(អាមេរិក)៖ អតីតខ្សែបម្រើរបស់ក្លឹប Sheffield Wednesday និង Nottingham Forest លោក Chris Bart-Williams បានទួលមរណភាពហើយក្នុងវ័យ ៤៩ឆ្នាំ។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣។
ក្លឹប Sheffield Wednesday បានប្រកាសថា គាត់បានស្លាប់នៅសហរដ្ឋអាមេរិក ជាទីកន្លែងដែលលោកបានធ្វើជាគ្រូបង្វឹក និងអ្នកបណ្តុះបណ្តាល។ Bart-Williams បានចាប់ផ្តើមអាជីពបាល់ទាត់របស់លោកនៅក្លឹប Leyton Orient និងបានរកគ្រាប់បាល់ ក្នុងការបង្ហាញខ្លួនពេញលេញជាលើកដំបូង សម្រាប់ក្លឹបក្នុងការប្រកួតឈ្នះ ៤-០ លើក្រុម Tranmere Rovers ក្នុងពេលដែលលោកមានវ័យ ១៦ឆ្នាំ។លោកបានចូលរួមជាមួយ Sheffield Wednesday ក្នុងឆ្នាំ១៩៩១ និងបានបង្ហាញខ្លួនជាង ១០០ប្រកួត សម្រាប់ក្លឹបអង់គ្លេសនេះ។លោក Bart-Williams បានផ្លាស់ទៅលេងឲ្យក្លឹប Forest ក្នុងឆ្នាំ១៩៩៥ និងបានបង្ហាញខ្លួនជាង ២០០ប្រកួតសម្រាប់ក្លឹបនេះ មុនពេលផ្លាស់ទៅលេងឲ្យក្លឹប Charlton និងក្លឹប Ipswich Town៕
(បារាំង)៖ ក្លឹបយក្សបារាំង Paris Saint-Germain កំពុងមានផែនការទី២ រួចជាស្រេច ប្រសិន Kylian Mbappe នៅតែបន្តចង់ចាកចេញពីទឹកដីបារាំងនោះ។ ទន្ទឹមនឹងនេះ ក្រុមរបស់លោក Luis Enrique នឹងបង្កើនការតាមប្រមាញ់លើខ្សែបម្រើស្លាបរបស់ Khvicha Kvaratskhelia របស់ក្លឹបនៅអ៊ីតាលី Napoli ដែលមានតម្លៃខ្លួនផ្ទេរថ្លៃគួរសមប្រមាណ ១២០លានអឺរ៉ូ ឬស្មើនឹង ១០៣លានផោន។អត្ថបទកំពុងចាប់អារម្មណ៍៖ អីយ៉ា! PSG ត្រៀមលុយធំសម្បើម ១២០លានអឺរ៉ូ ដើម្បីទិញកីឡាករជំនួស Mbappe ម្នាក់នេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា Mbappe ត្រូវបានផ្សារភ្ជាប់យ៉ាងខ្លាំងទៅនឹងការចាកចេញពី PSG ហើយផ្លាស់កាន់ក្រុមអធិរាជស Real Madrid នៅខែមិថុនាខាងមុខ។ ដោយឡែក គ្រូបង្វឹក PSG លោក Enrique បានកោតសរសើរដល់ Kvaratskhelia ហើយចាត់ទុកថាកីឡាករអន្តរជាតិ Georgia គឺជាកីឡាករដ៏ល្អបំផុតមួយរូបក្នុងយកមកពង្រឹងក្រុម មុនពេលយុទ្ធនាការថ្មីមកដល់។ […]