Close
Close
Ads: 88BOL
អតីតខ្សែបម្រើឆ្នើមរបស់ Man City រូបនេះ បានប្រកាសពីការចូលនិវត្តន៍ ក្រោយមានរបួសជង្គង់
ទំហំអក្សរ
តូច
ធំ

(ម៉ាទ្រីដ)៖ កីឡាករអន្តរជាតិអេស្ប៉ាញ David Silva បានប្រកាសពីការចូលនិវត្តន៍ពីបាល់ទាត់ នៅថ្ងៃព្រហស្បតិ៍ ប៉ុន្មានថ្ងៃបន្ទាប់ពីរងរបួសសរសៃចងជង្គង់ខាងមុខ (ACL) នៅក្នុងការហ្វឹកហាត់ត្រៀមប៉ះក្លឹប Real Sociedad មុនបើករដូវកាលថ្មី។ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣។ ខ្សែបម្រើវ័យ ៣៧ឆ្នាំរូបនេះ បានរងរបួសជង្គង់ខាងឆ្វេងកាលពីដើមខែកក្កដា នៅពេលកំពុងហ្វឹកហាត់ មុនការប្រកួតនៃរដូវកាលទី៤ របស់លោកជាមួយនឹងក្លិបដែលលេងនៅលីគ La Liga នេះ។ «ថ្ងៃនេះ វាគឺជាពេលវេលាដែលត្រូវនិយាយពាក្យថាលាហើយ ចំពោះអ្វីដែលខ្ញុំបានបួងសួង សម្រាប់ពេញ ១ជីវិតរបស់ខ្ញុំ។ ថ្ងៃនេះ វាគឺជាពេលវេលាដែលត្រូវនិយាយពាក្យលា ចំពោះមិត្តរួមក្រុម ដែលដូចទៅនឹងគ្រួសាររបស់ខ្ញុំដែរ។ ខ្ញុំនឹងនឹកអ្នកខ្លាំងណាស់»

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

David Silva's 10 best moments in a Man City shirt - ranked | Goal.com US

Silva បានឈ្នះពានរង្វាន់ធំៗជាច្រើន ដែលក្នុងនោះរួមទាំងពានរង្វាន់ World Cup ក្នុងឆ្នាំ២០១០ និងពានរង្វាន់ European Championship ២ដង ជាមួយក្រុមជម្រើសជាតិអេស្ប៉ាញផងដែរ។ ជាមួយគ្នានោះ លោកក៏បានឈ្នះពានរង្វាន់ Copa del Rey ២លើក ដោយម្តងឈ្នះជាមួយក្លិប Valencia ក្នុងឆ្នាំ២០០៨ និងពានរង្វាន់ចុងក្រោយរបស់លោក បានឈ្នះជាមួយក្លិប Sociedad ក្នុងឆ្នាំ២០២០។ លើសពីនេះទៀត ការលេងជោគជ័យបំផុតរបស់លោក គឺនៅក្លិប Manchester City ជាទីកន្លែងដែលលោកបានឈ្នះពានរង្វាន់ Premier League ៤លើក, ពានរង្វាន់ FA Cup ចំនួន ២លើក និងពានរង្វាន់ League Cups ៥លើក ក្នុងរយៈពេល ១ទសវត្សរ៍ ចាប់ពីឆ្នាំ២០១០-២០២០៕

Man City and Spain legend David Silva announces retirement from football  after suffering ACL injury | Goal.com Uganda

David Silva to miss Real Sociedad clashes with Barcelona and Levante -  Football España

Ex-Man City midfielder David Silva announces retirement

អត្ថបទកំពុងចាប់អារម្មណ៍៖
Prediction: ក្រោយបរាជ័យនៅ UCL Dortmund ចង់លួងចិត្តអ្នកគាំទ្រ តែអាចជួបភាពតានតឹងពេលជួប Wolfburg
featured image

ក្រោយបរាជ័យក្នុងក្របខ័ណ្ឌ Champions League ពាក់កណ្តាលសប្តាហ៍របស់ពួកគេជាមួយ PSG រួចមក Borussia Dortmund និងត្រូវបើកទ្វារ​កីឡដ្ឋាន Westfalenstadion ស្វាគមន៍ ក្រុមភ្ញៀវ Wolfsburg សម្រាប់ការប្រកួតក្របខណ្ឌ Bundesliga នៅរាត្រីថ្ងៃសៅរ៏នេះវេលាម៉ោង ៨យប់នេះ។បច្ចុប្បន្នBVB មាន ៨ពិន្ទុគម្លាតត្រឹមតែ១ពិន្ទុពី Wolfburgនិងកំពុងឈរនៅលេខរៀងទី ៧ ខណៈ Wolfsburg ដែលស្ថិតនៅលេខរៀងទី៦មាន៩ពិន្ទុ។ សម្រាប់ Dortmund ៤ប្រកួតចុងក្រោយគឺឈ្នះ២និងស្មើ២ ខណៈ Wolfburg ឈ្នះ៣និងចាញ់១។ ១.ប្រវត្តិជួបគ្នា Dortmund បានឈ្នះការជួបគ្នាក្នុងផ្ទះ ៥ លើកចុងក្រោយរបស់ពួកគេទល់នឹងក្រុមភ្ញៀវ និងមិនស្គាល់ចាញ់សោះក្នុងការជួបគ្នាក្នុងផ្ទះ ១១ លើកចុងក្រោយរបស់ពួកគេ ដោយកត់ត្រាជ័យជម្នះចំនួន ៩ លើក និងស្មើ២ដង។អត្ថបទកំពុងចាប់អារម្មណ៍៖ Prediction: Bochum អាចទប់ទល់សន្ទុះវៃលុករបស់ម្ចាស់ផ្ទះ Bayern Munich នៅរាត្រីនេះបានទេ? សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ២.ពត៌មានក្រុម […]

ចុចអានបន្ត
អត្ថបទទាក់ទង
  • Sponsor By 88BoL

  • July 2023
    M T W T F S S
     12
    3456789
    10111213141516
    17181920212223
    24252627282930
    31