

បរទេស៖ ខ្សែប្រយុទ្ធ Kylian Mbappe របស់ក្លឹប Paris Saint-Germain បានបដិសេធមិនជួបជាមួយមន្ត្រីមកពីក្លឹប Al Hilal ដោយប៉ះទង្គិចយ៉ាងធ្ងន់ធ្ងរដល់ក្តីសង្ឃឹមដ៏មហិមារបស់អារ៉ាប៊ីសាអូឌីតក្នុងការចុះកុងត្រាលើម្ចាស់ជើងឯក World Cup 2018 នៅក្នុងតម្លៃបំបែកកំណត់ត្រាពិភពលោកក្នុងតម្លៃ ៣០០ លានអឺរ៉ូ (៣៣៣ លានដុល្លារ) ។

Mbappe បានបដិសេធ រាល់ការពិភាក្សាជាមួយអ្នកតំណាងរបស់ក្លឹប Al-Hilal ដែលមានវត្តមាននៅទីក្រុងប៉ារីសកាលពីថ្ងៃពុធនេះ នេះបើតាមការរាយការណ៍ពី L’Equipe sports daily ។ គណៈប្រតិភូមកពីក្លឹបអារ៉ាប៊ីសាអូឌីត បានមកទីក្រុងប៉ារីស ដើម្បីបញ្ចប់ការផ្ទេរកីឡាករប្រេស៊ីល Malcom ពីក្លឹប Zenit Saint Petersburg ហើយពួកគេក៏ចង់បង្ហាញគម្រោងរបស់ពួកគេក្នុងការជួប Mbappe ពេលនៅរដ្ឋធានីបារាំងផងដែរ។

ក្រុមហង្សក្រហម Liverpool បានយល់ព្រមលើកិច្ចព្រមព្រៀងដើម្បីចុះហត្ថលេខានាំយកកីឡាករ Milos Kerkez ពីក្លឹបគូប្រជែង Bournemouth បន្ទាប់ពីបានដំណើរការចរចារជាច្រើនខែអំពីអនាគតរបស់ខ្សែការពារស្លាបឆ្វេងរូបនេះ។Kerkez នឹងក្លាយជាកីឡាករខ្សែការពារដែលមានតម្លៃថ្លៃជាងគេបំផុតម្នាក់ ខណៈក្រុមជើងឯកអង់គ្លេសបានយល់ព្រមបង់ប្រាក់ឱ្យ Bournemouth ប្រមាណ៤០លានផោនសម្រាប់កីឡាករវ័យ ២១ ឆ្នាំរូបនេះ។គេហទំព័រ The Athletic បានចុះផ្សាយថាៈ កីឡាករអន្តរជាតិហុងគ្រីបានយល់ព្រមលើកិច្ចសន្យារយៈពេលប្រាំឆ្នាំដែលនឹងធ្វើអោយគាត់មានសុពលភាពនៅទឹកដី Merseyside រហូតដល់ឆ្នាំ ២០៣០ ហើយនឹងទទួលការពិនិត្យសុខភាពនៅសប្តាហ៍ក្រោយ។ប្រភពពីអ្នកកាសែតជំនាញផ្នែកផ្ទេរកីឡាករលោក Fabrizio Romano បានបញ្ជាក់ផងដែរថាលទ្ធផលឆេកសុខភាពនិង រំពឹងថានឹងធ្វើឡើងនៅថ្ងៃអង្គារដែលមានន័យថាការបង្ហាញខ្លួនជាផ្លូវការណ៍គួរតែមកដល់នៅថ្ងៃពុធបន្ទាប់នោះតែម្តង។អត្ថបទកំពុងចាប់អារម្មណ៍៖ គុណភាព ! Liverpool ទិញបានកីឡាករថ្មីម្នាក់ទៀតហើយពីក្លឹបគូប្រជែង (មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស សម្រាប់តម្លៃខ្លួន Kerkez ៤០ លានផោនធ្វើឱ្យមិត្តរួមជាតិ Dominik Szoboszlai ក្លាយជាកីឡាករដែលមានតម្លៃថ្លៃបំផុតទី ១២ ក្នុងប្រវត្តិសាស្ត្ររបស់ Liverpool ខណៈខ្សែការពារតែមួយគត់ដែល Liverpool ចំណាយច្រើនជាងនេះគឺ Virgil van Dijk ដែលហង្សក្រហមបានទិញពី Southampton […]


