Close
Close
Ads: 88BOL
Mane ខឹងនឹងអ្នកសារព័ត៌មានអាល្លីម៉ង់ ក្រោយចង់សម្ភាសន៍ផ្ទាល់ជាមួយរូបគេ (មានវីដេអូ)
ទំហំអក្សរ
តូច
ធំ

បរទេស៖ ខ្សែប្រយុទ្ធ Sadio Mane របស់ក្លឹប Bayern Munich បានបដិសេធមិនផ្តល់បទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយអាឡឺម៉ង់ ជុំវិញអនាគតរបស់គាត់ជាមួយនឹងក្លឹប Bayern។ ទន្ទឹមនឹងនេះដែរ Mane មិនត្រូវបានគេជឿថា មិនស្ថិតក្នុងផែនការរបស់លោក Thomas Tuchel នៅរដូវកាលនេះឡើយ ដោយគ្រូ​បង្វឹក​សញ្ជាតិ​អាល្លឺម៉ង់​រូប​នេះ​បាន​ទទួល​ស្គាល់​កាល​ពី​ដើម​ខែ​នេះ​ថា Mane បានធ្លាក់ទម្រង់លេងក្រោយផ្លាស់ទៅ Allianz Arena។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Image credit: Twitter/@_kochmaximilian

ជាមួយនឹងពាក្យចចាមអារ៉ាមជាច្រើនជុំវិញការផ្ទេរដែលប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ទៅកាន់ក្លឹប Al Nassr អ្នកយកព័ត៌មានម្នាក់បានព្យាយាមសាកសួរ Mane ដើម្បីធ្វើបទសម្ភាសន៍ផ្ទាល់ ប៉ុន្តែបែរជាត្រូវបាន Mane បដិសេធ និងបង្ហាញអារម្មណ៍មិនពេញចិត្តនឹងពួកគេ។ ភ្លាមៗ Mane បាននិយាយថា៖ «អ្នកទាំងអស់គ្នាព្យាយាមសម្លាប់ខ្ញុំរាល់ថ្ងៃ ហើយអ្នកចង់ឱ្យខ្ញុំនិយាយជាមួយអ្នក?»៕

អត្ថបទទាក់ទង
  • Sponsor By 88BoL

  • July 2023
    M T W T F S S
     12
    3456789
    10111213141516
    17181920212223
    24252627282930
    31