
Juve ចង់បានខ្សែប្រយុទ្ធឆ្នើមរូបនេះក្នុងលក្ខខណ្ឌខ្ចីជើង ខណៈតោខៀវ Chelsea ចង់លក់ជាអចិន្ត្រៃយ៍
ទំហំអក្សរ
តូច
ធំ
(បរទេស)៖ យោងតាមគេហទំព័រ goal.com បានឲ្យដឹងថា ក្លឹបសេះបង្កង់ Juventus ចង់ចុះហត្ថលេខាលើខ្សែប្រយុទ្ធ Romelu Lukaku ក្នុងលក្ខខណ្ឌខ្ចីជើងពីតោខៀវ Chelsea ជាមួយនិងជម្រើសក្នុងការទិញផ្តាច់ ខណៈក្លឹបតោខៀវផ្ទាល់ចង់លក់ខ្សែប្រយុទ្ធរូបនេះជាអចិន្ត្រៃយ៍តែម្តង។ Juventus នឹងព្យាយាមបញ្ចុះបញ្ចូលយ៉ាងណាឲ្យ Chelsea យល់ព្រមនូវការដាក់ Lukaku ឲ្យខ្ចីជើងសិន ដោយនៅចុងរដូវកាលថ្មីនេះក្លឹបសេះបង្កង់ Juve នឹងធ្វើកិច្ចព្រមព្រៀងជាអចិន្ត្រៃយ៍។ គួរបញ្ជាក់ផងដែរថា Lukaku ដែលបានចំណាយពេលកាលពីរដូវកាលមុនក្នុងលក្ខខ័ណ្ឌខ្ចីជើងនៅ Inter Milan ដែលធ្វើឲ្យសាមីខ្លួនចង់វិលត្រលប់ទៅអ៊ីតាលីវិញ ជាហេតុធ្វើឲ្យក្លឹបផ្សេងៗមានការចាប់អារម្មណ៍ជាខ្លាំងលើខ្សែប្រយុទ្ធរូបនេះ។ ទោះជាយ៉ាងណាក៏ដោយ ក្រុមតោខៀវមានការស្ទាក់ស្ទើរក្នុងការយល់ព្រមលើកិច្ចព្រមព្រៀងខ្ចីជើងមួយនេះ៕
សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័សTopics
អត្ថបទទាក់ទង

2 months ago .
294 Views
Chelsea បញ្ចេញកីឡាករម្នាក់ដើម្បីបើកផ្លូវអោយ Garnacho ចូលរួមជាមួយពួកគេ(មាន២វីឌេអូ)

2 months ago .
417 Views
មានភាពវ័យឆ្លាត !ប៉ុន្តែគ្រូបង្វឹក Man.Utd ប្រាប់មូលហេតុកីឡាកររូបនេះត្រូវចាកចេញ(មាន១វីដេអូ)

2 months ago .
445 Views
Chelsea ទិញបានកីឡាករខ្សែការពារអាចលេងតួនាទី ២ មករួមក្រុម (មាន១វីដេអូ)

2 months ago .
364 Views
អីយ៉ាសស្ងាត់ៗ Chelsea ចែចូវបានខ្សែការពារវ័យ១៩ឆ្នាំម្នាក់ ក្នុងតម្លៃប្រមាណ«៤២លានអឺរ៉ូ»