
លោក Ole ចេញមករិះគន់អាកប្បកិរិយាកីឡាករមួយចំនួននៅ Old Trafford កាលពីគាត់នៅដឹកនាំ
ទំហំអក្សរ
តូច
ធំ
(អង់គ្លេស)៖ លោក Ole Gunnar Solskjaer បានរិះគន់អាកប្បកិរិយារបស់កីឡាករមួយចំនួនក្នុងអំឡុងពេលដែលគាត់ជាគ្រូបង្វឹកក្លឹបបិសាចក្រហម Manchester United ដោយបាននិយាយថា ពួកគេមិនមានទម្លាប់ និងអាកប្បកិរិយាល្អដូចដែលគ្រប់គ្នាគិតនោះឡើយ។ លោក Solskjaer ត្រូវបានបណ្តេញចេញពីតំណែងក្នុងខែវិច្ឆិកា ឆ្នាំ២០២១ បន្ទាប់ពីកាន់តំណែងជិតបីឆ្នាំ។ Erik ten Hag ជាអ្នកស្នងតំណែងតួនាទីគាត់នៅ Old Trafford ក្នុងខែឧសភា ឆ្នាំ២០២២។ លោក Ole មានវ័យ៥០ឆ្នាំ បានប្រាប់សារព័ត៌មាន The Athletic ថា៖
អត្ថបទកំពុងចាប់អារម្មណ៍៖ ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស ឧត្ថម្ភផ្តាច់មុខ ការផ្សាយបន្តផ្ទាល់ លើកញ្ចក់ទូរទស្សន៍ ហង្សមាសHDTV និងរស្មីហង្សមាស HDTV ពីមហាព្រឹត្តិការណ៍ ប្រដាល់សកល កម្រិតពិភពលោក Manny Pacquiao ប្រកួតជាមួយ Mario Barrios!
សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស
- «អ្នកខ្លះមិនល្អដូចជាការយល់ឃើញដែលពួកគេគិតឡើយ បើមើលទៅលើឥរិយាបទ»។
- «ខ្ញុំនឹងមិនបញ្ចេញឈ្មោះកីឡាករណាឡើយ ប៉ុន្តែខ្ញុំមានការខកចិត្តជាខ្លាំងនៅពេលដែលកីឡាករបានបដិសេធឱកាសធ្វើជាប្រធានក្រុម»។
- «ខ្ញុំក៏សោកស្តាយមិនសប្បាយចិត្តនៅពេលអ្នកគាំទ្រនិយាយថា កីឡាករមិនហ្វឹកហាត់ មិនពង្រឹងសមត្ថភាពលេងនៅលើទីលាន ក៏ព្រោះតែកីឡាករមួយចំនួន គឺចង់ឲ្យក្លឹបបង្ខំខ្លួនឲ្យចាកចេញ»។
- «នៅពេលដែលអ្នកចង់ឲ្យគ្រប់គ្នាគិតតម្រង់ចង់បានគោលដៅតែមួយ ស្របពេលអ្វីមួយដែលមិនរំពឹងទុក នោះអ្នកនឹងឃើញកីឡាករណាច្បាស់លាស់ និងកីឡាករណាដែលអត្មានិយមលេចចេញមក»៕
ប្រភព៖ BBC ចុះផ្សាយថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣
No posts