កីឡាករ៧រូប ដែលបានបដិសេធមិនព្រមទៅលេងនៅអារ៉ាប់ជាមួយ Ronaldo
ទំហំអក្សរ
តូច
ធំ
បរទេស៖ Saudi Pro League ទទួលបានការចាប់អារម្មណ៍ជាខ្លាំងនៅរដូវក្តៅនេះ ជាមួយនឹងកីឡាករល្បីៗជាច្រើនបានបញ្ចប់ការផ្ទេរទៅកាន់ទ្វីបអាស៊ី។ នៅរដូវក្តៅនេះ គេបានឃើញមានកីឡាករបាល់ទាត់ជាច្រើនបានបញ្ចប់ការផ្ទេរទៅកាន់អារ៉ាប៊ីសាអូឌីត ដោយគេឃើញថា កីឡាកររបស់ Chelsea មានចំនួនច្រើនជាងគេ។ ទោះបីជាយ៉ាងណាក៏ដោយ ខណៈពេលដែល Saudi Pro League បានបង្ហាញភាពទាក់ទាញដល់កីឡាករឆ្នើមៗជាច្រើន ប៉ុន្តែមានកីឡាករមួយចំនួនបដិសេធនៅឪកាសផ្ទេរទៅកាន់ទីនោះ បើទោះបីជាទទួលបានការផ្តល់ជូនយ៉ាងច្រើនក៏ដោយ។
អត្ថបទកំពុងចាប់អារម្មណ៍៖ បុរសម្នាក់នឹងប្រឈមផ្លូវច្បាប់ បន្ទាប់ពីបង្ហាញរូបភាពក្មេងប្រុសអាយុ៦ឆ្នាំ ក្នុងន័យប្រមាថមើលងាយអ្នកគាំទ្រ Sunderland
សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស
- Lionel Messi: វីរបុរសអាហ្សង់ទីនត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្លាស់ទៅក្លឹប Al Hilal នៅរដូវក្តៅនេះ ខណៈដែលគាត់ជិតផុតកុងត្រារបស់គាត់ជាមួយ Paris Saint-Germain ។ ទោះជាយ៉ាងណាក៏ដោយ ម្ចាស់ Ballon d’Or ប្រាំពីរសម័យកាលរូបនេះបានច្រានចោលសំណើរមួយនេះ ហើយបានផ្លាស់ទៅ MLS ជំនួសវិញជាមួយ Inter Miami ។
- Romelu Lukaku: ខ្សែប្រយុទ្ធ Chelsea បច្ចុប្បន្នស្ថិតក្នុងស្ថានភាពមិនច្បាស់លាស់ ដោយក្លឹបChelsea មានគម្រោងចង់ដកគាត់ចេញ។
- Jose Mourinho: បុរសជនជាតិព័រទុយហ្គាល់រូបនេះត្រូវបានគេនិយាយថា ខិតជិតក្នុងផ្ទេរទៅកាន់ Al Ahli ។ ទោះបីជាយ៉ាងណាក៏ដោយ វាត្រូវបានគេយល់ថា គ្រូបង្វឹករបស់ Roma មិនចាប់អារម្មណ៍លើការផ្ទេរទៅទីនោះឡើយ ហើយសម្រេចចិត្តស្នាក់នៅក្លឹបយក្សអ៊ីតាលីបន្ត។
- Son Heung Min: កីឡាករកូរ៉េខាងត្បូងត្រូវបានគេរាយការណ៍ថា បានផ្តល់ 25 លានផោនក្នុងមួយឆ្នាំដើម្បីចូលរួមជាមួយ Al Ittihad ប៉ុន្តែបានប្រកាសថា ប្រាក់មិនមែនជាការលើកទឹកចិត្តដ៏ធំបំផុតរបស់គាត់នៅពេលនេះទេ។
- Luka Modric: ខ្សែបម្រើកណ្តាលត្រូវបានគេនិយាយថា ទទួលបានសំណើរ 170 លានផោន ក្នុងរយៈពេល៣ឆ្នាំ ដើម្បីលេងឱ្យ Al Hilal ។ ទោះជាយ៉ាងណាក៏ដោយ គាត់បានបដិសេធ ហើយជំនួសមកវិញនូវការបន្តកុងត្រារយៈពេលមួយឆ្នាំទៀតជាមួយក្រុម Real Madrid ។
- Jamie Vardy: កីឡាករសញ្ជាតិអង់គ្លេសរូបនេះស្ថិតក្នុងចំណោមតារា Leicester City មួយចំនួនដែលត្រូវបានផ្សារភ្ជាប់ជាមួយនឹងការចាកចេញនៅរដូវក្តៅបន្ទាប់ពីក្លឹបត្រូវបានកាត់ចោលទៅកាន់ក្របខ័ណ្ឌ Championship ។ Al Khaleej ត្រូវបានគេរាយការណ៍ថា ចាប់អារម្មណ៍លើគាត់ ប៉ុន្តែកីឡាករជើងចាស់រូបនេះបានបដិសេធយ៉ាងលឿនជុំវិញឪកាសទាំងអស់នេះ។
- Sergio Busquet : វីរបុរសរបស់ក្លឹប Barcelona បានក្លាយជាកីឡាករដែលគ្មានតម្លៃ បន្ទាប់ពីគាត់បានផុតកុងត្រាជាមួយនឹង Barca ។ Al Hilal ត្រូវបានគេរាយការណ៍ថាចង់ចុះហត្ថលេខាលើរូបគេ ប៉ុន្តែកីឡាករសញ្ជាតិអេស្ប៉ាញរូបនេះបានជ្រើសរើសទៅចូលរួមជាមួយក្លឹប Inter Miami ជាកន្លែងដែលគាត់បានជួបជាមួយ Lionel Messi ម្ដងទៀត។
Topics
អត្ថបទទាក់ទង

12 hours ago .
396 Views
ហ្វេនគាំទ្រពេញទំហឹង! បន្ទាប់ពី Messi ស្នើឱ្យ Beckham នាំយកអ្នកឈ្នះ Ballon d’Or រូបនេះមករួមក្រុម

16 hours ago .
193 Views
អ្នកគាំទ្រ Man Utd រិះគន់ Glazer រឿងដំបូលកីឡដ្ឋាន Old Trafford លេចធ្លាយ (មានវីដេអូ)

19 hours ago .
420 Views
Michael Owen ជឿជាក់ថាអតីតមិត្តរួមក្រុម Man Utd ម្នាក់ អាចឈានដល់កម្រិត Ronaldo