

(ទួរគី)៖ នៅក្នុងសេចក្តីថ្លែងការណ៍មួយរបស់សហព័ន្ធបាល់ទាត់ទួរគីបាននិយាយថា ខ្លួនបានសម្រេចចិត្ត «ចែកផ្លូវជាមួយលោក Stefan Kuntz»។ រឿងហេតុនេះបានកើតឡើងពីរថ្ងៃមកហើយ បន្ទាប់ពីការបរាជ័យក្នុងការប្រកួតមិត្តភាព ដោយបញ្ចប់ក្នុងលទ្ធផល ៤ទល់២ ជាមួយនឹងប្រទេសជប៉ុន។ លោក Kuntz មានវ័យ៦០ឆ្នាំ បាននិយាយថា កីឡាកររបស់គាត់ត្រូវតែខិតខំបន្ថែមទៀត ហើយបានបន្ថែមទៀតថា «មិនគួរបន្ទោសបញ្ហាទាំងស្រុងមកកាន់រូបខ្ញុំតែម្នាក់ឡើយ»។

រំលឹកផងដែរថា គាត់ជាអតីតខ្សែប្រយុទ្ធជម្រើសជាតិអាឡឺម៉ង់ ដែលបានស៊ុតបញ្ចូលទីទល់នឹងក្រុមអង់គ្លេសនៅ យ៉ូរ៉ូឆ្នាំ៩៦ ហើយត្រូវបានតែងតាំងជាគ្រូបង្វឹកប្រទេសទួរគីក្នុងខែកញ្ញា ឆ្នាំ២០២១ បន្ទាប់ពីដឹកនាំក្រុមជម្រើសជាតិអាយុក្រោម ២១ឆ្នាំរបស់អាឡឺម៉ង់ឈ្នះជើងឯកអឺរ៉ុបក្នុងឆ្នាំ ២០១៧ និង ២០២១។ ប្រទេសទួរគីបានឈ្នះការប្រកួតចំនួន១២ ក្នុងចំណោម២០ប្រកួត ប៉ុន្តែបានបរាជ័យក្នុងការប្រកួត World Cup កាលពីឆ្នាំមុននៅប្រទេសកាតា៕
ប្រភព៖ BBC ចុះផ្សាយថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣

នាយកប្រតិបត្តិ UEFA នឹងជួបប្រជុំគ្នានៅថ្ងៃសុក្រនេះ ដើម្បីសម្រេចថាតើ Crystal Palace នឹងត្រូវបានអនុញ្ញាតឱ្យលេងក្នុង Europa League រដូវកាលក្រោយឬយ៉ាងណា។គួររំលឹកថាក្រុមរហស្សនាមស្ទាំងខៀវ បានឈ្នះពានរង្វាន់ដ៍ចំណាស់របស់អង់គ្លេសគឺ FA Cup ដើម្បីមានសិទ្ធិបង្ហាញខ្លួនការប្រកួតពានរង្វាន់ធំទីពីរនៅអឺរ៉ុបជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់ពួកគេ ។ប៉ុន្តែទោះជាយ៉ាងណាសហព័ន្ធបាល់ទាត់ទ្វីបអឺរ៉ុប UEFA ត្រូវតែសម្រេចថាតើពួកគេបានបំពានច្បាប់កម្មសិទ្ធិពហុក្លឹបដែរឬទេ ខណៈការរំពឹងទុកគឺថាលទ្ធផលនៃសវនាការជំនុំជំ្រះនឹងត្រូវប្រកាសនៅល្ងាចថ្ងៃសុក្រនេះ។អត្ថបទកំពុងចាប់អារម្មណ៍៖ អនាគតក្លឹបនៅ EPL មានកៅអីលេងនៅក្របខណ្ឌ Europa League រឺអត់?និងត្រូវសម្រេចនៅថ្ងៃនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួររំលឹកថាកាលពីថ្ងៃចន្ទម្ចាស់ក្រុមហ៊ុន New York Jets លោក Woody Johnson បានចុះហត្ថលេខាលើ កិច្ចសន្យាស្របច្បាប់ ដើម្បីទិញភាគហ៊ុន ៤៣% របស់ John Textor នៅ Crystal Palace ក្នុងកិច្ចព្រមព្រៀងមួយដែលត្រូវបានគេជឿថាមានតម្លៃជិត ១៩០ លានផោន ស្របពេល Palace បានទទូចថា Textor មិនមានការគ្រប់គ្រងសំខាន់នៅ […]


