Close
Close
Ads: 88BOL
Man.City និងខ្សែការពារឆ្នើម RB Leipzig កំពុងឃ្លាតឆ្ងាយពីការផ្ទេរ(មានវីដេអូ)
ទំហំអក្សរ
តូច
ធំ

បន្ទាប់ពីភ្ជាប់ទំនាក់ទំនងដ៍រសើបនៃការផ្ទេរយកខ្សែការពារឆ្នើមពីក្លឹបនៅលីកកំពូលអាឡឺម៉ង់នៅពេលនេះនាយកផ្នែកកីឡា ក្លឹប RB Leipzig លោក Max Eberl បានលើកឡើងថាមិនមានកិច្ចព្រមព្រៀងធ្វើឡើងរវាងក្លឹបអាល្លឺម៉ង់ និង Man. City ជុំវិញការផ្ទេរខ្សែការពារ Josko Gvardiol របស់​ក្រុមក្រឡាអុកក្រូអាតមកកាន់ទឹកដី Etihad Stadium នៅឡើយទេ។កីឡាករវ័យ ២១ ឆ្នាំរូបនេះមានតម្លៃខ្លួន ៨៦ លានផោន ហើយ​ប្រសិនក្រុម​លោក Pep Guardiolមានបំណងចង់បានកីឡាករមានវ័យត្រឹមតែ២១ឆ្នាំរូបនេះមករួមក្រុមនោះនឹងធ្វើឱ្យគាត់ក្លាយជាខ្សែការពារថ្លៃបំផុត​ក្នុងប្រវត្តិ​សាស្ត្រ​បាល់ទាត់។

លោក Eberl បានបញ្ជាក់យ៉ាងដូច្នេះថាៈ ដូចដែលអ្នកបានឃើញហើយ Josko នៅទីនេះដូច្នេះរឿងអ្វីផ្សេងទៀតវាមិនពិតទេ។គាត់មិនបានពិនិត្យសុខភាពក្នុងការចាកចេញឡើយ ព្រោះគាត់ជាកីឡាករដែលមានវិជ្ជាជីវៈពិតប្រាកដ។មិនមានកិច្ចព្រមព្រៀងណាមួយនោះទ វាហាក់នៅចម្ងាយឆ្ងាយនៅឡើយ។


ខ្សែការពារកណ្តាលរូបនេះបានបង្ហាញខ្លួនចំនួន ៨៧ ប្រកួតសម្រាប់RB Leipzig ក្រោយផ្ទែរពី Dynamo Zagreb ក្នុងខែកក្កដាឆ្នាំ ២០២១និងជួយ​អោយពួកគេលើកពាន German Cup ២ឆ្នាំជាប់គ្នា ។ កាល​ពី​រដូវកាលមុន គាត់បានស៊ុតបញ្ចូលទីទល់នឹងMan. City ក្នុងជើងទីមួយនៃការប្រកួត Champions League វគ្គ ១៦ ក្រុមចុងក្រោយរបស់ពួកគេ ដែល RB Leipzig បានចាញ់ធ្ងន់ករក្នុងលទ្ធសរុបដល់ទៅ ៨ទល់និង១ សម្រាប់ការប្រកួតសរុបទាំងពីរជើង។
ប្រភព:BBC
វីដេអូបច្ចេកទេសការពាររបស់ Josko Gvardiol

វីដេអូ RB Leipzig vs Man.City

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស
អត្ថបទកំពុងចាប់អារម្មណ៍៖
ទីបំផុត ! អតីតគ្រូបង្វឹក Bayern Munich ទទួលបានទំនុកចិត្តដឹកនាំជម្រើសជាតិមុនធ្វើម្ចាស់ផ្ទះព្រឹត្តការណ៏ Euro ២០២៤
featured image

ទីបំផុតក្រុមឥន្ទ្រីយ៏ដែកអាឡឺម៉ង់បានតែងតាំងលោក Julian Nagelsmann ជាគ្រូបង្វឹករបស់ពួកគេក្នុងកិច្ចសន្យារហូតដល់ខែកក្កដាឆ្នាំ ២០២៤ ខណៈដែលអ្នកចាត់ការ មាន​វ័យត្រឹមតែ ៣៦ ឆ្នាំរូបនេះនិងចូលមកដឹកនាំបន្តពីលោក Hansi Flick ដែលត្រូវបានក្លឹបបណ្តេញចេញពីតំណែងក្រោយប្រកួតមិត្តភាពចាញ់ជប៉ុនក្នុងលទ្ធផល ៤ទល់និង១ កាលពីដើមខែកញ្ញាកន្លងទៅ។គួរកត់សម្គាល់ថាលោក Nagelsmann មិនមានក្លឹបដឹកនាំនោះទេ ក្រោយពីត្រូវក្លឹបBavarian បញ្ចប់តួនាទីក្នុងខែមីនា ក្រោយចូលមក​ដឹកនាំ​នៅកីឡដ្ឋាន Allianz Arena បានជិត២ឆ្នាំស្របពេលប្រទេសអាឡឺម៉ង់ដែលនិងត្រូវធ្វើជាម្ចាស់ផ្ទះប្រកួតពានរង្វាន់ទ្វីបអឺរ៉ុប២០២៤ចាប់ពីថ្ងៃទី ១៤ ខែមិថុនាដល់ថ្ងៃទី ១៤ ខែកក្កដាឆ្នាំ ២០២៤ ។ អតីតគ្រូបង្វឹក RB Leipzig រូបនេះផងដែរបានបញ្ចេញយោបល់ក្រោយមានឪកាសចូលមកដឹកនាំក្រុមជម្រើសជាតិយ៉ាងដូច្នេះថាៈយើង​មានការប្រកួតជើងឯកអឺរ៉ុបនៅ​ក្នុង​ប្រទេសរបស់យើង។ នោះជាអ្វីដែលពិសេសអ្វីមួយដែលកើតឡើងរៀងរាល់ពីរបីទសវត្សរ៍ម្តងុំ។ខ្ញុំ​មាន​បំណង​ប្រាថ្នា​ដ៏​អស្ចារ្យ​ក្នុង​ការ​ប្រកួត​ប្រជែង​នេះ។ ហើយយើង​នឹង​រួមគ្នាក៏សាង និង ពង្រឹងក្រុមអោយបានល្អឡើងវិញ​។អត្ថបទកំពុងចាប់អារម្មណ៍៖ Prediction: Bochum អាចទប់ទល់សន្ទុះវៃលុករបស់ម្ចាស់ផ្ទះ Bayern Munich នៅរាត្រីនេះបានទេ? សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ការដឹកនាំដំបូងរបស់លោក Nagelsmann នឹងត្រូវប្រកួតមិត្តភាពជាមួយសហរដ្ឋអាមេរិកក្នុងរដ្ឋ Connecticut នៅថ្ងៃទី ១៤ ខែតុលា […]

ចុចអានបន្ត
អត្ថបទទាក់ទង
  • Sponsor By 88BoL

  • July 2023
    M T W T F S S
     12
    3456789
    10111213141516
    17181920212223
    24252627282930
    31