Close
Close
Ads: 88BOL
Gundogan ស្រលាញ់កីឡាករ Barcelona រូបនេះតាំងពីកុមារភាព (មានវីដេអូ)
ទំហំអក្សរ
តូច
ធំ

Ilkay Gundogan បានបង្ហើបប្រាប់គេហទំព័រ ESPN ថា កំពូលខ្សែប្រយុទ្ធ Lionel Messi គឺជានិមិត្តរូប(Idol)របស់ខ្លួនក្រោយ​ពីខ្សែបម្រើ​អន្តរជាតិអាឡឺម៉ង់បានបញ្ចប់ការផ្ទេរមកកាន់ក្លឹបយក្សកាតាឡាន់ Barcelona ដោយគ្មានតម្លៃខ្លួន។ អតីតប្រធានក្រុមមេឃខៀវ Man.City បច្ចុប្បន្នមានវ័យ ៣២ ឆ្នាំដែលទើ់បតែជួយអោយក្រុមលើកពាន៣កាលពីរដូវកាលចា់ បានបញ្ជាក់ប្រាប់យ៉ាងដូច្នេះថាៈ Lionel Messi គឺជាតារាក្នុងដួងចិត្តតាំងពីរខ្ញុំនៅវ័យកុមារភាពមកម្លេះ។ដូច្នេះហើយទើបខ្ញុំស្រលាញ់ Barcelona ជាមួយនិងវីរបុរសដទៃទៀតដូចជា Ronaldinho និង Sergio Busquets, Andres Iniesta ព្រមទាំងគ្រូបង្វឹកដែលកំពុងដឹកនាំគឺ Xaviជាដើមនោះ

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

អតីតកីឡាករ Dortmund បន្តថាៈខ្ញុំតែងតែនិយាយប្រាប់ខ្លួនឯងថានៅពេលទទួលបានឱកាសនៅថ្ងៃណាមួយ ខ្ញុំមិនមិនស្ទាក់ស្ទើរ និង ខកខាន​ចូលរួមជាមួយពួកគេនោះទេ។ចំណាប់អារម្មណ៍ដំបូងរបស់ខ្ញុំចំពោះ Xavi គឺអស្ចារ្យ និងជាអ្វីដែលខ្ញុំរំពឹងទុកយើងបាននិយាយមុនពេលផ្ទេរមក Camp Nouតាមទូរស័ព្ទ គាត់បានពន្យល់រឿងមួយចំនួនដល់ខ្ញុំដែលស្រដៀងនឹងអ្វីដែលខ្ញុំធ្វើនៅ Man City។មួយវិញទៀតខ្ញុំបានស្គាល់Lewandowski ជាយូរមកហើយ ព្រមទាំងអ្នកចាំទីter Stegen និងកីឡាករវ័យក្មេងជាច្រើនដែលមានសក្តានុពលដូចជា Frankie De Jong ពិតណាស់ខ្ញុំនិងចែករំលែកបទពិសោធន៍ដល់ពួកគេ


ប្រភព:Besoccer
វីដេអូ:

អត្ថបទទាក់ទង
  • Sponsor By 88BoL

  • July 2023
    M T W T F S S
     12
    3456789
    10111213141516
    17181920212223
    24252627282930
    31