Close
Close
Ads: 88BOL
Guler អវត្តមានមុនជំនួប Barcelona ផ្តួល Real Madrid ព្រោះមូលហេតុ(មានវីដេអូ)
ទំហំអក្សរ
តូច
ធំ

Real Madrid បានប្រកាសនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមកាលពីថ្ងៃសៅរ៍ថាសមាជិកថ្មីកីឡាករ Arda Guler ដែលត្រូវបានគេ​ស្គាល់ថាជាម៉េស​ស៊ីតួគីនោះបានអវត្តមានចេញពីក្រុមប៉ុន្មានម៉ោងប៉ុណ្ណោះមុនពេលក្រុមលោក Carlo Ancelotti ប្រកួតមិត្តភាពកំដៅសាច់ដុំជាមួយក្រុម Barcelona ក្នុង​ការប្រកួត Soccer Champions Tour នៅកីឡាដ្ឋាន AT& T ក្នុងរដ្ឋតិចសាស់ ដោយសារតែបញ្ហារបួសជង្គង់ខាងស្តាំ។ ជាលទ្ធផលក្លឹបយក្ស កាតាឡាន់របស់លោក Xavi Hernandez បានផ្តួលក្រុមអធិរាជសដែលជាគូប្រជែងដ៍ជូរចត់ក្នុងលទ្ធផល ៣ទល់និង០។


កីឡាករវ័យ ១៨ ឆ្នាំរូបនេះនឹងត្រូវធ្វើដំណើរទៅកាន់ទីក្រុង Madrid ក្នុងរយៈពេលប៉ុន្មានម៉ោងក្រោយមក ដើម្បីទទួលការព្យាបាលដោយ​វេជ្ជបណ្ឌិត​ជាក់លាក់បន្ថែមទៀត ខណៈរូបគេរំពឹងថានឹងខកខានការប្រកួតមិត្តភាពកំដៅសាច់ដុំមុនបើករដូវកាលតែម្តង។មានន័យថា Guler នឹងខកខានការ​ប្រកួតជំនួបធំ El Clasico បើកឆាកដំបូងនៃរដូវកាល ២០២៣-២០២៤ដោយមិនទាន់ដឹងច្បាស់ពីពេលវេលានិងជាសះស្បើយគឺមុនពេលលីកកំពូល អេស្បាញដំណើរការរដូវកាលថ្មីនេះតែម្តង។
ប្រភព:Besoccer
វីដេអូប្រកួតមិត្តភាព Barcelona vs Real Madrid

វីដេអូ Arda Guler (ម៉េសសុីតួគី)

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស
អត្ថបទទាក់ទង
  • Sponsor By 88BoL

  • July 2023
    M T W T F S S
     12
    3456789
    10111213141516
    17181920212223
    24252627282930
    31