
គ្រូបង្វឹកក្រុមតោខៀវ Chelsea លោក Mauricio Pochettino បានបង្ហាញទំនុកចិត្តថាគាត់និងបង្វឹកអោយ Raheem Sterling ទទួលបានទម្រង់លេងល្អឡើងវិញបន្ទាប់ពីខ្សែប្រយុទ្ធស្លាបរូបនេះបានចាប់ផ្តើមអាជីពដ័លំបាក ពោលគឺមិនទទួលបានជោគជ័យសម្រាប់រដូវកាលដំបូង ឡើយ។ភាពច្របូកច្របល់របស់ក្រុមដែលមានមូលដ្ឋាននៅភាគខាងលិចទីក្រុងឡុងដ៍Chelsea ខណៈអតីតគ្រូបង្វឹក Thomas Tuchel និង Graham Potter ត្រូវបានបណ្តេញចេញ មុនពេលគ្រូបង្វឹកបណ្ដោះអាសន្ន Frank Lampard បានដឹកនាំក្រុមបញ្ចប់រដូវកាលទទួលបានចំណាត់ថ្នាក់ទី១២ឯណោះពោលគឺទាបបំផុតដោយតាមទាន់កំនត់ត្រារយៈពេល ២៥ ឆ្នាំមុន។
Sterling រកបានតែ៦គ្រាប់ក្នុងលីកប៉ុណ្ណោះ បន្ទាប់ពីផ្ទេរពី Man. City មកកាន់ទឹកដី ៥០លានផោន ខណៈគ្រូបង្វឹកសញ្ជាតិអាហ្សង់ទីន បានលើកឡើងទាក់ទង និង Stergling យ៉ាងដូច្នេះថាៈ ខ្ញុំគិតថាគាត់ជាកីឡាករសំខាន់និងស្ថិតនៅក្នុងផែនការរបស់យើង។ ជាមួយទំនុកចិត្តថាយើងអាចទទួលបានលទ្ធផលល្អបំផុតពីគាត់ដើម្បីជួយក្រុមឱ្យសម្រេចបាននូវអ្វីដែលយើងចង់បាន ។
គួររំលឹកថាអតីតអ្នកចាត់ការក្រុមមាន់ខ្នាយមាយ Tottenham និង PSG លោក Pochettino ត្រូវបានតែងតាំងអោយចូលមកដឹកនាំក្នុងកិច្ច សន្យារយៈ ពេលពីរឆ្នាំនៅចុងខែឧសភា និង បានចូលមកកាន់តួនាទីថ្មីកាលពីថ្ងៃទី១ខែកក្កដា។Chelseaទើបតែធ្វើដំណើរទេសចរណ៍ប្រកួត កំដៅសាច់ ដុំមុន លីកកំពូលអង់គ្លេសរដូវកាលថ្មីចាប់ផ្តើមនៅសហរដ្ឋអាមេរិកហើយបានយកឈ្នះ Wrexham ក្នុងលទ្ធផល ៥ទល់និង០ នៅក្នុងការប្រកួតនារដ្ឋ North Carolina កាលពីថ្ងៃពុធ។
ប្រភព:BBC
វីដេអូ Sterling រកគ្រាប់បាល់អោយ Chelsea រដូវកាលដំបូង
វីដេអូ ការប្រកួតមិត្តភាពរវាង Chelsea និង Wrexham នៅសហរដ្ឋអាមេរិក

បរទេសៈ Liverpool ត្រូវបានគេរាយការណ៍ថា មិនបានចាប់អារម្មណ៍លើការចុះកុងត្រាលើខ្សែបម្រើឆ្នើម Kevin De Bruyne ដែលនឹងផុតកុងត្រាជាមួយនឹងក្រុមនៅពេលចប់រដូវកាលនេះ។ ការសម្រេចចិត្តនេះគឺកើតឡើងដោយលោក Arne អ្នកចាត់ការទូទៅរបស់ក្រុមហង្សក្រហម ដោយលោកចង់ផ្តោតលើកីឡាករយុវជនច្រើនជាង ជាពិសេសផ្តោតលើតំបន់ដែលក្រុមរបស់លោកកំពុងខ្វះខាតនាពេលបច្ចុប្បន្នជាមួយនឹងការចាកចេញរបស់ខ្សែការពារស្លាបគឺ Trent Alexander Arnold ទៅកាន់ Real Madrid ៕អត្ថបទកំពុងចាប់អារម្មណ៍៖ គ្រូ Man Utd ចង់ឲ្យតារាឆ្នើមរូបនេះ «បន្តនៅដល់ចប់កុងត្រា» បើទោះបី Al-Hilal កំពុងជះលុយធំ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស



