

បរទេស៖ ខ្សែប្រយុទ្ធឆ្នើមរបស់ក្លឹប Inter Miami កីឡាករ Josef Martinez បង្ហើបថា រូបគេចូលចិត្តខ្សែបម្រើ Sergio Busquet ជាជាងខ្សែប្រយុទ្ធឆ្នើម Lionel Messi ដោយគិតថាខ្សែបម្រើរូបនេះពិតជាអស្ចារ្យខ្លាំងណាស់។ Lionel Messi និង Sergio Busquet បានបញ្ចប់ការផ្ទេររបស់ពួកគេទៅកាន់ក្លឹប Inter Miami នៅរដូវក្តៅនេះក្រោយពីពួកគេផុតកុងត្រាជាមួយនឹងក្លឹបបច្ចុប្បន្នរបស់ PSG និង Barcelona។

យ៉ាងណាមិញទោះបីជា Messi អាចរកបាន៣គ្រាប់ក្នុងការបង្ហាញខ្លួន២ប្រកួតដំបូងក្តី ប៉ុន្តែ Martinez គិតថា វត្តមានរូបគេមិនទាន់គ្រប់គ្រាន់សម្រាប់ក្លឹបដូចនឹង Busquet ឡើយ ដោយគាត់បានលើកឡើងថា៖ «ខ្ញុំគិតថា គាត់ [ Sergio] ពិតឆ្លាតវ័យណាស់។ ខ្ញុំចូលចិត្ត Buquet ជាង Messi។ គាត់ពិតជាអស្ចារ្យណាស់»។

ក្រុមហង្សក្រហម Liverpool កំពុងសម្លឹងមើលគោលដៅបន្ទាប់របស់ពួកគេបន្ទាប់ពីការមកដល់របស់ខ្សែបម្រើអន្តរជាតិអាឡឺម៉ង់ Florian Wirtz និងការចុះហត្ថលេខាលើកីឡាករអន្តរជាតិហុងគ្រី Milos Kerkez ដែលនិងត្រៀមឆ្លងកាត់ការពិនិត្យសុខភាព និងបង្ហាញខ្លួនជាផ្លូវការយ៉ាងយូរមុនថ្ងៃព្រហស្បត្ត៍សប្តាហ៍ក្រោយនេះហើយ។ប្រភពពីគេហទំព័រ talkSPORT បានចុះផ្សាយថាៈម្ចាស់ជើងឯក EPL មិនទាន់បញ្ចប់ការចង់បានក្នុងការនាំយកសមាជិកថ្មីនោះទេ ខណៈបច្ចុប្បន្នពួកគេត្រៀមចរចារចុះហត្ថលេខាលើប្រធានក្រុម Crystal Palace កីឡាករ Marc Guehi ម្នាក់ទៀតមករួមក្រុម ។Wirtz បានបញ្ចប់ការផ្ទេរពី Bayer Leverkusen ទៅ Premier League ក្នុងតម្លៃខ្លួន ១១៦,៥ លានផោនក្នុងកំណត់ត្រាមួយថ្លៃបំផុតរបស់អង់គ្លេស។ ស្របពេលក្រុមលោក Arne Slot បានបន្តចាយប្រាក់ប្រមាណ ៤០ លានផោននាំយក Kerkez ពី Bournemouth ជិតរួចរាល់ហើយ ខណៈ Jeremie Frimpong គឺជាគោលដៅជំនួសការចាកចេញរបស់ Trend Alexander Arnold និងខិតចូលមកបន្តបន្ទាប់ទៀតនោះ ។វាមានន័យថាការចំណាយសរុបរបស់ម្ចាស់ជើងឯក Premier League នៅរដូវក្តៅនេះត្រូវបានកំណត់រួចហើយថាអាចលើសពី ១៨៥ លានផោន […]
