Close
Close
Ads: 88BOL
Ten Hag ងាកមកអតីតកូនក្រុមរូបនេះប្រសិនទិញ Hojlund មិនបាន (មានវីដេអូ)
ទំហំអក្សរ
តូច
ធំ

Rasmus Hojlund គឺជាខ្សែប្រយុទ្ធគោលដៅអាទិភាព របស់ Man. United បន្ទាប់ពីចុះហត្ថលេខាអ្នកចាំទី Andre Onana ពីInter Milan និងខ្សែបម្រើ Mason Mount ពី Chelsea ខណៈក្រុមម្ចាស់ជើងឯកអង់គ្លេស២០សម័យពួកគេចង់ពង្រឹងការវាយប្រហាររបស់​ពួកគេឱ្យបាន​ឆាប់តាម​ដែលអាចធ្វើទៅបាន។

ទោះជាយ៉ាងណាក៏ដោយ ការចំណាយលើទីផ្សារទិញដូរកីឡាករ មិនដំណើរការល្អដូចការរំពឹងទុកនោះទេ ដោយសារ Atalanta មិនចង់ឱ្យកីឡាករឆ្នើមរបស់ខ្លួនចាកចេញក្នុងតម្លៃ តិចជាង ៨៦ លានផោនស្របពេលបិសាចក្រហមមិនព្រមចំណាយលើសពី ៦០ លានផោនសម្រាប់ខ្សែប្រយុទ្ធសញ្ជាតិដាណឺម៉ាករូបនេះឡើយ។

ផ្ទុយទៅវិញយោងគ្រូបង្វឹកហូឡង់លោក Erik ten Hag មានផែនការបន្ទាប់របស់ខ្លួនគឺក្រុមបានបង្វែរការចាប់អារម្មណ៍ ទោទៅកាន់កីឡាករ Mohammed Kudus របស់ Ajax ប្រសិនបើពួកគេបរាជ័យក្នុងការចុះហត្ថលេខាលើខ្សែប្រយុទ្ធក្រុម Atlanta រូបនេះ។ ដោយសារតែ ភាពប៉ិនប្រសព្វបស់កីឡាករអន្តរជាតិហ្គាណាដែលអាចលេងនៅតំបន់បម្រើកណ្តាល ស្លាប និងសូម្បីតែនៅប្រយុទ្ធ ជួរមុខបានទាក់ទាញចិត្តក្រុម Chelsea ក៏កំពុងតាមឃ្លាំមើលកីឡាករវ័យ ២២ ឆ្នាំផងដែរ។ ក៍ព្រោះតែការចាកចេញរបស់ Mateo Kovacic និង N’Golo Kante ធ្វើអោយក្រុមមានចន្លោះប្រហោងនៅចំនុចនេះតែម្តង។


ប្រភព:BBC
វីដេអូ Rasmus Hojlund

វីដេអូ Mohammed Kudus

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស
អត្ថបទទាក់ទង
  • Sponsor By 88BoL

  • July 2023
    M T W T F S S
     12
    3456789
    10111213141516
    17181920212223
    24252627282930
    31