ប្តូរចូលក្នុងនាមកីឡាករបម្រុង Lionel Messi បានទាត់បាល់ហ្វ្រីឃីកបញ្ចូលទីដ៏ឱ្យភ្ញាក់ផ្អើលក្នុងការបង្ហាញខ្លួនលើកដំបូងសម្រាប់ក្រុម Inter Miami ដើម្បីទទួលបានជ័យជម្នះក្នុងលទ្ធផល ២ទល់និង១ លើក្រុមក្លឹបបាល់ទាត់អាជីពមកពីម៉ិកស៊ិកគឺ Cruz Azul ក្នុងការប្រកួតនៅព្រឹកថ្ងៃសៅរ៏ នេះម៉ោង នៅក្នុងប្រទេសកម្ពុជា។គួរបញ្ជាក់ថាម្ចាស់ពានបាល់មាស៧សម័យ វ័យ ៣៦ឆ្នាំរូបនេះបានបន្តប្រើប្រាស់បច្ចេកទេសស៊ុតបញ្ចូលទីបាល់ជើង ឆ្វេងនៅ នាទីទី ៤ នៃម៉ោងបន្ថែម ខណៈក្រុមមកពីលីកកំពូលសហរដ្ឋអាមេរិក Major League Soccer របស់គាត់បានឈ្នះការប្រកួត Leagues Cup វគ្គជម្រុះក្នុងពូឡមុនបើក រដូវកាលនៅឯកីឡដ្ឋាន DRV PNK ក្នុងទីក្រុង Fort Lauderdale ។
ប្រិយមិត្តអ្នកគាំទ្រមានប្រមាណ២០,០០០នាក់ រួមមានតារាល្បីៗដូចជាអធិរាជបាល់បោះបុរស LeBron James និងកីឡាការិនីវាយកូនបាល់(តេនីស) Serena Williams និងតារាទូរទស្សន៍អាមេរិកដ៏ស៊ិចស៊ីនាង Kim Kardashian ក៏មានវត្តមានចូលរួមទស្សនាលើកទឹកចិត្ត ផងដែរ។ក្រោយបញ្ចប់ ការប្រកួតខ្សែប្រយុទ្ធស្មោះស្នេហ៍មានកូនប្រុស៣នាក់រូបនេះ បាននិយាយថាៈ យើងចង់ចាប់ផ្តើមបែបនេះដោយផ្តល់ឲ្យមនុស្សទាំង នេះទទួលបាន ជ័យជម្នះ។”យើងបានដឹងថាវាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ពួកយើងក្នុងការចាប់ផ្តើមការប្រកួតជើងឯកMLS។ សំណាងហើយដែល យើងអាចធ្វើវាបាននៅទីបញ្ចប់ ខ្ញុំសប្បាយចិត្តខ្លាំងណាស់។
Messi ស៊ុតបញ្ចូលទីបាន ៣២ គ្រាប់ក្នុងការបង្ហាញខ្លួន ៧៥ដងកំលុងពេល ២ឆ្នាំនាំជាមួយក្រុមជើងឯកបារាំង PSG ក្រោយចាកចេញពី Barcelona និងបានបដិសេធឪកាសផ្លាស់ទៅកើបប្រាក់លីកកំពូលប្រទេសតំបន់មជ្ឈឹមបូព៌ាដើម្បីទៅស្វែងរកការប្រកួតប្រជែងថ្មីលេងនៅសហរដ្ឋអាមេរិកវិញ។
វីដេអូការប្រកួតរវាង Inter Miami និង Cruz Azul

ទីបំផុតក្រុមឥន្ទ្រីយ៏ដែកអាឡឺម៉ង់បានតែងតាំងលោក Julian Nagelsmann ជាគ្រូបង្វឹករបស់ពួកគេក្នុងកិច្ចសន្យារហូតដល់ខែកក្កដាឆ្នាំ ២០២៤ ខណៈដែលអ្នកចាត់ការ មានវ័យត្រឹមតែ ៣៦ ឆ្នាំរូបនេះនិងចូលមកដឹកនាំបន្តពីលោក Hansi Flick ដែលត្រូវបានក្លឹបបណ្តេញចេញពីតំណែងក្រោយប្រកួតមិត្តភាពចាញ់ជប៉ុនក្នុងលទ្ធផល ៤ទល់និង១ កាលពីដើមខែកញ្ញាកន្លងទៅ។គួរកត់សម្គាល់ថាលោក Nagelsmann មិនមានក្លឹបដឹកនាំនោះទេ ក្រោយពីត្រូវក្លឹបBavarian បញ្ចប់តួនាទីក្នុងខែមីនា ក្រោយចូលមកដឹកនាំនៅកីឡដ្ឋាន Allianz Arena បានជិត២ឆ្នាំស្របពេលប្រទេសអាឡឺម៉ង់ដែលនិងត្រូវធ្វើជាម្ចាស់ផ្ទះប្រកួតពានរង្វាន់ទ្វីបអឺរ៉ុប២០២៤ចាប់ពីថ្ងៃទី ១៤ ខែមិថុនាដល់ថ្ងៃទី ១៤ ខែកក្កដាឆ្នាំ ២០២៤ ។ អតីតគ្រូបង្វឹក RB Leipzig រូបនេះផងដែរបានបញ្ចេញយោបល់ក្រោយមានឪកាសចូលមកដឹកនាំក្រុមជម្រើសជាតិយ៉ាងដូច្នេះថាៈយើងមានការប្រកួតជើងឯកអឺរ៉ុបនៅក្នុងប្រទេសរបស់យើង។ នោះជាអ្វីដែលពិសេសអ្វីមួយដែលកើតឡើងរៀងរាល់ពីរបីទសវត្សរ៍ម្តងុំ។ខ្ញុំមានបំណងប្រាថ្នាដ៏អស្ចារ្យក្នុងការប្រកួតប្រជែងនេះ។ ហើយយើងនឹងរួមគ្នាក៏សាង និង ពង្រឹងក្រុមអោយបានល្អឡើងវិញ។អត្ថបទកំពុងចាប់អារម្មណ៍៖ អតីតអ្នកចាំទី Man.Utd ព្រលយពាក្យដូច្នេះប្រសិនរកក្លឹបកំពូលនៅអឺរ៉ុបលេងមិនបាន(មានវីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ការដឹកនាំដំបូងរបស់លោក Nagelsmann នឹងត្រូវប្រកួតមិត្តភាពជាមួយសហរដ្ឋអាមេរិកក្នុងរដ្ឋ Connecticut នៅថ្ងៃទី ១៤ ខែតុលា មុនពេលជួបជាមួយម៉ិកស៊ិកនៅទីក្រុង Philadelphia បីថ្ងៃក្រោយមក។ […]


