Close
Featured-Image
Messi បញ្ចេញជំនាញចាស់ស៊ុតហ្រ្វីឃីកយ៉ាងល្អជួយ Inter Miami ផ្តួលគូប្រកួត (មានវីដេអូ)
ទំហំអក្សរ
តូច
ធំ

ប្តូរចូលក្នុងនាមកីឡាករបម្រុង Lionel Messi បានទាត់បាល់ហ្វ្រីឃីកបញ្ចូលទីដ៏ឱ្យភ្ញាក់ផ្អើលក្នុងការបង្ហាញខ្លួន​លើកដំបូង​សម្រាប់ក្រុម Inter Miami ដើម្បីទទួលបានជ័យជម្នះក្នុងលទ្ធផល ២ទល់និង១ លើក្រុមក្លឹបបាល់ទាត់អាជីពមកពីម៉ិកស៊ិកគឺ Cruz Azul ក្នុងការប្រកួតនៅព្រឹកថ្ងៃសៅរ៏ នេះម៉ោង នៅក្នុងប្រទេសកម្ពុជា។គួរបញ្ជាក់ថាម្ចាស់ពានបាល់មាស៧សម័យ វ័យ ៣៦ឆ្នាំរូបនេះ​បានបន្តប្រើប្រាស់បច្ចេកទេសស៊ុតបញ្ចូលទីបាល់ជើង ឆ្វេងនៅ នាទីទី ៤ នៃម៉ោងបន្ថែម ខណៈក្រុមមកពីលីកកំពូលសហរដ្ឋអាមេរិក Major League Soccer របស់គាត់បានឈ្នះការប្រកួត Leagues Cup វគ្គជម្រុះ​ក្នុងពូឡមុនបើក រដូវកាលនៅឯកីឡដ្ឋាន DRV PNK ក្នុងទីក្រុង Fort Lauderdale ។

ប្រិយមិត្តអ្នកគាំទ្រមានប្រមាណ២០,០០០នាក់ រួមមានតារាល្បីៗដូចជាអធិរាជបាល់បោះបុរស LeBron James និងកីឡាការិនីវាយកូនបាល់(តេនីស) Serena Williams និងតារាទូរទស្សន៍អាមេរិកដ៏ស៊ិចស៊ីនាង Kim Kardashian ក៏មានវត្តមានចូលរួមទស្សនាលើកទឹកចិត្ត ផងដែរ។ក្រោយបញ្ចប់ ការប្រកួតខ្សែប្រយុទ្ធស្មោះស្នេហ៍មានកូនប្រុស៣នាក់រូបនេះ បាននិយាយថាៈ យើងចង់ចាប់ផ្តើមបែបនេះដោយផ្តល់ឲ្យមនុស្សទាំង នេះ​ទទួលបាន ជ័យជម្នះ។”យើងបានដឹងថាវាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ពួកយើងក្នុងការចាប់ផ្តើមការប្រកួតជើងឯកMLS។ សំណាងហើយដែល យើង​អាចធ្វើវាបាននៅទីបញ្ចប់ ខ្ញុំសប្បាយចិត្តខ្លាំងណាស់។

Messi ស៊ុតបញ្ចូលទីបាន ៣២ គ្រាប់ក្នុងការបង្ហាញខ្លួន ៧៥ដងកំលុងពេល ២ឆ្នាំនាំជាមួយក្រុមជើងឯកបារាំង PSG ក្រោយចាកចេញពី Barcelona និងបានបដិសេធឪកាសផ្លាស់ទៅកើបប្រាក់លីកកំពូលប្រទេសតំបន់មជ្ឈឹមបូព៌ាដើម្បីទៅស្វែងរកការប្រកួតប្រជែងថ្មីលេងនៅសហរដ្ឋអាមេរិកវិញ។
វីដេអូការប្រកួតរវាង Inter Miami និង Cruz Azul

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

អត្ថបទទាក់ទង
  • Premier League

    # Team MP W D L F A G P
    1 AFC Bournemouth 0 0 0 0 0 0 +0 0
    2 Arsenal 0 0 0 0 0 0 +0 0
    3 Aston Villa 0 0 0 0 0 0 +0 0
    4 Brentford 0 0 0 0 0 0 +0 0
    5 Brighton & Hov… 0 0 0 0 0 0 +0 0
    6 Burnley 0 0 0 0 0 0 +0 0
    7 Chelsea 0 0 0 0 0 0 +0 0
    8 Crystal Palace 0 0 0 0 0 0 +0 0
    9 Everton 0 0 0 0 0 0 +0 0
    10 Fulham 0 0 0 0 0 0 +0 0
    11 Leeds United 0 0 0 0 0 0 +0 0
    12 Liverpool 0 0 0 0 0 0 +0 0
    13 Manchester City 0 0 0 0 0 0 +0 0
    14 Manchester United 0 0 0 0 0 0 +0 0
    15 Newcastle United 0 0 0 0 0 0 +0 0
    16 Nottingham Forest 0 0 0 0 0 0 +0 0
    17 Sunderland 0 0 0 0 0 0 +0 0
    18 Tottenham Hotspur 0 0 0 0 0 0 +0 0
    19 West Ham United 0 0 0 0 0 0 +0 0
    20 Wolverhampton Wanderers 0 0 0 0 0 0 +0 0
  • July 2023
    M T W T F S S
     12
    3456789
    10111213141516
    17181920212223
    24252627282930
    31