

លោក Mikel Arteta គ្រូបង្វឹកក្រុមកាំភ្លើងធំ Arsenal បានប្រាប់នៅក្នុងសន្និសីទសារព័ត៌មានមួយបន្ទាប់ពីក្រុមកាំភ្លើងធំបានយកឈ្នះក្រុម Barcelona ក្នុងលទ្ធផល ៥ទល់និង២ក្នុងជំនួបមុនបើករដូវកាលនៅថ្ងៃព្រហស្បត្ត៍នាទីក្រុងសានហ្រ្វាន់ស៊ីស្កូសហរដ្ឋអាមេរិកមុនរដូវកាល។ អ្នកចាត់ការសញ្ជាតិអេស្បាញរូបនេះបានលើកឡើងថាគាត់សប្បាយចិត្តយ៉ាងខ្លាំងជាមួយនឹងលទ្ធផលក្នុងជំនួបមិត្តភាព និងបានកត់សម្គាល់ពីសមត្ថភាពរបស់ក្រុមក្នុងការសម្របខ្លួនទៅនឹងទីលាន អាកាសធាតុ ការចំណាយពេលច្រើនក្នុងការធ្វើដំណើរឆ្លងទ្វីប និងពេលវេលាដែលខុសៗគ្នាចំពោះមុខអ្នកគាំទ្រចំនួន៧ម៉ឺននាក់។
ទោះយ៉ាងណាគ្រូបង្វឹក Barcelona លោក Xavi Hernandez បានលើកឡើងថាក្រុមទាំងពីរហាក់បីដូចជាកំពុងលេងការប្រកួត នៅក្របខណ្ឌChampions League ដូច្នេះដែរ។ប៉ុន្តែក្រុមរបស់ខ្លួនគឺនៅមានចំនុចខ្វះខាតពិសេសគឺកម្លាំងប្រយុទ្ធ ដែលត្រូវកែលម្អរឡើងវិញជា ចាំបាច់។
ប្រភព:Besoccer
វីដេអូ:


Xabi Alonso អាចនិងរកឃើញកីឡាករឆ្នើម Florian Wirtz ថ្មីឃើញហើយ ខណៈកីឡាកររូបនេះបច្ចុប្បន្នកំពុងមានវត្តមាននៅក្នុងក្លឹប Real Madridឈុតធំនេះតែម្តង ខណៈកាលពីខែមុននេះក្រុមហង្សក្រហម Liverpool បានធ្វើឲ្យមានការភ្ញាក់ផ្អើលពេញពិភពបាល់ទាត់បន្ទាប់ពីពួកគេបានប្រកាសពីការចុះហត្ថលេខាលើតារាឆ្នើមរបស់ Bayer Leverkusen គឺ Wirtz ដែលជាអតីតកូនក្រុមសំណព្វចិត្តរបស់លោក Alonso ក្នុងតម្លៃកំណត់ត្រាក្លឹបប្រមាណ ១១៦លានផោនឯណោះ។អត្ថបទកំពុងចាប់អារម្មណ៍៖ ទីបំផុត! លោក Xabi Alonso រកឃើញកីឡាករមានសមត្ថភាពដូច Florian Wirtz ហើយ(មាន២វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ផ្ទុយទៅវិញបើយើងក្រឡេកមើលមកក្រុម Real Madrid ទោះបីបានធ្លាក់ចេញពី Club World Cup យ៉ាងអាម៉ាស់ ក្រោយចាញ់ Paris Saint-Germain ប៉ុន្តែយុទ្ធនាការកន្លងមកនេះលោក Alonso ស៊ាំជាមួយក្រុមថ្មីរបស់គាត់។ជាមួយគ្នានេះផងដែរអ្នកចាត់ការសញ្ជាតិអេស្បាញក៍បានដឹងពីរបៀបដែលខ្សែបម្រើវ័យក្មេង Arda Guler ពិតជាមានទេពកោសល្យ និងមានសមត្ថភាពដូច Wirtz អតីតកូនក្រុមរូបលោកធ្លាប់ដឹកនាំលេងនៅក្នុងក្រុម Bayer […]


