
ក្រោយខកខានមានវត្តមាន៣រដូវកាលរួចមកក្រុមយក្សទួរគី Galatasaray និងត្រៀមស្វាគមន៍ក្រុមជើងឯកដាណឺម៉ាក Copenhagen នាទឺកដី RAMS Park សម្រាប់ការប្រកួតបើកឆាកក្នុងពូលA របស់ពួកគេក្នុងក្របខ័ណ្ឌ Champions League រដូវកាល ២០២៣-២០២៤នៅយប់ថ្ងៃពុធនេះ វេលា ម៉ោង ១១និង ៤៥នាទីនេះ។សម្រាប់Galatasaray ធ្វើបានល្អណាស់នៅ៦ប្រកួតដើមរដូវកាលនេះដោយឈ្នះ៥និងស្មើ១ ខណៈ Copenhagen ឈ្នះ៣ស្មើ២និងចាញ់១គ្រប់ក្របខណ្ឌប្រកួត។
១.ប្រវត្តិជួបគ្នា ៣ដងចុងក្រោយគឺ ទទួលជ័យជំនះម្នាក់១រៀងខ្លួននិងស្មើ១។
២.ពត៌មានកីឡាករGalatasaray(ក្រុមម្ចាស់ផ្ទះ)
មិនមានកីឡាករGalatasaray
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេង Muslera; Boey, Nelsson, Bardakci, Angelino; Ndombele, Torreira; Tete, Mertens, Akturkoglu; Icardi
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-២-៣-១
៣.ពត៌មានកីឡាករCopenhagen(ក្រុមភ្ញៀវ)
ក្រៅពីខ្សែបម្រើ-ការពារ David Khocholava ក្រុមភ្ញៀវមិនមានកីឡាករណាមួយរងរបួសគួរព្រួយបារម្ភឡើយ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេង Grabara; Jelert, Vavro, Diks, Meling; Claesson, Falk, Goncalves; Bardghji, Oskarsson, Elyounoussi
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-៣-៣
៤.លទ្ធផលទស្សន៏ទាយសម្រាប់គូនេះគឺ Galatasaray ២:០ Copenhagen
ប្រភព:whoscored &sportsmole &sportskeeda

កំលុងពេលដែល Arsenal ព្យាយាមក្នុងការចុះហត្ថលេខាចង់បានគឺ Viktor Gyokeres ពីក្លឹប Sporting CF ពីលីកកំពូលPortugal ក្លឹបគូប្រជែង EPLឯណេះវិញគឺ Manchester United នៅតែព្យាយាមឆ្មក់យកការដេញថ្លៃកីឡាករឆ្នើមរូបនេះមករួមក្រុមដើម្បីបំពេញចន្លោះប្រហោងអាវស្លាកលេខ៩ដែលកំពុងនៅទំនេរ។ គួររំលឹកថាក្រុមកាំភ្លើងធំរបស់គ្រូបង្វឹកលោក Mikel Arteta បានបរាជ័យក្នុងការនាំយកខ្សែប្រយុទ្ធ Gyokeres រូបនេះពីក្រុម Sporting បើទោះបីជាមានប្រភពពត៌មានគួរអោយទុកចាក់បានលើកឡើងថា Arsenal បានដាក់សំណើរលើកដំបូងប្រមាណជា ៦៣,៥ លានផោនលើការផ្ទេរយកកីឡាករអន្តរជាតិស៊ុយអ៊ែតរូបនេះមករួមក្រុម ប៉ុន្តែមិនទទួលបានលទ្ធផលវិជ្ជមាន ដូច្នេះពួកគេអាចបង្កើនតម្លៃរហូតដល់ ៧០លានផោនដើម្បីធានាបានការផ្ទេរនេះ។អត្ថបទកំពុងចាប់អារម្មណ៍៖ បញ្ហាប្រឈម២ Barcelona និងត្រុវដោះស្រាយជុំវិញការមកដល់របស់ Rashford សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ការពិតយោងតាមការអះអាងរបស់លោក Fabrizio Roman បានលើកឡើងថាៈ កំលុងពេលនៃសប្តាហ៍ទី២ក្នុងខែកក្កដា នេះកីឡាករវ័យ 27 ឆ្នាំ ត្រូវបាន Sporting ផ្តល់ឱកាសអោយ Man.Utd ចុះហត្ថលេខានាំយករូបគេមករួមក្រុម ប៉ុន្តែត្រូវបានគេប្រទះឃើញមានវត្តមាននៅតំបន់កោះMallorca (Majorca) ជាឆ្នេរនៃតំបន់សមុទ្រមេឌីទែរ៉ាណេ(ជាប្រជុំកោះមួយរបស់អេស្បាញ) […]


