Close
Featured-Image
ខ្សែប្រយុទ្ធឆ្នើមម្នាក់របស់ Leicester ត្រូវបាន Newcastle ចុះហត្ថលេខាផ្លូវការ ក្នុងកញ្ចប់ទឹកប្រាក់ ៣៨លានផោន
ទំហំអក្សរ
តូច
ធំ

(ឡុងដ៏)៖ ក្លិបសារិកាព្រៃ Newcastle United បានសម្រេចការនាំយកបាននៅខ្សែប្រយុទ្ធ Harvey Barnes ផ្ទេរមកពីក្លិប Leicester City ស្ថិតក្នុងតម្លៃប្រមាណ ៣៨លានផោន ក្នុងត្រៀមរដូវកាលថ្មីលីគអង់គ្លេស Premier League 2023-24។ ប្រភពពី BBC បានឱ្យដឹងនាថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣ ខ្សែប្រយុទ្ធសញ្ជាតិអង់គ្លេស មានវ័យ ២៥ឆ្នាំ Barnes បានព្រមព្រៀងលើកិច្ចសន្យារយៈពេល ៥ឆ្នាំជាមួយក្លិបសារិកាព្រៃ Newcastle United នាមធ្លាប់ជាប់ជម្រើសជាតិអង់គ្លេស ១លើកនៅឆ្នាំ២០២០។ តាមរយៈនេះរូបគេក្លាយជាកីឡាករទី៣ ដែលត្រូវបាននាំចូលរបស់ Newcastle នារដូវក្តៅនេះ បន្ទាប់ពីការទៅដល់របស់កីឡាករ Yankuba Minteh និង Sandro Tonali។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Harvey Barnes makes immediate Premier League return as he COMPLETES  transfer to Newcastle after Leicester relegation | The Sun

រំលឹកផងថា សម្រាប់រដូវកាលដែល Barnes លេងជាមួយក្លិប Leicester City រូបគេបានបង្ហាញខ្លួនចំនួន ១៤៦ប្រកួតរកបាន ៣៥គ្រាប់ បញ្ជូនបាល់ឱ្យមិត្តស៊ុតបញ្ចូលទីបាន ២៥លើក ខណៈរដូវកាល២០២២-២៣ រូបគេអាចរកបាន ១៣គ្រាប់គ្រប់កម្មវិធីប្រកួត៕

Double Gameweek 29 Ones to watch: Harvey Barnes

Newcastle win the race! Magpies strike £38m deal for Leicester's Harvey  Barnes as West Ham lose out | Goal.com Nigeria

អត្ថបទកំពុងចាប់អារម្មណ៍៖
មានភាពវ័យឆ្លាត !ប៉ុន្តែគ្រូបង្វឹក Man.Utd ប្រាប់មូលហេតុកីឡាកររូបនេះត្រូវចាកចេញ(មាន១វីដេអូ)
featured image

គ្រូបង្វឹកក្រុម Manchester United លោក Rúben Amorim បានបង្ហើបពីមូលហេតុដែលលោក Alejandro Garnacho ចាកចេញពីក្លឹបនៅរដូវក្តៅនេះ បើទោះបីជាគាត់មានទេពកោសល្យល្អក៏ដោយ។យោងតាមការអះអាងរបស់អ្នកចាត់ការសញ្ជាតិ ពរទុយហ្គាល់បានលើកឡើងថាអ្វីៗអាចដូចជាមិនដំណើរការល្អសម្រាប់ខ្សែបម្រើស្លាបដែលលេងក្រោមការគ្រប់គ្រងរបស់គាត់នៅទឹកដី Old Trafford ។លោក Amorim គ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់បានអះអាងថា ទោះបីជាគាត់មិនអាចកំណត់ច្បាស់ពីបញ្ហាអ្វីមួយក៏ដោយ ប៉ុន្តែខ្សែប្រយុទ្ធអាហ្សង់ទីនរូបនេះចង់ចាកចេញពីក្លឹបដោយខ្លួនឯងផងដែរ។អត្ថបទកំពុងចាប់អារម្មណ៍៖ Chelsea ទិញបានកីឡាករខ្សែការពារអាចលេងតួនាទី ២ មករួមក្រុម (មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ក្លឹបគូប្រជែងនៅក្របខណ្ឌ EPL គឺតោខៀវ Chelsea កំពុងបង្កើនកិច្ចព្រមព្រៀងសម្រាប់ Alejandro Garnacho ខណៈសាម៉ីខ្លួនទទូចចង់បន្តលេងនៅ Premier League ។ចំណែកឯអ្នកជំនាញការផ្ទេរកីឡាករ បាល់ទាត់ Fabrizio Romano បានអោយដឹងថាមិនទាន់មានការពិភាក្សារវាងក្រុមតោខៀវ និង Garnacho នៅឡើយទេ ប៉ុន្តែកីឡាករអន្តរជាតិអាហ្សង់ទីនស្ថិតក្នុងបញ្ជីទិញរបស់ Chelsea ។ Chelsea កំពុងតាមប្រមាញ់កីឡាករ Xavi Simons […]

ចុចអានបន្ត
អត្ថបទទាក់ទង
  • July 2023
    M T W T F S S
     12
    3456789
    10111213141516
    17181920212223
    24252627282930
    31