

បរទេស៖ ខ្សែបម្រើឆើ្នម Sofyan Amrabat គោលដៅចម្បងមួយដែលក្លឹបបិសាចក្រហម Manchester United បង្ហាញការចាប់អារម្មណ៍នៅរដូវក្តៅនេះ។ យ៉ាងណាមិញមកទល់ពេលនេះក្លឹប Man Utd មិនទាន់ផ្តល់សំណើរជាផ្លូវការណ៍ណាមួយនៅឡើយទេ ដោយពួកគេរង់ចាំបញ្ចប់ការចុះកុងត្រាលើខ្សែប្រយុទ្ធទោលរបស់ខ្លួនជាមុនសិនដែលត្រូវបានគេជឿជាក់ថាជាកីឡាករ Rasmus Højlund របស់ Atalanta។ ទោះបីជាយ៉ាងណាតំបន់បម្រើនៅតែជាផ្នែកមួយដែលក្លឹប Man Utd មានគម្រោងពង្រឹងបន្ថែមទៀតក្រោយពួកគេបដិសេធចុះកុងត្រាយក Sabizter ជាអចិន្ត្រៃយ៍ ខណៈ Eriksen ក៏វ័យកាន់តែច្រើនផងដែរ។

ដូច្នេះកីឡាករ Sofyan Amrabat ត្រូវគេជឿជាក់ថា ជាកីឡាករម្នាក់ដែលមានសុក្តានុពលខ្ពស់ក្នុងការផ្ទេរទៅកាន់ Old Trafford ដោយរបាយការណ៍ចុងក្រោយបានចុះផ្សាយថា ក្លឹប Liverpool ក៏បានបើកការចាប់អារម្មណ៍លើរូបគេ ប៉ុន្តែត្រូវបានសមីខ្លួនបដិសេធ ដោយសារតែរូបគេបានសម្រេចជ្រើសរើសយកក្លឹប Manchester United តែមួយគត់៕

Xabi Alonso អាចនិងរកឃើញកីឡាករឆ្នើម Florian Wirtz ថ្មីឃើញហើយ ខណៈកីឡាកររូបនេះបច្ចុប្បន្នកំពុងមានវត្តមាននៅក្នុងក្លឹប Real Madridឈុតធំនេះតែម្តង ខណៈកាលពីខែមុននេះក្រុមហង្សក្រហម Liverpool បានធ្វើឲ្យមានការភ្ញាក់ផ្អើលពេញពិភពបាល់ទាត់បន្ទាប់ពីពួកគេបានប្រកាសពីការចុះហត្ថលេខាលើតារាឆ្នើមរបស់ Bayer Leverkusen គឺ Wirtz ដែលជាអតីតកូនក្រុមសំណព្វចិត្តរបស់លោក Alonso ក្នុងតម្លៃកំណត់ត្រាក្លឹបប្រមាណ ១១៦លានផោនឯណោះ។អត្ថបទកំពុងចាប់អារម្មណ៍៖ ទីបំផុត! លោក Xabi Alonso រកឃើញកីឡាករមានសមត្ថភាពដូច Florian Wirtz ហើយ(មាន២វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ផ្ទុយទៅវិញបើយើងក្រឡេកមើលមកក្រុម Real Madrid ទោះបីបានធ្លាក់ចេញពី Club World Cup យ៉ាងអាម៉ាស់ ក្រោយចាញ់ Paris Saint-Germain ប៉ុន្តែយុទ្ធនាការកន្លងមកនេះលោក Alonso ស៊ាំជាមួយក្រុមថ្មីរបស់គាត់។ជាមួយគ្នានេះផងដែរអ្នកចាត់ការសញ្ជាតិអេស្បាញក៍បានដឹងពីរបៀបដែលខ្សែបម្រើវ័យក្មេង Arda Guler ពិតជាមានទេពកោសល្យ និងមានសមត្ថភាពដូច Wirtz អតីតកូនក្រុមរូបលោកធ្លាប់ដឹកនាំលេងនៅក្នុងក្រុម Bayer […]



