
(រីយ៉ាដ)៖ ខ្សែបម្រើស្លាបសញ្ជាតិអាល់ហ្សេរី Riyad Mahrez បានចូលរួមជាមួយក្លិបអារ៉ាប៊ីសាអូឌីត Al-Ahli ដោយផ្ទេរមកពីក្លឹបអង់គ្លេស Manchester City លើកិច្ចព្រមព្រៀងរហូតដល់ឆ្នាំ២០២៧។ នេះបើតាមក្លឹបទាំងពីរបានប្រកាស ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣។ ព័ត៌មានលម្អិតស្តីពីហិរញ្ញវត្ថុ មិនត្រូវបានបង្ហាញនោះទេ ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយអង់គ្លេសបានរាយការណ៍ថា ក្លឹបជើងឯក Premier League រដូវកាលមុនបានទទួលយកការផ្តល់ឲ្យពីក្លឹបអារ៉ាប៊ីសាអូឌីត ជាមួយនឹងតម្លៃ ៣៥លានអឺរ៉ូ ឬស្មើនិង ៣៨.៥៣លានដុល្លារ បូកនឹង ៥លានអឺរ៉ូ ជាប្រាក់បន្ថែម។
Mahrez រកគ្រាប់បាល់បាន ៧៨គ្រាប់ និងបញ្ជូនបាន ៥៩គ្រាប់ ក្នុងការបង្ហាញខ្លួន ២៣៦លើក ក្នុងការប្រកួតទាំងអស់ជាមួយមេឃខៀវ Man City និងបានឈ្នះពានរង្វាន់ចំនួន ១១ទៀតផង ក្នុងនោះរួមទាំងពានរង្វាន់ Premier League ចំនួន ៥លើកផងដែរ បន្ទាប់ពីបានផ្លាស់មកពីក្លឹប Leicester City ក្នុងឆ្នាំ២០១៨។ កីឡាករវ័យ ៣២ឆ្នាំរូបនេះ កាលពីឆ្នាំមុនបានបន្តកិច្ចសន្យាថ្មីជាមួយ Man City រហូតដល់ឆ្នាំ២០២៥។ លីគកំពូលអារ៉ាប៊ីសាអូឌីត Saudi Pro បានក្លាយជាគោលដៅដ៏ទាក់ទាញ សម្រាប់កីឡាករមានមូលដ្ឋាននៅអឺរ៉ុប ចាប់តាំងពីកីឡាករ Cristiano Ronaldo បានផ្លាស់ទៅលេងឲ្យក្លឹប Al Nassr កាលពីខែមករាដើមឆ្នាំនេះ៕

Manchester United បានធ្វើការពិភាក្សាជាលើកដំបូងជាមួយ RB Leipzig សម្រាប់ការផ្ទេរយកខ្សែប្រយុទ្ធ Benjamin Sesko មកកាន់ទឹកដីOld Trafford។កីឡាករវ័យ 22 ឆ្នាំបានក្លាយជាគោលដៅអាទិភាពម្នាក់ទៀតសម្រាប់ក្រុមក្រោយពីពួកគេផ្ទេរយក Matheus Cunha ពី Wolver និង Bryan Mbeumo ពី Brentofrd រួចមក។ បើទោះបីជាបានជួបចរចារជាមួយតំណាងរបស់ Sesko ប៉ុន្តែតម្លៃខ្លួនសម្រាប់ខ្សែប្រយុទ្ធសញ្ជាតិស្លូវើនៀកំពស់១ម៉ែត្រ៩៥សង់ទីម៉ែត្ររូបនេះពិតជាមិនមានតម្លៃធូរថ្លៃពេកនោះទេ។អត្ថបទកំពុងចាប់អារម្មណ៍៖ ខ្សែប្រយុទ្ធឆ្នើមរូបនេះបើកចំហរការផ្លាស់មក Man.Utd ជាផ្លូវការណ៍(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស Newcastle United ក៏ចាប់អារម្មណ៍លើកីឡាកររូបនេះដែរ ប៉ុន្តែ Manchester United គឺជាគោលដៅដែលជាទីពេញចិត្តរបស់ Sesko ។មួយវិញទៀតចំណាប់អារម្មណ៍លើ Sesko គឺទទួលបានការទាក់ទាញពីនាយកផ្នែកជ្រើសរើសកីឡាករគឺលោក Christopher Vivell ដែលរូបលោកគឺជាអ្នកធ្លាប់កោតសរសើរយ៉ាងទូលំទូលាយក្នុងការនាំយក Sesko មករួមក្រុម Red Bull Salzburg នៅពេលគាត់មានវ័យត្រឹមតែ ១៦ […]



