
Real Madrid បានប្រកាសនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមកាលពីថ្ងៃសៅរ៍ថាសមាជិកថ្មីកីឡាករ Arda Guler ដែលត្រូវបានគេស្គាល់ថាជាម៉េសស៊ីតួគីនោះបានអវត្តមានចេញពីក្រុមប៉ុន្មានម៉ោងប៉ុណ្ណោះមុនពេលក្រុមលោក Carlo Ancelotti ប្រកួតមិត្តភាពកំដៅសាច់ដុំជាមួយក្រុម Barcelona ក្នុងការប្រកួត Soccer Champions Tour នៅកីឡាដ្ឋាន AT& T ក្នុងរដ្ឋតិចសាស់ ដោយសារតែបញ្ហារបួសជង្គង់ខាងស្តាំ។ ជាលទ្ធផលក្លឹបយក្ស កាតាឡាន់របស់លោក Xavi Hernandez បានផ្តួលក្រុមអធិរាជសដែលជាគូប្រជែងដ៍ជូរចត់ក្នុងលទ្ធផល ៣ទល់និង០។
កីឡាករវ័យ ១៨ ឆ្នាំរូបនេះនឹងត្រូវធ្វើដំណើរទៅកាន់ទីក្រុង Madrid ក្នុងរយៈពេលប៉ុន្មានម៉ោងក្រោយមក ដើម្បីទទួលការព្យាបាលដោយវេជ្ជបណ្ឌិតជាក់លាក់បន្ថែមទៀត ខណៈរូបគេរំពឹងថានឹងខកខានការប្រកួតមិត្តភាពកំដៅសាច់ដុំមុនបើករដូវកាលតែម្តង។មានន័យថា Guler នឹងខកខានការប្រកួតជំនួបធំ El Clasico បើកឆាកដំបូងនៃរដូវកាល ២០២៣-២០២៤ដោយមិនទាន់ដឹងច្បាស់ពីពេលវេលានិងជាសះស្បើយគឺមុនពេលលីកកំពូល អេស្បាញដំណើរការរដូវកាលថ្មីនេះតែម្តង។
ប្រភព:Besoccer
វីដេអូប្រកួតមិត្តភាព Barcelona vs Real Madrid
វីដេអូ Arda Guler (ម៉េសសុីតួគី)



