កុំឲ្យទទូចសុំចេញញយដងពេក!! PSG ដាក់លក់ Mbappe ភ្លាម ក្លឹបនៅអារ៉ាប់ Al Hilal ហ៊ានធ្វើការដេញថ្លៃបំបែកកំណត់ត្រាភ្លែត
ទំហំអក្សរ
តូច
ធំ
(បរទេស)៖ យោងតាមសារព័ត៌មាន Sky Sports News បានឲ្យដឹងថា ក្លឹបនៅអារ៉ាប៊ីសាអូឌីត Al Hilal បានធ្វើការដេញថ្លៃដ៏គួរឲ្យភ្ញាក់ផ្អើលក្នុងចំនួនទឹកប្រាក់ ៣០០លានអឺរ៉ូ ឬស្មើនិង ២៥៩លានផោន ដែលជាតម្លៃបំបែកកំណត់ត្រាពិភពលោក ក្នុងការផ្ទេរខ្សែប្រយុទ្ធ Kylian Mbappe ពីក្លឹបយក្សបារាំង Paris Saint-Germain បន្ទាប់ពីមានការទទូចសុំចាកចេញជាច្រើនលើកច្រើនសារ មិនតែប៉ុណ្ណោះក្លឹបនឹងមិនឲ្យ Mbappe ចាកចេញដោយគ្មានតម្លៃខ្លួនឡើយ ទើបក្លឹបហ៊ានដាក់លក់ Mbappe ភ្លាមៗបែបនេះ ខណៈមានក្លឹបយ៉ាងហោចណាស់ចំនួន ៥ កំពុងចាប់អារម្មណ៍ចង់បានកីឡាករវ័យ២៤ឆ្នាំរូបនេះ មានដូចជា Real Madrid, Inter Milan, Chelsea, Tottenham និង Barcelona ប៉ុន្តែក្លឹបដែលគេជឿជាក់ថា Mbappe ទៅរួមក្រុមខ្ពស់ជាងគេនោះ គឺមានតែក្លឹបអធិរាជស Real Madrid តែប៉ុណ្ណោះ ក្រោយមានពាក្យចចាមអារាមជាច្រើន បានអះអាងថា សាមីខ្លួន Mbappe ចង់ទៅចូលរួមជាមួយក្លឹបយក្សអេស្ប៉ាញនេះជាខ្លាំង៕
សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Article Tags
Related Articles