Close
Ads: 88BOL
Featured-Image
Man.Utd រកឃើញប្រធានក្រុមជាអចិន្រ្តៃយ៍មុនរដូវកាលថ្មីចាប់ផ្តើម (មានវីដេអូ)
ទំហំអក្សរ
តូច
ធំ

Man. United បានប្រកាសជាផ្លូវការណ៍នៅថ្ងៃព្រហស្បត្ត៍នេះថា Bruno Fernandes នឹងពាក់ស្លាកដៃប្រធានក្រុមអចិន្រ្តៃយ៍សម្រាប់រដូវកាល ២០២៣-២០២៤ដោយជំនួសកន្លែងអតីតប្រធានក្រុមគឺខ្សែការពារកណ្តាល Harry Maguireដែលបានបង្ហាញខ្លួន៨ដងប៉ុណ្ណោះកាលពីរដូវកាលមុន ។ វានឹងក្លាយជារដូវកាលទី ៥ របស់ខ្សែបម្រើព័រទុយហ្គាល់នៅទឹកដី Old Trafford ខណៈដែលខ្សែបម្រើស្លាបក្រុមជម្រើសជាតិព័រទុយហ្គាល់​និងដឹក​នាំបិសាចក្រហមចូលរួមប្រកួតព្រឹត្តិការណ៍ក្របខណ្ឌ Champions League ឡើងវិញក្រោយខកខានសរុប៤រដូវកាលរយៈពេល១២ឆ្នាំចុងក្រោយ ។


Maguire ត្រូវបានដកចេញពីតួនាទីរបស់គាត់កាលពីថ្ងៃចន្ទ និងបានសរសេរសារដ៏រំជួលចិត្តទៅកាន់អ្នកគាំទ្រ ប៉ុន្តែវាមិនត្រូវបានគេ​ដឹងច្បាស់ថា​អ្នកណានឹងមកជំនួសតំណែងខណៈ គេហទំព័រ The Sun បានចុះផ្សាយថាៈ Bruno Fernandes គឺជាបេក្ខភាពឈានមុខ ។

Fernandes ស៊ុតបញ្ចូលទីបាន ៦៤ គ្រាប់ និងបានរួមចំណែកAssist ៥៤លើកក្រោយចូលលេងបាន១៨៥ប្រកួតក្រោយផ្ទេរពី Sporting Lisbon មកទឹកដី Old Trafford នៅឆ្នាំ២០២០។ ដោយធ្លាប់ដឹកនាំក្នុងនាមជាប្រធានក្រុមបណ្តោះអាសន្នជាលើកប្រកួតកន្លងមក កីឡាករឆ្នើមប្រចាំឆ្នាំរបស់ Sir Matt Busby ពីរសម័យនឹងបន្តជំរុញឱ្យមានស្តង់ដារខ្ពស់ក្រោមការដឹកនាំរបស់លោក Ten Hag ដើម្បីបន្តទទួលលទ្ធផលផ្លែផ្កា​បន្ថែម​ទៀត​ក្នុង​រដូវកាល ២០២៣-២០២៤ ក្រោយពួកគេបានលើកពាន League Cup នៅរដូវកាលចាស់។
ប្រភព:besoccer
វីដេអូ:

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស
អត្ថបទទាក់ទង
  • Sponsor by 88Bol
  • Premier League

    # Team MP W D L F A G P
    1 Liverpool 8 7 0 1 15 3 +12 21
    2 Manchester City 8 6 2 0 19 9 +10 20
    3 Arsenal 8 5 2 1 15 8 +7 17
    4 Aston Villa 8 5 2 1 15 10 +5 17
    5 Brighton & Hov… 8 4 3 1 14 10 +4 15
    6 Chelsea 8 4 2 2 17 10 +7 14
    7 Tottenham Hotspur 8 4 1 3 18 9 +9 13
    8 Nottingham Forest 8 3 4 1 8 6 +2 13
    9 Newcastle United 8 3 3 2 8 8 +0 12
    10 Fulham 8 3 2 3 11 11 +0 11
    11 AFC Bournemouth 8 3 2 3 10 10 +0 11
    12 Manchester United 8 3 2 3 7 9 -2 11
    13 Brentford 8 3 1 4 14 15 -1 10
    14 Leicester City 8 2 3 3 12 14 -2 9
    15 West Ham United 8 2 2 4 11 15 -4 8
    16 Everton 8 2 2 4 9 15 -6 8
    17 Ipswich Town 8 0 4 4 6 16 -10 4
    18 Crystal Palace 8 0 3 5 5 11 -6 3
    19 Southampton 8 0 1 7 6 18 -12 1
    20 Wolverhampton Wanderers 8 0 1 7 10 23 -13 1
  • July 2023
    M T W T F S S
     12
    3456789
    10111213141516
    17181920212223
    24252627282930
    31  
  • Sponsor by 88Bol