Close
Close
Ads: 88BOL
ខ្សែប្រយុទ្ធឆ្នើមម្នាក់របស់ Leicester ត្រូវបាន Newcastle ចុះហត្ថលេខាផ្លូវការ ក្នុងកញ្ចប់ទឹកប្រាក់ ៣៨លានផោន
ទំហំអក្សរ
តូច
ធំ

(ឡុងដ៏)៖ ក្លិបសារិកាព្រៃ Newcastle United បានសម្រេចការនាំយកបាននៅខ្សែប្រយុទ្ធ Harvey Barnes ផ្ទេរមកពីក្លិប Leicester City ស្ថិតក្នុងតម្លៃប្រមាណ ៣៨លានផោន ក្នុងត្រៀមរដូវកាលថ្មីលីគអង់គ្លេស Premier League 2023-24។ ប្រភពពី BBC បានឱ្យដឹងនាថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣ ខ្សែប្រយុទ្ធសញ្ជាតិអង់គ្លេស មានវ័យ ២៥ឆ្នាំ Barnes បានព្រមព្រៀងលើកិច្ចសន្យារយៈពេល ៥ឆ្នាំជាមួយក្លិបសារិកាព្រៃ Newcastle United នាមធ្លាប់ជាប់ជម្រើសជាតិអង់គ្លេស ១លើកនៅឆ្នាំ២០២០។ តាមរយៈនេះរូបគេក្លាយជាកីឡាករទី៣ ដែលត្រូវបាននាំចូលរបស់ Newcastle នារដូវក្តៅនេះ បន្ទាប់ពីការទៅដល់របស់កីឡាករ Yankuba Minteh និង Sandro Tonali។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Harvey Barnes makes immediate Premier League return as he COMPLETES  transfer to Newcastle after Leicester relegation | The Sun

រំលឹកផងថា សម្រាប់រដូវកាលដែល Barnes លេងជាមួយក្លិប Leicester City រូបគេបានបង្ហាញខ្លួនចំនួន ១៤៦ប្រកួតរកបាន ៣៥គ្រាប់ បញ្ជូនបាល់ឱ្យមិត្តស៊ុតបញ្ចូលទីបាន ២៥លើក ខណៈរដូវកាល២០២២-២៣ រូបគេអាចរកបាន ១៣គ្រាប់គ្រប់កម្មវិធីប្រកួត៕

Double Gameweek 29 Ones to watch: Harvey Barnes

Newcastle win the race! Magpies strike £38m deal for Leicester's Harvey  Barnes as West Ham lose out | Goal.com Nigeria

អត្ថបទកំពុងចាប់អារម្មណ៍៖
ទីបំផុត ! អតីតគ្រូបង្វឹក Bayern Munich ទទួលបានទំនុកចិត្តដឹកនាំជម្រើសជាតិមុនធ្វើម្ចាស់ផ្ទះព្រឹត្តការណ៏ Euro ២០២៤
featured image

ទីបំផុតក្រុមឥន្ទ្រីយ៏ដែកអាឡឺម៉ង់បានតែងតាំងលោក Julian Nagelsmann ជាគ្រូបង្វឹករបស់ពួកគេក្នុងកិច្ចសន្យារហូតដល់ខែកក្កដាឆ្នាំ ២០២៤ ខណៈដែលអ្នកចាត់ការ មាន​វ័យត្រឹមតែ ៣៦ ឆ្នាំរូបនេះនិងចូលមកដឹកនាំបន្តពីលោក Hansi Flick ដែលត្រូវបានក្លឹបបណ្តេញចេញពីតំណែងក្រោយប្រកួតមិត្តភាពចាញ់ជប៉ុនក្នុងលទ្ធផល ៤ទល់និង១ កាលពីដើមខែកញ្ញាកន្លងទៅ។គួរកត់សម្គាល់ថាលោក Nagelsmann មិនមានក្លឹបដឹកនាំនោះទេ ក្រោយពីត្រូវក្លឹបBavarian បញ្ចប់តួនាទីក្នុងខែមីនា ក្រោយចូលមក​ដឹកនាំ​នៅកីឡដ្ឋាន Allianz Arena បានជិត២ឆ្នាំស្របពេលប្រទេសអាឡឺម៉ង់ដែលនិងត្រូវធ្វើជាម្ចាស់ផ្ទះប្រកួតពានរង្វាន់ទ្វីបអឺរ៉ុប២០២៤ចាប់ពីថ្ងៃទី ១៤ ខែមិថុនាដល់ថ្ងៃទី ១៤ ខែកក្កដាឆ្នាំ ២០២៤ ។ អតីតគ្រូបង្វឹក RB Leipzig រូបនេះផងដែរបានបញ្ចេញយោបល់ក្រោយមានឪកាសចូលមកដឹកនាំក្រុមជម្រើសជាតិយ៉ាងដូច្នេះថាៈយើង​មានការប្រកួតជើងឯកអឺរ៉ុបនៅ​ក្នុង​ប្រទេសរបស់យើង។ នោះជាអ្វីដែលពិសេសអ្វីមួយដែលកើតឡើងរៀងរាល់ពីរបីទសវត្សរ៍ម្តងុំ។ខ្ញុំ​មាន​បំណង​ប្រាថ្នា​ដ៏​អស្ចារ្យ​ក្នុង​ការ​ប្រកួត​ប្រជែង​នេះ។ ហើយយើង​នឹង​រួមគ្នាក៏សាង និង ពង្រឹងក្រុមអោយបានល្អឡើងវិញ​។អត្ថបទកំពុងចាប់អារម្មណ៍៖ Prediction: ក្រោយធ្លាក់ទម្រង់លេង ! AC.Milan ចង់ផ្តួល Verona ដើម្បីកសាងទំនុកចិត្តជាមួយអ្នកគាំទ្រឡើងវិញ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ការដឹកនាំដំបូងរបស់លោក Nagelsmann នឹងត្រូវប្រកួតមិត្តភាពជាមួយសហរដ្ឋអាមេរិកក្នុងរដ្ឋ Connecticut នៅថ្ងៃទី ១៤ […]

ចុចអានបន្ត
អត្ថបទទាក់ទង
  • Sponsor By 88BoL

  • July 2023
    M T W T F S S
     12
    3456789
    10111213141516
    17181920212223
    24252627282930
    31