
Juventus ត្រូវបានសហព័ន្ធបាល់ទាត់ទ្វីបអឺរ៉ុបដកឈ្មោះចេញពីការប្រកួត Europa Conference League រដូវកាលថ្មីនេះក្រោយពី UEFA បានរកឃើញកំហុសនិងពិន័យជាប្រាក់សម្រាប់ការបំពានច្បាប់ហិរញ្ញវត្តុ Financial Fair Play (FFP) ។ ជាមួយគ្នានោះដែរស្ថាប័នគ្រប់គ្រងបាល់ទាត់អឺរ៉ុបក៏បានដាក់ពិន័យក្រុមតោខៀវ Chelsea ផងដែរសម្រាប់ការបំពានច្បាប់ FFP ក្រោមហេតុផលបញ្ជូនព័ត៌មានហិរញ្ញវត្ថុមិនពេញលេញលើការផ្ទេរកីឡាករ។
UEFA បានបញ្ជាក់ថាបញ្ហានេះទាក់ទងទៅនឹងប្រតិបត្តិការដែលបានកើតឡើងចន្លោះឆ្នាំ ២០១២ និងឆ្នាំ ២០១៩ ខណៈJuventus ត្រូវបានពិន័យជាទឹកប្រាក់ ១៧.១៤ លានផោន ខណៈ Chelsea ត្រូវបានពិន័យ ៨.៥៧ លានផោន។ ក្លឹបអ៊ីតាលីនឹងត្រូវបង់តែពាក់កណ្តាលនៃការផាកពិន័យរបស់ពួកគេ និងត្រូវបង់ផ្តាច់កំលុងរយៈពេល ៣ ឆ្នាំខាងមុខអនុលោមតាមបទប្បញ្ញត្តិ ខណៈ Chelsea បានយល់ព្រមបង់ទៅតាមតួលេខជាក់ស្តែងតែម្តង ។
សម្រាប់ Chelsea រដូវកាលចាស់ពួកគេបានចាយប្រាក់រហូតដល់ទៅ ៦០០ លានផោនលើការនាំចូលកីឡាករថ្មី ១៩ នាក់ចាប់តាំងពីម្ចាស់ថ្មី Todd Boehly ចូលកាន់តំណែងក្នុងខែឧសភាឆ្នាំ ២០២២ ប៉ុន្តែការផាកពិន័យរបស់ពួកគេគឺមានរយៈពេលសរុបរហូតដល់ទៅ ប្រាំពីរឆ្នាំពោលគឺគិតចាប់តាំងពីលោក Roman Abramovich នៅគ្រប់គ្រងក្លឹបមកម្លេះ។
ប្រភព:BBC

ក្រុមបិសាចក្រហម Man. United បានធ្វើការដេញថ្លៃសម្រាប់ការចរចរចុះហត្ថលេខានាំយកខ្សែប្រយុទ្ធឆ្នើម RB Leipzig គឺ Benjamin Seskoរហូតដល់ទៅទឹកប្រាក់ចំនួន 85 លានអឺរ៉ូ (ស្មើនិង73.8 លានផោន) ។ផ្ទុយទៅវិញរយៈពេល១ថ្ងៃទៅហើយMan.Utdនៅមិនទាន់ទទួលការឆ្លើយតប Yes រឺ No ទេ ប៉ុន្តែក្រុមជើងឯកអង់គ្លេសជឿជាក់ថាវាគឺជាតម្លៃដ៏សមរម្យមួយសម្រាប់ខ្សែប្រយុទ្ធសញ្ជាតិស្លូវេនីវ័យ 22 ឆ្នាំរូបនេះ សម្រាប់ការផ្លាស់មកកាន់ទឹកដី Old Trafford ។អត្ថបទកំពុងចាប់អារម្មណ៍៖ Man.Utd កំពុងរង់ចាំចម្លើយពីកីឡាករឆ្នើមរូបនេះជាមួយការផ្តល់តម្លៃសមរម្យបំផុត(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ផ្ទុយទៅវិញក្លឹបប្រជែងលីក EPLគឺ Newcastle United ក៏ចង់បាន Sesko ដូចគ្នាខណៈម្ចាស់ជើងឯក EFL Cup 2025 បានដេញថ្លៃមុន Man.Utd នៅទឹកប្រាក់ 80 លានអឺរ៉ូ រួចទៅហើយស្មើនិង (69.5 លានផោន) ខណៈក្រុមលោក Eddie Howe កំពុងបន្តចរចាជាមួយក្លឹបដែលជាអាណាព្យាបាលគឺ […]



