athen
ប្រភព:sportsmole &whoscored&sportskeeda

នាយកប្រតិបត្តិ UEFA នឹងជួបប្រជុំគ្នានៅថ្ងៃសុក្រនេះ ដើម្បីសម្រេចថាតើ Crystal Palace នឹងត្រូវបានអនុញ្ញាតឱ្យលេងក្នុង Europa League រដូវកាលក្រោយឬយ៉ាងណា។គួររំលឹកថាក្រុមរហស្សនាមស្ទាំងខៀវ បានឈ្នះពានរង្វាន់ដ៍ចំណាស់របស់អង់គ្លេសគឺ FA Cup ដើម្បីមានសិទ្ធិបង្ហាញខ្លួនការប្រកួតពានរង្វាន់ធំទីពីរនៅអឺរ៉ុបជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់ពួកគេ ។ប៉ុន្តែទោះជាយ៉ាងណាសហព័ន្ធបាល់ទាត់ទ្វីបអឺរ៉ុប UEFA ត្រូវតែសម្រេចថាតើពួកគេបានបំពានច្បាប់កម្មសិទ្ធិពហុក្លឹបដែរឬទេ ខណៈការរំពឹងទុកគឺថាលទ្ធផលនៃសវនាការជំនុំជំ្រះនឹងត្រូវប្រកាសនៅល្ងាចថ្ងៃសុក្រនេះ។អត្ថបទកំពុងចាប់អារម្មណ៍៖ អនាគតក្លឹបនៅ EPL មានកៅអីលេងនៅក្របខណ្ឌ Europa League រឺអត់?និងត្រូវសម្រេចនៅថ្ងៃនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួររំលឹកថាកាលពីថ្ងៃចន្ទម្ចាស់ក្រុមហ៊ុន New York Jets លោក Woody Johnson បានចុះហត្ថលេខាលើ កិច្ចសន្យាស្របច្បាប់ ដើម្បីទិញភាគហ៊ុន ៤៣% របស់ John Textor នៅ Crystal Palace ក្នុងកិច្ចព្រមព្រៀងមួយដែលត្រូវបានគេជឿថាមានតម្លៃជិត ១៩០ លានផោន ស្របពេល Palace បានទទូចថា Textor មិនមានការគ្រប់គ្រងសំខាន់នៅ […]